អាចម៍ និង អាច់

សួរថា ពាក្យទាំងពីរនេះ មួយណាស្រូលសរសេរជាង ? ទាំងសរសេរដោយដៃ និងប្រើកុំព្យូទ័រ សំណេរចុងក្រោយអាចរហ័សជាង ។ ជាក់ស្តែង យើងមិនគួរយកភាពងាយស្រួលពេក ដែលបង្ករឲ្យមានបញ្ហាមកប្រើទេ ។ សព្វថ្ងៃនេះ យើងមិនដឹងថាមានសំណេរពាក្យខ្មែរអ្វីខ្លះទេ ដែលបានបាត់បង់លក្ខណៈកំណើតរបស់ខ្លួនដោយទង្វើសន្សំសំចៃនេះ ។ តាំងពីដើមរាងមក ខ្ញុំទម្លាប់សរសេរពាក្យ អាចម៍ បែបនេះ គឺតាមដែលរៀនមក តែបច្ចុប្បន្នឃើញគេសរសេរជា អាច់ ក៏មាន ជាពិសេសសៀវភៅក្រសួងអប់រំ ។

6 Responses to អាចម៍ និង អាច់

  1. vathanakkhmer និយាយថា ៖

    ស្រួលទាំងពីរហ្នឹងសម្រាប់អ្នកដែលមិនខ្ជិល! តែបើខ្ញុំគិតអោយចំទៅពាក្យ(អាច់)ចឹងសម្រាប់តែការលេងឆាតជាមួយគ្នាចំពោះអ្នកដែលខ្ជិលសរសេរច្រើនឬក៏សរសេរមិនទាន់។
    តែបើយកជាឆ្លូវការវិញ គឺធ្លាក់ខ្ពៀក!
    :)
    តែពាក្យនេះដូចជាអសុរស់ពេកហើយណាបង!

  2. វិចិត្រ និយាយថា ៖

    ប្រវត្តិ​រឿងអាច់ និង អាចម៍ នេះ តាម​ខ្ញុំ​ដឹងមក​គឺមាន​ដូចតទៅ​នេះ៖
    – អ្នក​គាំទ្រពាក្យ អាច់ គេ​គិត​ថា ពាក្យ​នេះ​ជា​ពាក្យ​ខ្មែរសុទ្ធ សរសេរបែប​នេះតាំង​ពីណា​ពីណី​មក។ ពាក្យ អាច់របស់ខ្មែរ​នេះ មានន័យ​ដូចនឹង ពាក្យ លាមក ដូចនឹង​ពាក្យ កំទេចកំទីរ ដូចជា អាច់សត្វ អាច់ដី អាច់នង្គ័ល។ល។ គេ​ឃើញ​ពាក្យ អាច់ នេះក្នុង​សាស្ត្រាស្លឹករឹត … ។
    – អ្នក​គាំទ្រពាក្យ អាចម៍ គេ​គិត​ថា ពាក្យ​អាច់ ដែល​មាន​ន័យ​ដូចខាង​លើ មាន​កំនើត​មក​ពី​ពាក្យ បាលី រឺសំស្ក្រឹត ដែល​គេ​សរសេរថា អាចម៑ ។ ពាក្យ អាចម៑ ក្នុងភាសា​បាលី និងសំស្ក្រឹត មានន័យ​ថា ការលាងជំរះ ហើយ​គ្មាន​ន័យ​ថា លាមក កំទេចកំទីរ ដូចយើង​យក​មក​ប្រើ​ក្នុង​ភាសា​ខ្មែរ​នោះ​ទេ។

    ដូច្នេះថាតើ ពាក្យ អាច់ ដែល​គេ​ធ្លាប់​ប្រើ​យូរយារមក​ហើយនោះ ជា​ពាក្យ​កើតមក​ពី អាចម៍ មែន​រឺអត់?

    ចំនុច​សំខាន់​នោះ គឺពាក្យ​ អាច់ មិនមែន​ក្រសួង​អប់រំ​ទើប​តែ​បង្កើត​ឡើង​នោះ​ទេ ជា​ពាក្យ​ដែល​មាន​យូរមក​ហើយ។

  3. ដាវីដ និយាយថា ៖

    យើ់ងមិនប្រាកដថាតើក្នុងសាស្ត្រាស្លឹករឹតដែលគេអះអាងនោះមានមែនឬទេ ឬគេអះអាងដើម្បីជាមូលដ្ឋានមាំទាំមួយនឹងទាញឲ្យសរសេរបែបគេចង់បានឬយ៉ាងណា ។ ប្រសិនតាំងពីណាពីណីនោះមានមែន តែយើងមិនដែលឃើញជាទូទៅក្នុងស្នាដៃសំណេរនានាក្រៅពីសៀវភៅក្រសួងអប់រំមែននោះ យើងមិនគួរមកនាំគ្នាគាស់កកាយមកនាំឈ្លោះគ្នាធ្វើអី ។ ព្រោះស្អីដែលវាបាត់តាមកាលវេលា ដោយធម្មជាតិនៃការប្រើភាសានោះចាត់ទុកជាស្លាកស្នាមនៃអាតីតទៅចុះ ។ បើគាស់កកាយយករបស់ចាស់ ឬតំណែលដូនតាមកប្រើជាការប្រសើមួយ ប៉ុន្តែបើធ្វើទៅមានទំនាស់រាប់មិនអស់ ការនោះគួចៀសវាងល្អជាង ។ ដូចជាប៉ុន្មានសប្តាហ៍នេះ មានអ្នកសិលាចារឹកម្នាក់ចង់ឲ្យមានការប្រើតួជើង ដ បែបបូរាណវិញ គឺមានប្រតិកម្មមិនស្ទើរទេ ។

  4. កេង​ វ៉ាន់​សាក់​ សរ​សេរ​ “អាច់”​ ហើយ​ចំនែក​សម្តេច​ ជួន​ ណាត​ សរសេរ​បែប​នេះ​ “អាចម៍”​ នេះ​តាម​សំដី​លោក​គ្រូ​របស់​ខ្ញុំ​និយាយ​កាល​នៅ​សាលា​អនុវិទ្យាល័យ​មួយ​។​ ហើយ​គេ​នាំ​គ្នា​និយាយ​កំប្លែង​លេង​ថា “អាច់”​ របស់​លោក​ កេង វ៉ាន់សាក់​ និង​ “អាចម៍”​ របស់​សម្តេច​សង្ឃ​ ជួន​ ណាត​ ​ធំ​ក្លិន​មិន​ល្អដូច​គ្នា​​ បើ​អញ្ចឹង​សរ​សេរ​មួយ​ណា​ក៏​បាន​ដែរ​។​

  5. wpbinfo និយាយថា ៖

    សព្វថ្ងៃ រដ្ឋាភិបាល ជំរុញឲ្យប្រើពាក្យតាមវចនានុក្រមសម្ដេច ជ.ណ
    ដូច្នេះ ត្រូវប្រើពាក្យ អាចម៍ ព្រោះពាក្យ អាច់ មិនមានឃើញក្នុងវចនានុក្រមទេ ទោះស្រួលសរសេរក៏ដោយ ។

  6. សួនវិចារ និយាយថា ៖

    មានអីទៅពិបាក​គ្រាន់តែសរសេរ ។ រឿងចង់អោយសរសេរបែបថ្មីនោះ ជារឿងរបស់ពួកហ្នុង ។ ខ្វះអីពាក្យពិបាកមគគោក តែចង់ល្បី ចង់ក្លាយខ្លួនជាអ្នកខ្លាំងខាងភាសា ក៏បង្កើតអោយគេធើតាមខ្លួន ។ ឃើញទេ ដោយសារអារឿងហ្នឹងហើយ ទើបធើអោយយើងស្គាល់គ្នា ធើអោយយើងបានឆ្លងឆ្លើយគ្នា អញ្ចឹង៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: