ន និង ណ

ក្នុងចំណោមអ្នកភាសាទាំងចេះស្ទើរនិងឆ្អិនព្រួល ៗ តែនាំគ្នាជជែកវែកញែករឿងសំណេរបច្ចុប្បន្ន ។ នេះខ្ញុំគ្រាន់តែឮគេនិយាយតែរឿងហ្នឹងដរាបមក ។ ចំណុចមួយដែលចង់យកមកក្នុងទំព័រនេះ គឺ ណ និង ន ។ បើចង់បំបាត់ ណ ឲ្យសូន្យឈឹងដូចព្យញ្ជនៈខ្មែរមួយចំនួនដែលកូនខ្មែរទាំងខ្ញុំទាំងអ្នកឯទៀតមិនស្គាល់នោះ តើអាចទៅរួចឬទេ ? មានពាក្យច្រើនសន្ធឹកដែលមានសរសេរតួ ណ នេះ ។
សំណេរដែលរលត់ពីសៀវភៅភាសាខ្មែរ ធ្វើដោយក្រសួងអប់រំ ៖ សំនាង (<សំណាង), ដំនាំ (<ដំណាំ), បំនង (<បំណង), ដំនើរ (<ដំណើរ) ជាដើម ។ ខ្ញុំថា បើដល់ថ្នាក់នេះហើយ បំបាត់ ណ នេះឲ្យបាត់ស្រមោលតែម្តងទៅ ពាក្យ បណ្តាល, សណ្តាន,​ សណ្តែក, ប្រពៃណី ជាដើម ត្រូវត្រឡប់ឲ្យទៅជា បន្តាល, សន្តាន, ប្រពៃនី ។ រួចហើយនាំគ្នា រកករណីលើកលែង ។ sic…។ និងព្រះនាមព្រះសង្ឃរាជ ជួន ណាត ត្រូវត្រឡប់ជា ជួន នាត តែម្តងទៅ ។
ឃើញភ្លាមមតិមួយចំនួនផ្ទុះកំហឹងមិនស្ទើរទេ ដោយសារគេនឹងអះអាងថា អាការប្តួរពី ណ មក ន ក្នុងពាក្យ ដំនាំ ជាដើម កើតពីទំនាញសូរ៕ Sic…

6 Responses to ន និង ណ

  1. វិចិត្រ និយាយថា ៖

    តាមពិត​មក​ពី លោក​ដឹង​មិន​អស់​ទៅ​វិញ​ទេ។

    គ្មាន​នរណា​ទៅ​លុបបំបាត់ ណ ឡើយ។

    ឧបមាថា បើគេសរសេរ កុលាប ជា​កូឡាប តើ​លោក​ប្រាប់​គេ​យ៉ាងម៉េច? បើ​គេ​កែ ចលនា ជា​ ចលណា តើ​យើងប្រាប់​គេ​ថាម៉េច? ចុះបើ​គេ​ កែ ស្នើ មក ស្ណើ។ បើមិនប្រាប់អោយកែ កូឡាប មកកុលាប វិញ ចលណា មក ចលនា វិញ តើ​ធ្វើ​ម៉េច​។

    តាម​ពិត​ទៅ​រឿងនេះ វាដូច្នេះឯង។ កាលពីមុន​គេ​ សរសេរ ន ឥលូវ​នាំគ្នាកែមក ណ ដូចជា សំនាង កែមក សំណាង, ដំនាំ កែមក ដំណាំ។
    ដល់​អ្នកគេ​ប្រឆាំង ការកែប្រែអស់​នេះ បែរ​ទៅ​ជា​រិះគន់​អ្នក​នោះថា លុប​បំបាត់​ ណ ចោល​ទៅវិញ។

    រឿងរ៉ាវវាច្រើនតែ មក​ពី​ចេះ​ស្ទើរៗ និង បន្ទរតាម​គ្នាតែប៉ុណ្ណោះ។

  2. ចៅក្រឹម និយាយថា ៖

    ទោះចង់មិនចង់ នាងខ្ញុំស្ទើរឡប់ទៅហើ្យ ។ តាឱ្យជួយការងារគាត់ តែធើអោយអត់កើត ព្រោះវឹកវរតែអារឿងហ្នឹង ។ ឯងសរសេរ ចំនេះ គាត់ថាសរសេរអញ្ចេះទេ ។ ដូចស្អី ដំនាំ គាត់អោយសរសេរ ដំណាំ … ជាដើម ។ មួយជាអីដែលរៀន​ម៉ោ មួយជាតាខ្លួនឯង អោយយមួយណា?? តើតាត្រូវធើតាមចៅ រឺចៅត្រូវយតាមតា? គិតទៅម៉ោឈ្លោះតែអារឿងចាស់ ។ អាថ្មីម៉ោម៉ាកាគោកមិននាំគ្នាគិត ។

  3. ខ្ញុំ​គ្មាន​យោបល់​អី​ធំ​ដុំ​ទេ​រឿង​ហ្នឹង ប្រហែល​ដូច​វិចិត្រ​ថា​មក​ពី​ចេះ​ស្ទើរ​ឬ​ដឹង​មិន​អស់​ហើយ​មើល​ទៅ ។ យក​ល្អ​ទាំងអស់​គ្នា​ព្យាយាម​សិក្សា​ពី​សំណេរ​សិលាចារិក​វិញ​មើល តើ​គេ​ប្រើ​អក្សរ​មួយ​ណា​សម្រាប់​ពាក្យ​ដែល​មាន​សរសេរ​រៀបរាប់​ខាង​លើ​ទាំង​អម្បាលម៉ាន​នោះ ។ ទំនាញសូរ​ក៏​ត្រូវ​ម្យ៉ាង​តែ​មិន​អាច​យក​ជា​គោលសម្រាប់​ការ​សរសេរ​ពាក្យ​ខ្មែរ​ទាំងអស់​នោះ​ទេ ទ្រឹស្ដី​ឫស​របស់​ក្រុម​សម្ដេច​សង្ឃ​ក៏​ម្យ៉ាង​ដែរ ប៉ុន្តែ​មាន​កន្លែង​ខ្លះ​បែ​ជា​ករណី​លើកលែង​ទៅ​វិញ ។ សរុប​មក​ចូរ​អាន​ឯកសារ​បុរាណ​វិញ ព្រោះ​វចនានុក្រម​ខ្មែរ​បាន​ព្យាយាម​សរសេរ​តាម​ក្បួន​ចាស់​ច្រើន ។

  4. David និយាយថា ៖

    ឃើញគេប្រកាសរឿងគណៈកម្មការភាសាជាតិ តើគណៈកម្មការនេះដើរដល់​ណា​​ហើយ ?
    លោកវិចិត្រទើបបិទគូថរឿង បន្ទរតាមគ្នា មិនយូរប៉ុន្មានក៏លេចកូនសិស្សមួយ​មក​បន្ទរ​ពីក្រោយមែន ។ អ្នកបន្ទរតាមលោកវិចិត្រឲ្យទៅមើលឯកសារបូរាណ ។ សូមស្ម័គ្រចិត្តចូលមុនគេទៅអានឯកសារបូរាណ ។ បំណងទៅរករឿង ណ និង ន ប៉ុន្តែបែរទៅជាជួបរឿងផ្សេង ។ ទាំងនេះជារឿងផ្សេងនោះ ៖

    សំណេរបូរាណ សំណេរបច្ចុប្បន្ន
    ស្រេ ស្រែ
    ច្រេង ច្រៀង
    ស្រុ ស្រូវ
    កន្តាល កណ្តាល
    ស្ឌេច់ ស្តេច
    ហេ្យ ហើយ
    ទាព់ ទ័ព
    កាល្នោះ កាលនោះ

    ឃើញថាពាក្យទាំងនេះត្រឹមសាស្ត្រាស្លឹករឹតផង ចុះបើទៅដល់សិលាចារឹកទៀត តើខុសគ្នាប៉ិនណាទៅ ។ ទំនាស់កាលនោះ​មុននឹង​ចេញជា​វចនានុក្រមដ៏មាន​អាយុកាលជិតកន្លះសតវត្ស មិនដឹងជាមានសង្គ្រាមពាក្យ​សម្តីអីខ្លះដាក់គ្នា ។ ដាវីដថា​គួរនៅត្រឹមវចនានុក្រមនេះបានហើយ ហើយត្រិបយកមូលដ្ឋានដែល​សរសេរក្នុងវចនានុក្រមនេះទៅ ក៏ដូចជាធួនល្មមហើយ ។ ល្មមឈប់ហៃអើទៅលោកអើយលោក !!! កុំថាតាមឡាគេធឺ ត្រូវចេះពិនិត្យផង ។ កុំអាងអីកែតាមបូរាណ ម៉េចក៏មិនកែឲ្យអស់ទៅ ?

  5. ប្រសិនជា​និយាយ​ដូច​ដាវីដ​ហ្នឹង​វា​ស្រួល​បាត់​ហើយ មិន​ចាំបាច់​ឈឺ​ក្បាល​ទៀត ប៉ុន្តែ​មាន​មនុស្ស​មួយ​ចំនួន​គាត់​មិន​ស្រប​ដូច្នេះ​ទេ គាត់​នៅតែ​ចង់​យ៉ាង​នេះ​យ៉ាង​នោះ ។ តាម​ដែល​ខ្ញុំ​និយាយ​ខាង​លើ ព្រោះ​ចង់​ឲ្យ​រក​មើល​អក្សរ ន និង ណ សម្រាប់​ពាក្យ​ដែល​បុរាណ​សរសេរ ។ សម្រាប់​ខ្ញុំ​ពិត​ជា​យក​តាម​វចនានុក្រម​ហើយ​វា​ងាយ​មិន​បាច់​ឈឺក្បាល ។ ភាសា​បរទេស​សុទ្ធតែ​អាង​លើ​វចនានុក្រម តែ​ខ្មែរ​ខ្លះ​គាត់​មិន​ព្រម​ទេ គឺ​គាត់​ចង់​រក្សា​ទម្លាប់​ខុស​រហូត​និង​ទម្លាប់​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ហ្នឹង!
    សុំទោស​ផង ខ្ញុំ​មិន​ថា​សំដៅ​អ្នក​ណា​ម្នាក់​ទេ តែ​សំដៅ​អ្នក​ដែល​គិត​ដូច​ខ្ញុំ​បាន​សរសេរ ។

  6. Khmerling និយាយថា ៖

    សូមអរគុណចំពោះលោកអ្នកដែលតែងឆ្លៀតពេលចូលរួមផ្តល់មតិដ៏មានតម្លៃ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: