តើអ្នកណាស្លាប់ ?

ក្នុងភាសាខ្មែរយើងមានប្រើពាក្យ លោក ក្នុងលក្ខណៈជាសព្វនាម
និង នាមស័ព្ទ ។ ពាក្យថា លោក ជាសព្វនាម នេះទៀតសោតបែងជាពីរទៅទៀត គឺបុរស
ទី២ (អ្នក, ឯង) និង បុរសទី៣ (គាត់, វា) ។ ដើម្បីលើកតម្កើងអ្នកដែលយើងនិយាយជាមួយ ឬអ្នកដែលយើងនិយាយអំពី ខ្មែរយើងប្រើពាក្យ លោក ។ ហើយលើសពីនេះ គេប្រើពាក្យនេះ
សម្រាប់ហៅងារបុគ្គល (title) ។
កាសែតកោះសន្តិភាពអាចចាត់ទុកថាជាកាសែតដែលមានប្រជាប្រិយទាំងក្នុងលក្ខណៈជា
ទំព័រក្រដាស និងតាមអ៊ិធើណេត ។ ល្បឿននៃការផ្តល់ព័ត៌មាន និងគុណភាពព័ត៌មាន ខ្ញុំសូមប្រគល់ឲ្យប្រិយមិត្តអ្នកអានជាអ្នកអារកាត់ ។ បើយើងពិនិត្យខាងសំណេរភាសា (អក្ខរាវិរុទ្ធ)កាសែតនេះទំនងឈរលើមូលដ្ឋានសំណេរនៃវចនានុក្រមខ្មែររបស់វិទ្យាស្ថានពុទ្ធសាសន
បណ្ឌិត្យច្រើនជាងសំណេរបែបក្រសួងអប់រំបច្ចុប្បន្ន ។ ចំណែកបម្រើបម្រាស់ភាសាក្នុងកាសែតនេះ
ចាត់ទុកថាមានលក្ខណៈល្អមួយភាគធំ ។ មួយភាគតូចនៅមានបញ្ហា គឺស្តាប់ទៅ (ខ្ញុំ)មិនសូវយល់ ។ ខាងក្រោមនេះជាសម្រង់នៃវគ្គ (កថាខណ្ឌ) មួយរបស់អត្ថបទរបស់កាសែតកោះសន្តិភាពដែលមាន​ចំណងជើងថា ប្រថុយទៅលួចកាត់ខ្សែកាប ភ្លើងឆក់ស្លាប់ឆេះខ្លោចខ្លួន ។​ដើម្បីភាពរដឹកនៃខ្លឹមសារអត្ថបទ សូមចូលទៅអានអត្ថបទដើមមកសិនក៏បាន​ហើយសឹមមកជួយ​ផ្តល់ចម្លើយអត្ថបទនេះក៏បាន ។ នេះគ្រាន់តែជាចម្ងល់ដែលអានហើយអានទៀត តែមិនយល់ ។ ខ្លឹមសារនៃសម្រង់មានដូចតទៅ ៖

…ដោយ​មិន​អស់សង្ឃឹម​លោក​បាន​ស្នើ​សុំ​ឱ្យ​ខាង អគ្គិសនី​ដាច់​ចរន្ដ​ភ្លើង​មួយ​រយៈ​ដើម្បី​ឡើងទៅ​ពិនិត្យ​នៅ​លើ​បង្គោល​ភ្លើង លុះ​ពេលឡើង​ទៅ​ដល់​លើ​បង្គោល​ភ្លើង ហើ​យ​គេ​បាន យក​ភ្លៅ​គែ​ទៅំ​ង​២ អង្គុយ​លើ​ដែក​ខ្វែង បង្គោល​ភ្លើង​រួច​បាន​ចាប់​កាន់​ខ្សែភ្លើង​ដែល ជា​ខ្សែកាប​ស្រាត​មិន​មាន​ស្រោម​ទេ ទើបបណ្ដាល​ឱ្យ​ឆក់​ធ្លាក់​មក​ដី​ស្លាប់​ទែ​ម្ដង ។ សពយុវជន​លួច​កាត់​ខ្សែភ្លើង​ត្រូវ​ប៉ូលិស​ប្រគល់ ឱ្យ​ក្រុម​គ្រួសារ​របស់​គេ​ធ្វើបុណ្យ​តាមប្រពៃណី ៕

(សូមចុចត្រង់នេះ ដើម្បីអានអត្ថបទពេញ)

9 Responses to តើអ្នកណាស្លាប់ ?

  1. វិចិត្រ និយាយថា ៖

    ខ្ញុំ​អាន​ពីរ​បី​ដង​ដែរ​ តែមិន​យល់​ដូចគ្នា

  2. កុមារកាមទេព និយាយថា ៖

    ដាច់​ សរសេរផ្តាច់បានត្រូវ។
    សរសេរអត់យល់ មិនដឹង ឃ្លាត្រឹមណាអីត្រឹមណា!!!
    ចាស់មិនយល់ទៅហើយ ឲ្យក្មេងមើលយល់ម៉េចទៅ?

  3. ករុណា និយាយថា ៖

    រៀនថ្នាក់ម៉ាន មើលចឹងអត់យល់?

  4. ក្តាមស្រែ និយាយថា ៖

    ឆ្លើយអត់ទាន់បានទេ បើប្រើពាក្យមិនទិសតំបន់យ៉ាងនេះនោះ ។ ត្រឹមត្រូវ​ហើយ​កុមារកាមទេព, ដាច់ភ្លើង និង ផ្តាច់ភ្លើង គឺខុសគ្នា ។ ខ្ញុំជួយមួយទៀតទៅចុះ!!! គេប្រើពាក្យឥតប្រយោជន៍ ដូចជាថា ខ្សែភ្លើងដែលជាខ្សែស្រាតមិនមានស្រោម ។ ខ្សែភ្លើងតែកាលណាស្រាត​ហើយ វាមិនមានស្រោមរួចទៅហើយ មិនបាច់ប្រាប់ក៏បានដែរ ។

  5. ដាវីដ និយាយថា ៖

    ទំនងជាអត្ថបទនេះគេផ្ញើមកឲ្យចុះទេដឹង សរសេរខុសតែពាស ។
    ទែ > តែ, ទំៅង > ទាំង, ភ្លៅគែ អាហ្នឹងគឺស្អីទៅ ?
    អាចជាកំហុសម្ចាស់ប្លក់ទេដឹង ដែលយកបស់គេមកហើយក្រឡៃឲ្យខុសនោះ ។

  6. kooms និយាយថា ៖

    ខ្ញុំ​ក៏មិន​យល់ដែរ តែប្រហែល​ជាគាត់កាត់​មកពីទីណាហើយ​មើលទៅ!

  7. អង្គរ និយាយថា ៖

    ខ្ញុំធ្លាប់យកកិច្ចការសំណេរភាសាខ្មែររបស់និស្សិតថៃមកពិនិត្យ ។ ពិបាកយល់​ណាស់​ព្រោះគេសរសេរបែបភាសាគេ ហេតុនេះត្រូវប្រែពីខ្មែរមកជាខ្មែរ​ស្រុកខ្មែរ ។ ឥឡូវនេះស្រាប់តែមនុស្សខ្មែរហើយថែមទាំងជាអ្នកកាសែត​ផងនោះ សរសេរមើលមិនយល់ដែរ ឬគេមានក្រុមគេផ្សេងដែលអានយល់​ទេដឹង ។

  8. khmerling និយាយថា ៖

    សម្រង់ខាងលើអាចធ្វើឲ្យលោកអ្នកពិបាកយល់ ហេតុនេះលោកអ្នកអាចអានអត្ថបទពេញឲ្យចប់សិនក៏បាន ។
    សូមអរគុណចំពោះមតិយោបល់របស់លោកអ្នក ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: