កម្ពុជាមានផ្ទៃដី ១៨១.០៣៥ គីឡូម៉ែត្រការ៉េ

គោលដៅសំខាន់របស់គេហទំព័រនេះផ្តោតជាសំខាន់លើភាសាខ្មែរ ។
ទោះជាយ៉ាងណាក្តីអ្វីដែលខ្មែរយើងមាន សុទ្ធសឹងជាសម្បត្តិជាតិខ្មែរដូចគ្នា ។
ក្នុងទំព័រនេះ ខ្មែរលីងហ្គ៍សូមទាញអារម្មណ៍របស់ប្រិយមិត្តអ្នកអានមកមើលរឿង
តូចមួយទាក់ទងនឹងផ្ទៃដីប្រទេសកម្ពុជា ។ ខ្មែរលីងហ្គ៍បានធ្វើអង្កេតអំពីផ្ទៃខេត្ត
នានាក្នុងព្រះរាជាណាចក្រ ដើម្បីដឹងថា តើខេត្តយើងមួយណាដែលធំជាងគេ ដោយ
មិនមានទិន្នន័យជាសៀវភៅ ខ្មែរលិងហ្គ៍ (Khmerling) បានធ្វើអង្កេតទិន្នន័យតាម
ប្រព័ន្ធអ៊ិនធើណេត ។ ចម្លើយនៃចំណោទបញ្ហាមិនទាន់រកឃើញផង ស្រាប់តែលេច
រឿងចម្លែកចិត្តថ្មីមួយ ទាក់ទងនឹងទំហំផ្ទៃដីខេត្តនីមួយៗ ។ ស្ទើរគ្រប់ទំព័រអ៊ិធើណេត
សុទ្ធសឹងបង្ហាញថា ផ្ទៃដីប្រទេសកម្ពុជាគឺ ១៨១.០៣៥ គីឡូម៉ែត្រការ៉េ គឺដូចដែល
ខ្មែរគ្រប់រូប រាប់តាំងពីខ្មែរដែលបានឆ្លងថ្នាក់បឋមសិក្សារួចមក បានចេះចាំ ។ បញ្ហា
គឺត្រង់ថា ពេលយកផ្ទៃដីនៃខេត្តនីមួយៗ មកគណនា (បូក) ម្តងទៀត ស្រាប់តែផ្ទៃ
ដីសរុបបានត្រឹម ១៨០.៤០៥ គឺខុសដល់ទៅ ៦៣០ គីឡូម៉ែត្រការ៉េ ឯណោះ ដែលទំហំ
ដែលខុសនេះជិតប៉ិនផ្ទៃដីប្រទេសសិង្ហបូរីសព្វថ្ងៃ (៧០៤ គ.ម២) ។

ហេតុនេះខ្មែរលីងហ្គ៍សូមអំពាវនាវផ្នែកជំនាញដែលពាក់ព័ន្ធគួធ្វើការសើររើអំពីទិន្នន័យ
ពិតប្រាកដនៃទំហំផ្ទៃដីខេត្តនីមួយៗ ដើម្បីបញ្ចូលតួលេខពិតប្រាកដទៅក្នុងបណ្តាញ
អ៊ិនធើណេតឡើងវិញ ។

5 Responses to កម្ពុជាមានផ្ទៃដី ១៨១.០៣៥ គីឡូម៉ែត្រការ៉េ

  1. តាម​ពិត​ការ​គណនា​នេះ​ត្រឹមត្រូវ​ហើយ តែ​ដោយ​រក​ឃើញ​ថា​បាត់​ដី​ខ្មែរ​នោះ​ដោយ​សារ​​ Khmer Ling អត់​បូក​ផ្ទៃ​ទឹក (ទឹក​សមុទ្រ)។ ប្រទេស​កម្ពុជា​មាន​ផ្ទៃ​ដី ១៨១.០៣៥ គីឡូម៉ែត្រ​ការេ (ទាំង​ផ្ទៃ​ទឹក និង ផ្ទៃ​ដី)។ រឿង​នេះ​មាន​គេ​តវ៉ា​ប្រឆាំង​នឹង​គេហទំព័រ​បរទេស​មួយ​ដែរយូរ​ឆ្នាំ​មក​ហើយ តែ​ពេល​នោះ​អ្នក​តវ៉ា​ទាំង​នោះ​ក៏​ភ្លេច​បូក​ផ្ទៃ​ទឹក​ដូច Khmer Ling ដែរ។

  2. ឡង់ឌី និយាយថា ៖

    នៅ​សល់ផ្ទៃកោះ ដែលមិនទាន់បានបូកបញ្ចូលទៀត

  3. khmer sros និយាយថា ៖

    តាមពិតទឹកដីខ្មែរបូកទាំងអស់មាន
    ១៨១-០៣៥គឺពិតតែដោយសាររដ្ថាភិបាលខ្មែរ
    ក្រោយឆ្នាំ១៩៧៩បានធ្វើសទ្ធិសញ្ញាបន្ថែមជាមួយយូនបានអោយ
    បាត់កោះត្រល់មួយដូចនេះដីខ្មែរសព្វថ្ងៃមិននៅសល់១៨១-០៣៥ទេ
    ប្រហែលនៅសល់១៨០-០០០គឺបាត់ទៅសៀមនិងយួន.

  4. khmerling និយាយថា ៖

    សូមអរគុណ ស្រុកខ្មែរ ស្នេហ៍ខ្ញុំ!
    ចំជារហ័សមែន ពេលដែលលោកឆ្លើយតបនេះ ជាពេលដែលខ្ញុំកំពុងកែ​សម្រួល​ផ្នែកខ្លះនៃអត្ថបទ ។ ខ្ញុំក៏ភ្លេចដល់រឿងសមុទ្រនេះ តែទោះជាយ៉ាង​នេះក្តី ខ្ញុំសូមរក្សាចម្ងល់នេះដដែល និងរង់ចាំមតិប្រិយមិត្តយើងផ្សេងទៀត ។ ហើយបើតាមយោបល់របស់ ស្រុកខ្មែរស្នេហ៍ខ្ញុំ ផ្ទៃទឹកសមុទ្រកម្ពុជាគឺ ៦៣០ គីឡូម៉ែត្រការ៉េ ៕

    • សូម​ស្រាវ​ជ្រាវ​បន្ថែម​លើ​ចំនុច​នេះ ព្រោះ​វា​កន្លង​ទៅ​ច្រើន​ឆ្នាំ​ហើយ ខ្ញុំ​លែង​ប្រាកដ​ក្នុង​រឿង​មួយ​គឺ​រឿង “ផ្ទៃ​ទឹក” តើ​ផ្ទៃ​ទឹក​តាម​បឹង​បួរ ជា​ពិសេស​បឹង​ទន្លេសាប ​តើ​គេ​បូក​វា​រួម​ជាមួយ​ខេត្ត​ស្រេច​ហើយ​ រឺ​គេ​ទុក​វា​បូក​រួម​ជាមួយ​ផ្ទៃ​សមុទ្រ​ទាំងអស់។ ខ្ញុំ​គិត​ថា​ការ​លើក​ជា​ចំងល់​នេះ​មាន​សារៈប្រយោជន៍​សំរាប់​ពួក​យើង​ទាំង​អស់​គ្នា​អោយ​បាន​ដឹង​ការ​ពិត (ជៀស​វា​ង​យើង​មិន​ទាន់​ដឹង​ការ​ពិត​ ហើយ​ចោទ​គេ​ខុស​ដូច​ខ្ញុំ​បាន​លើក​អញ្ចឹង មាន​ការ​តវ៉ា​ប្រឆាំង​នឹង​គេហទំព័រ​បរទេស​មួយ ដល់​ទី​បំផុត​អ្នក​តវ៉ា​ជា​អ្នក​ខុស​ទៅ​វិញ)។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: