អំណានប្រកបស្រៈខ្មែរ

មានបញ្ហាចម្រូងចម្រះជាច្រើនក្នុងបម្រើបម្រាស់ភាសាខ្មែរ ។ ក្នុងចំណោមនោះយើងសង្កេតឃើញមានការអានស្រៈខ្មែរ (ា ិ ី ឹ ឺ ុ ូ…) ដោយឡែកពីគ្នាក្នុងពេលប្រកបជាមួយព្យញ្ជនៈ ។

(១) អ្នកខ្លះថា   ក + ា (អា) = កា , គ + ា​ (អ៊ា) = គា, ក + ិ (អិ) = កិ , គ + ិ (អ៊ិ) = គិ …

(២) អ្នកខ្លះថា ក + ា (អា) = កា , គ + ា​ (អា) = គា, ក + ិ (អិ) = កិ , គ + ិ (អិ) = គិ …

          គ្រាន់តែរឿងតូចមួយនេះ ក៏អាចក្លាយជាសង្រ្គាមភាសាមួយដែរ ។

          គំនិតក្នុង (១) យល់ថា ស្រៈខ្មែរមួយរូប តំណាងឲ្យសូរពីរ គឺ ា អានបានពីរ អា និង អ៊ា ចំណែកគំនិតក្នុង (២) ថា ស្រៈខ្មែរមួយរូបៗ តំណាងឲ្យសូរតែមួយ គឺ ា អានមួយបែបថា អា ប៉ុណ្ណោះ ។

          ចំណុចត្រឹមត្រូវនៃការអានខាងលើគួរយកជំហរមួយណា ?

7 Responses to អំណានប្រកបស្រៈខ្មែរ

  1. សុភ័ក្ត្រ និយាយថា ៖

    ចំណុច​ទី​១​ទើប​ត្រឹម​ត្រូវ។ តាំង​ពី​រៀន​សាលា​មក​គ្រូ​បង្ហាត់​ឲ្យ​ប្រកប គ + ា​ (អ៊ា) = គា បើ​ប្រកប គ + ា​ (អា) = គា ម៉េច​ចេញ គា កើត?
    ចំណុច​នេះ​ខ្ញុំ​ធ្លាប់​សរសេរ​សំបុត្រ​ទៅ​ប៉ុស្តិ៍​ទូរទស្សន៍​បាយ័ន នាទី​មិត្រ​ឆ្លាត​ហើយ ដែល​ពិធីករ​ឆ្កួត ឲ្យ​គេ​ខុស នៅ​ពេល​គេ​ប្រកប​ត្រូវ​ហើយ​នោះ។ ក្នុង​វចនានុក្រម​ទៀត​សោត​ក៏​ បាន​ប្រាប់​ពី​វិធី​ប្រកប​ស្រៈ​នេះ​ដែរ គឺ​ស្រៈ​ប្រែ​សំឡេង​នៅ​ពេល​ប្រែ​ព្យញ្ជនៈ គឺ​ប្រកប​បែប​ទី​១​នេះ​ឯង គ្មាន​នរណា​គេ​ប្រកប​បែប​ទី​២​នោះ​ទេ៕

  2. សំបូរ និយាយថា ៖

    មែនហើយ ! ប៉ុស្តិ៍បាយ័នហ្នឹងឃើញតែហៅអ្នកអក្សរសាស្ត្រទៅសម្ភាសន៍អំពីអក្សរសាស្ត្រខ្មែរឲ្យតែគគោកហ្នឹង ប៉ុន្តែមើលទៅគ្រាន់តែឲ្យទស្សនិកជនស្តាប់ ចំណែកខ្លួនឯងជាម្ចាស់កម្មវិធីមិនប្រតិបត្តិ ។ ក្នុងកម្មវិធីកម្រងអនុស្សាវរីយ៍ គេសរសេរ កម្រងអនុស្សាវរីយ៍ នៅខាងលើ និងសរសេរ កំរងអនុស្សាវរីយ៍នៅខាងក្រោម ។ លើផ្ទាំងកញ្ចក់ទូរទស្សន៍មួយពាក្យតែមួយបានពីរបែប ៕

  3. សំបូរ និយាយថា ៖

    មែនហើយ ! ប៉ុស្តិ៍បាយ័នហ្នឹងឃើញតែហៅអ្នកអក្សរសាស្ត្រទៅសម្ភាសន៍អំពីអក្សរសាស្ត្រខ្មែរឲ្យតែគគោកហ្នឹង ប៉ុន្តែមើលទៅគ្រាន់តែឲ្យទស្សនិកជនស្តាប់ ចំណែកខ្លួនឯងជាម្ចាស់កម្មវិធីមិនប្រតិបត្តិ ។ ក្នុងកម្មវិធីកម្រងអនុស្សាវរីយ៍ គេសរសេរ កម្រងអនុស្សាវរីយ៍ នៅខាងលើ និងសរសេរ កំរងអនុស្សាវរីយ៍នៅខាងក្រោម ។ លើផ្ទាំងកញ្ចក់ទូរទស្សន៍មួយពាក្យតែមួយសរសេរបានពីរបែប ៕

  4. ដាវីដ និយាយថា ៖

    ឃើញអារឿងចម្រូងចម្រះហ្នឺងដល់វេលាមួយដែលខ្មែរពីរក្រុមប្រើទំព័រវេបសាយក្នុងការផ្តល់មតិគ្នារឿងអក្សរសាស្ត្រ ។ ខ្ញុំកោតលោកទឹម បឿន ម្ចាស់វេបសាយ សម្រាប់ខ្មែរ ដែលក្បត់ឆន្ទៈខ្លួន ឯងហើយសារភាពថាខ្លួនខុសចំពោះអ្នកបដិវត្តភាសា កែវ ឈុន ។ ខ្ញុំស្ទើរស្រក់ទឹកភ្នែក គ្រប់គ្រាដែលជ្រុលចូលក្នុងគេហទំព័រ មជ្ឍមណ្ឌលវប្បធម៌ខ្មែរនៅស្វីស ព្រោះមិនដឹងមានមូលដ្ឋានស្អីមកកែប្រែសំណេរភាសាខ្មែរ ។ គេថាគេយកតាមក្រសួងអប់រំ ប៉ុន្តែទន្ទឹមនឹងតាមលំអានក្រសួងអប់រំ កែវ ឈុន ហ៊ានរហូតហួសក្រសួងក៏មាន ។ ឥឡូវក្រសួងនេះហាក់ដូចជាប្តូរឥរិយាបទថ្មី គឺទោរមកខាងវចនានុក្រមភាសាខ្មែរ (សម្តេចសង្ឃ ជួន ណាត)។ ក្នុងសៀវភៅថ្នាក់ទី ១ ទី២ យើងឃើញមានប្រើព្យាង្គតម្រួត និងស្រៈពេញតួវិញហើយ ។ អត់ចង់ឈ្នះចង់ចាញ់ ប៉ុន្តែសូមឈរលើគោលការណ៍វិទ្យាសាស្ត្រ (ជាក់ស្តែង)។

  5. ដាវីដ និយាយថា ៖

    ឃើញអារឿងចម្រូងចម្រះហ្នឺង នឹកដល់វេលាមួយដែលខ្មែរពីរក្រុមប្រើទំព័រ​វេបសាយ​ក្នុងការផ្តល់មតិគ្នារឿងអក្សរសាស្ត្រ ។ ខ្ញុំកោតលោកទឹម បឿន ម្ចាស់ទំព័រវេបសាយ សម្រាប់ខ្មែរ ដែលក្បត់ឆន្ទៈខ្លួន ឯងហើយ​សារភាព​ថាខ្លួនខុសចំពោះអ្នកបដិវត្តភាសា កែវ ឈុន ។ ខ្ញុំស្ទើរស្រក់ទឹកភ្នែកគ្រប់គ្រា​ដែលជ្រុលចូលក្នុងគេហទំព័រ មជ្ឍមណ្ឌលវប្បធម៌ខ្មែរនៅស្វីស ព្រោះមិនដឹង​មាន​​មូលដ្ឋានស្អីមកកែប្រែសំណេរភាសាខ្មែរ ។ គេថាគេយកតាមក្រសួងអប់រំ ប៉ុន្តែទន្ទឹមនឹងតាមលំអានក្រសួងអប់រំ កែវ ឈុន ហ៊ានរហូតហួសក្រសួងក៏​មាន ។ ឥឡូវក្រសួងនេះហាក់ដូចជាប្តូរឥរិយាបទថ្មី គឺទោរមកខាងវចនានុក្រម​ភាសាខ្មែរ (សម្តេចសង្ឃ ជួន ណាត)។ ក្នុងសៀវភៅថ្នាក់ទី ១ ទី២ យើង​ឃើញ​​មានប្រើព្យាង្គតម្រួត និងស្រៈពេញតួវិញហើយ ។ អត់ចង់ឈ្នះចង់ចាញ់ ប៉ុន្តែសូមឈរលើគោលការណ៍វិទ្យាសាស្ត្រ (ជាក់ស្តែង)។​ ប៉ុន្តែវេបសាយ មជ្ឈមណ្គលវប្បធម៌ខ្មែរនៅស្វីស បើកលែងចេញហើយ ដាច់ខ្យល់ហើយទេដឹង​។

  6. ក្តាមស្រែ និយាយថា ៖

    លោកដាវិដហេតុម៉េចក៏ត្រូវស្រក់ទឹកភ្នែកជាមួយវេបសាយហ្នុង? ខ្ញុំចង់ស្រក់ទឹកផងបានទេ ខ្ញុំចង់ចូលមើលដែរ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: