ខ្មែរ ឬ កម្ពុជា Khmer or Cambodia

មានមិត្តភ័ក្តិថៃមួយចំនួនសួរខ្ញុំថា “គួរហៅខ្ញុំថា ខ្មែរ ឬ កម្ពុជា ហើយបើហៅខ្ញុំថា ខ្មែរ តើខឹងអត់”។ សំណួរនេះពេលបានឮគ្រាដំបូងធ្វើឲ្យភ្ញាក់ព្រើត ពីព្រោះខ្ញុំមិនដែលនឹកនាដល់សោះកាលពីដើម ។ គិតសព្វៗទៅ ប្រទេសទាំងបួនកម្ពុជា ឡាវ ថៃ និងវៀតណាមសុទ្ធសឹងមានប្រវត្តិសាស្ត្រជាមួយគ្នាជាច្រើនរយឆ្នាំមកហើយ ។ ប្រទេសនីមួយ ៗ សុទ្ធសឹងមានឈ្មោះមួយផ្សេងគឺ វៀតណាម គឺ យួន, ថៃ គឺ សៀម, កម្ពុជា គឺ ខ្មែរ, និង ឡាវ គឺ?? ។ តាមការសង្កេតនៅតាមស្រុកភូមិ អ្នកស្រុកកម្រហៅខ្លួនឯងថាជា កម្ពុជា ណាស់ ភាគច្រើនគាត់ថាខ្លួនគាត់ខ្មែរ ហើយជំនួសឲ្យពាក្យថា ប្រទេសកម្ពុជា គាត់ប្រើពាក្យ ស្រុកខ្មែរ ។ ចំណែកក្នុងអត្ថបទសិក្សានានា អ្វីដែលជាសម្បត្តិនៃប្រទេសកម្ពុជានេះ គេប្រើពាក្យខ្មែរស្ទើរទាំងអស់ ដូចជា មនុស្សខ្មែរ, ភាសាខ្មែរ, របាំខ្មែរ, រាស្ត្រខ្មែរ, ប្រាសាទខ្មែរ, វប្បធម៌ខ្មែរ ជាដើម ។ ដោយឥតបានសម្លឹងឲ្យជ្រៅទៅខាងប្រវត្តិពាក្យ ដោយគ្រាន់តែផ្តោតទៅលើការសង្កេតទាំងអម្បាលមានខាងលើ ខ្ញុំក៏ប្រាប់ទៅមិត្តភ័ក្តិថៃទាំងនោះថា ការដែលហៅខ្ញុំថា ខ្មែរ ជាការត្រឹមត្រូវហើយ ។
នេះជាចំណែកមួយនៃការប្រើពាក្យ ខ្មែរ និង កម្ពុជា ។ នៅមានទំនាស់នៅឡើយសម្រាប់ពាក្យនេះ ។ សំណួរខាងលើ ឲ្យហៅថា ខ្មែរ ឬ កម្ពុជា មិនមែនកើតឡើងដោយគ្មានមូលហេតុទេ ព្រោះអាចមកពីមានមនុស្សមួយចំនួនមកពីប្រទេសកម្ពុជាដែលជាប្រជាជននៃប្រទេសកម្ពុជានេះ ហាមមិនឲ្យបរទេសជាពិសេសជនជាតិថៃ ហៅខ្លួនថា ខ្មែរ ហើយទំនងជាបង្គាប់ឲ្យគេហៅខ្លួនថា កម្ពុជា ។ ប្រសិនបើដូចនេះមែន តើគេមានអ្វីសម្អាងក្នុងការដែលថា គេមិនមែនជាខ្មែរ តែជា កម្ពុជា ។ មូលហេតុមួយទៀត អាចមកពីបញ្ហាប្រវត្តិសាស្ត្រ ។ គួររំឭកថា ពាក្យ កម្ពុជា និង ខ្មែរ យើងមានប្រើយូរមកហើយ និងយើងមានភស្តុតាងក្នុងសិលាចារឹកទៀតផង ។

9 Responses to ខ្មែរ ឬ កម្ពុជា Khmer or Cambodia

  1. ច័ន្ទរឿន និយាយថា ៖

    ខ្ញុំក៏ធ្លាប់មានបទពិសោធន៍បែប​នេះ​ដែរកាលរៀន​នៅស្រុកសៀម។ ដំបូងត្រូវ​ដឹង​ថាជនជាតិ​ថៃហៅ​យើង​​ថា​ខ្មែរ ឬជនជាតិកម្ពុជា​ក្នុង​ន័យផ្សេងគ្នា។ ក្នុង​កែវភ្នែកជនជាតិថៃពាក្យ​ខ្មែរ ឬ​ ខ្មេន ឬ​ខម (ការហៅ​តាម​សំលេងភាសាថៃ)​ គឺសំដៅលើភាពខ្ងង់ខ្លៅ អាក្រក់ជូរជាតិ។ ពាក្យ​ខ្នេនមានន័យ​លើសពី​ពាក្យ ខ្វាយ (ក្របី) នៅ​ក្នុង​ភាសាថៃទៅទៀត។ ហេតុនេះហើយ​បាន​ជា​គេសួរអ្នកថាតើ​អ្នកខឹងទេបើ​គេ​ហៅ​អ្នក​ថា​ជា​មនុស្សខ្មែរ។

    ខ្ញុំចង់រំលឹកថា ដើម្បីលប់បំបាត់​ឥទ្ធិពលវប្បធម៌ខ្មែរទៅលើវប្បធម៌ថៃ អ្នកដឹកនាំថៃបានប្រើប្រាស់​វិធីបន្ទាបបន្ថោកវប្បធម៌ខ្មែរ​គ្រប់​បែប​យ៉ាង​ដើម្បី​អោយ​ជនជាតិ​គេ​ស្អប់ខ្មែរ​ ហើយ​កាន់​តែ​មាន​មោទនភាពជ្រល់និយម​ចំពោះជាតិ​ខ្លួន​ឯង។ ​

  2. ជីវិតអមតៈ និយាយថា ៖

    មិនមែនមនុស្សខ្មែរហាមជនជាតិថៃមិនឲ្យហៅខ្លួនជាខ្មែរនោះទេគឺ
    ពួកថៃតែម្តងដែលហៅមនុស្សខ្មែរថាមនុស្សកម្ពុជា …

  3. khmer sros និយាយថា ៖

    សាកសួរវាវិញមើល
    តើហៅសៀមវាខឹងទេ?
    ចំពោះខ្មែរឬកម្ពុជាវាមិនសំខាន់ទេគឺល្អដូចគ្នា
    មួយណាក័បានស្រេចនាក់ចង់ហៅ.

  4. ខេមរះ់ និយាយថា ៖

    ពាក្យណាពិបាកយល់ឆ្លើយដាក់បាលីឬសំស្ក្រិតរួចខ្លួនហើយ។សូមជួយរក ពាក្យ(បណ្ឌិតរដ្ឋ)តើប្រើនៅពេលណា?តើមានពាក្យ(ពហុបណ្ឌិត)ដែរឬទេ?

  5. sambatt និយាយថា ៖

    ឡាវគឺលាវ។
    តាមពិតកម្ពុជា ជានាមទេ..ចឹងគួរហៅយើងខ្មែរ។
    កម្ពុជាជាប្រទេស,ចឹងជានាម, មិនមែនគុណនាមទេ។ខ្មែរ អាចជានាម និងគុណនាម។

  6. denith និយាយថា ៖

    ខ្ញុំគិតថា គួរអោយគេហៅថាខ្មែរ ។ សំនួរគេ គឺចង់សំដៅលើមនុស្ស ហើយពាក្យថា ខ្មែរជាជនជាតិដើមរបស់យើង យើងគួរអោយគេប្រើអោយច្រើន ។ ចំណែកពាក្យកម្ពុជា ជាពាក្យផ្លូវការច្រើនជាង ។

  7. David និយាយថា ៖

    មែនហើយ ខ្មែរខ្លះពេលទៅស្រុកគេ​ មិនហ៊ានឲ្យគេហៅថាខ្មែរទេ គឺដើម្បីកុំឲ្យគេថាអន់ ។ តែចៀសមិនរួចបង្គាប់ឲ្យគេហៅខ្លួនថា កម្ពុជា ពួកនេះវង្វេងអំបូរដើមហើយ ។ មិនដឹងជាគេអាងអីទេ ដែលថាខ្លួ​នគេកម្ពុជា ចុះខ្មែរជានរណា ? បើស្អប់ពាក្យខ្មែរណាស់ ដូរឲ្យអស់ទៅ ស្រុកកម្ពុជា ភាសាកម្ពុជា អក្សរសាស្ត្រកម្ពុជា ស្អីៗដែលប្រើពាក្យខ្មែរពីមុនដូរទៅ ដូរឲ្យអស់ទៅ !!!

  8. ដាវីដ និយាយថា ៖

    ខ្ញុំគិតថាខ្មែរមួយចំនួនគួរងាកមកប្រើពាក្យ ខ្មែរ ឬ កម្ពុជា នេះឲ្យបានត្រឹមត្រូវ ។ នៅក្នុងចំណងជើងរងមួយរបស់ទំព័រវេបសាយ វេទិកា (Vitika.com)សរសេរថា វប្បធម៌កម្ពុជា ។ តាមយោបល់ខ្ញុំ ខ្ញុំគិតថាគួរប្រែជា វប្បធម៌ខ្មែរ ទើបត្រឹមត្រូវ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: