កំពូលប្រាសាទ និង កំពូលភ្នំ

 និយមន័យពាក្យ (ស្រង់ពីវចនានុក្រមភាសាខ្មែរ របស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ) ៖

កំពូល ( ន. ) ចុងបំផុតខាងលើ : កំពូលភ្នំ, កំពូលចេតិយ ។ កំពូលនគរ ឬកំពូលរាស្រ្ត គឺម្ចាស់ផែនដី ។ កំពូលស្រី គឺស្រីដែលឆ្នើមជាងគេ ។

ចុង ( ន. ) ទីទៃពីគល់, ពីដើម, ពីក្បាល : ចុងឈើ, ចុងស្ពាន, ចុងជើង ។

សូមពិនិត្យចំណងជើងអត្ថបទមួយ ដែលចុះផ្សាយដោយកាសែតកោះសន្តិភាព “ព្រឹកនេះលើកំពូលប្រាសាទព្រះវិហារ កំពុងរៀបចំពិធីអបអរសាទរយ៉ាងអធិកអធម” ។ ម្ចាស់អត្ថបទសូមចាប់អារម្មណ៍លើការប្រើពាក្យក្នុងកន្សោមពាក្យ “លើកំពូលប្រាសាទព្រះវិហារ” ចំណែកផ្នែកផ្សេង ៗ ទៀតនៃចំណងជើង សូមទុកឲ្យប្រិយមិត្តអ្នកអាន ។ “លើកំពូលប្រាសាទព្រះវិហារ” គួរសរសេរថា “លើកំពូលភ្នំព្រះវិហារ” ព្រោះពិធីនេះធំគួរសមដែរ តើធ្លាត្រង់ណារបស់កំពូលប្រាសាទដែលចាត់ពិធីកើត ។ ម្យ៉ាងទៀតសំណង់ប្រាសាទព្រះវិហារស្ថិតនៅលើកំពូលភ្នំ ។ សំណេរបែបនេះហាក់ដូចជាយើងគ្មានធ្លាកំពូលភ្នំនឹងចាត់ពិធីឡើយ ហើយនាំគ្នាមកបញ្ច្រៀតធ្វើលើកំពូលប្រាសាទ ។

2 Responses to កំពូលប្រាសាទ និង កំពូលភ្នំ

  1. ជីវិតអមតៈ និយាយថា ៖

    ហេហេហេ… ពិតជាពិនិត្យបានល្អិតល្អន់មែន!
    ហេតុអីក៏ចំបាច់សរសេរដាក់​​ពាក្យ កំពូល ធើអី?ប្រហែលជាការដាក់
    ចំណងជើងព័ត៌មានរបស់កាសែតកោះសន្តិភាពចង់ឲ្យមានចំណាប់
    អារម្មណ៍ពីអ្នកអានហើយមើលទៅ…
    បើមិនចូលអានលំអិតប្រហែលជាឆ្ងល់ថាហេតុអីក៏អាជ្ញាធរព្រះវិហារ
    បានធ្វើផ្តេសផ្តាសរៀបចំពិធីនៅលើកំពូលដំបូលប្រាសាទចុះបើបាក់
    ដំបូលប្រាសាទ មិនធ្លាក់គណៈប្រតិភូស្លាប់ទេអី?

  2. ក្តាមស្រែ និយាយថា ៖

    រឿងប្រើភាសាខ្មែរសព្វថ្ងៃនេះ អ្នកប្រើខ្លះមិនបានគិតអំពីក្បួនខ្នាតអ្វីទេ គឺគេប្រើឲ្យតែបាន ៗ ។ ប៉ុន្តែអ្នកទាំងហ្នឹងកំរនឹងថាគេខុសណាស់ មានតែជួយកែអ្នកត្រូវក៏មានផង ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: