Post គួរប្រែថាម៉េច ?

នេះជាសំណួរដែលប្រិយមិត្តរបស់ Facebook​ លើកឡើង ។ ជាការរួមចំណែក ខ្ញុំក៏អង្គុយរកនឹកសរសេរជាយោបល់ ។ សរសេររួចហើយ ក៏ចុចបញ្ជូន ប៉ុន្តែគេមានអក្សរអ្វីទេ ឲ្យយើងវាយ ។ ធ្វើម៉េចក៏មិនអាចបញ្ជូនចេញបាន ហេតុនេះសូមចុះផ្សាយក្នុងទីនេះសិន ។ ខ្លឹមសារនៃសំណេរមានដូចតទៅនេះ ៖

ខ្ញុំសូមឲ្យជាយោបល់ គួរមិនគួរសូមមេត្តាកុំចាប់ទោសអូសដំណើរ ។ ប៉ុន្តែអ្វីដែលជាយោបល់នៅទីនេះ ក៏មិនជាប្លែកពីទស្សនៈអស់លោកខាងមុន ៗ ប៉ុន្មានដែរ ។ តាមយោបល់ខ្ញុំផ្ទាល់ ពាក្យថា post គួរប្រែថា ដាក់ផ្សាយ ឬ ចុះផ្សាយ បានទេ ? ដោយហេតុថាអ្វីដែលជាពាក្យពេចន៍ដែលយើងសរសេរឡើង គឺជាព័ត៌មាន សម្រាប់ចែកជូនដល់សាធារណជនបានជ្រួតជ្រាប ហើយជាមួយគ្នានេះន័យរបស់ពាក្យ post ក៏សឹងប្រែថា “ដាក់បង្ហាញ” ដែរ ។ ការបង្ហាញជាសារធារណៈនេះ ខ្មែរយើងប្រើពាក្យថា ផ្សាយ ឬ ប្រកាស ។ ពាក្យថា ផ្សាយ ទំនងប្លែងមកពីពាក្យថា សាយ ។ ខ្ញុំគិតថាអាចនឹងមានមតិខ្លះយល់ថាពាក្យ “ផ្សាយ” ប្រើបានតែជាមួយ វិទ្យុ ឬ អ្វីជាសំឡេង ។ តាមពិតពាក្យនេះយើងអាចប្រើជាមួយព័ត៌មានជា​អក្សរក៏បាន ។ យើងធ្លាប់ឮ ឬ ឃើញគេសរសេរថា រឿងរ៉ាវរបស់គាត់ត្រូវគេចុះផ្សាយក្នុងទំព័រកាសែត, ឬទស្សនាវដ្តី ជាដើម ។ ចំណែកពាក្យដែលយើងសង្កេតឃើញប្រើជាកម្មបទរបស់ពាក្យ “ចុះផ្សាយ” ឬ “ដាក់ផ្សាយ” មានដូចជាអាទិ៍ អត្ថបទ​ (ចុះផ្សាយអត្ថបទ), ដំណឹង (ចុះផ្សាយដំណឹង), ព័ត៌មាន ជាដើម ។ ចំណែកនាមរនាប់ (Classier) របស់ពាក្យ អត្ថបទ, ព័ត៌មាន, និង ព័ត៌មាន យើងនៅមិនទាន់មានការប្រើប្រាស់ឯកភាពគ្ននៅឡើយទេ ដោយអ្នកខ្លះថា អត្ថបទមួយរឿងឯអ្នកខ្លះថា អត្ថបទមួយអត្ថបទ ជាដើម ។ ហេតុនេះហើយទើបឃើញសាធារណជនខ្មែរភាគច្រើនប្រើពាក្យ “អត្ថបទ” ជាមួយនឹងពាក្យចំនួន (មួយអត្ថបទ, ពីរបីអត្ថបទ) ។

សរុបមក ពាក្យថា post គួរប្រែថា ចុះផ្សាយ ឬ ដាក់ផ្សាយ (កិ.) និង អត្តបទ (ន.)។

6 Responses to Post គួរប្រែថាម៉េច ?

  1. ហនុមាន និយាយថា ៖

    និយាយខ្មែរអោយខ្លី ចុះ មានន័យថា ដាក់ចូល(ដាក់បញ្ចូល ជា បតិ​មិនមែនដាក់អីៗនោះ រ៉េ ):D

  2. ក្មេងកាមទេព និយាយថា ៖

    ដាក់ផ្សាយ ដូចជាស្រួលស្តាប់ជាង!!! តែភ្នំពេញដាក់ផ្សាយ រឺភ្នំពេញប៉ុស្តិ?

  3. Broskomjel និយាយថា ៖

    Post = (ក) ដាក់ផ្សាយ ផ្សព្វផ្សាយ ចុះផ្សាយ ដាករឺចុះប្រកាស បង្ហោះផ្សាយ ។ (ន) ការផ្សាយ។ បែបនេះដូចស្រួលស្តាប់។ ខ្ញុំឯកភាពនិង គំនិតរបស់ម្ចាស់ប្លក។

  4. វិចិត្រ និយាយថា ៖

    ចុះបើ​និយាយ​អោយ​ខ្លី post (កិ.)= ផ្សាយ ?
    ខ្ញុំ​គិត​ថា post គួរបក​ថា កិ. ចុះផ្សាយ និង ន. អត្ថបទ​ ដែរ

    តែឃើញ​គេ​ច្រើន​សរសេរថា ប្រកាស ។ តើ​តាមទស្សនៈ​លោក ហេតុអ្វី​បក​ថា​ប្រកាស ​មិន​បាន?
    តាម​ទស្សនៈ​ខ្ញុំ​ ប្រកាស​ សម​តែ​ជាមួយ​នឹង​ពាក្យ​អង់គ្លេស​ declaration ច្រើន​ជាង។

  5. achharia និយាយថា ៖

    Thanks for all of your interresting postings(សេចក្តីប្រកាស) posted (ដែល
    បានបោះផ្សាយ) here .

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: