សំណូមពរ និង ការសំណូមពរ

ពាក្យថា សំណូម ក្លាយមកពីពាក្យ សូម ។ ពាក្យ សូម ជាកិរិយាស័ព្ទ មាន័យថា បញ្ចេញវាចាឬសម្ដែង​អាការ​ឲ្យគេឲ្យអ្វីៗដែលខ្លួនត្រូវការ : សូមទាន, សូមប្រាក់, សូមពរ (ព. សា. សុំ) ។ ដោយឆ្លងដំណាក់​កាល​​នៃ​បម្លែង​ឬកម្លាយពាក្យ ដើម្បីឲ្យពាក្យនេះក្លាយជានាមលទ្ធផល គេថែមមូលបទ អម់/ណ ។ ប៉ុន្តែគេ​មិនសូវប្រើនាមលទ្ធផលមួយនេះតែឯង ដូចពាក្យ សំណាប (< សាប) , សំណល់ (< សល់) , សំណង់ (< សង់) , … ជាដើម ។ គេយកនាមនេះទៅផ្សំនឹងពាក្យ ពរ (មានន័យថា គុណជាត​ដ៏ប្រសើរ; គុណជាតឬអ្វី ៗ ដែលគួរប្រាថ្នា, គួរចង់បាន, គួរជ្រើសរើសយកតាមគាប់ចិត្ត) ។ សាធារណ​ជន​ខ្មែរនឹងមិនទទួលយកបានទេ អាចកើតមកពីការស្តាប់ទៅមិនពិរោះត្រចៀក ឬមិនទំនងយ៉ាងម៉េចមិនដឹង ប្រសិនបើយើងនិយាយថា “គាត់មិនទទួលយកសំណូមរបស់ខ្ញុំទេ“ ជំនួសឲ្យការនិយាយថា “គាត់មិន​ទទួល​យកសំណូមពររបស់ខ្ញុំទេ“ ។ តាមធម្មភាពនៃពាក្យ សំណូម មានន័យគ្រប់គ្រាន់ ព្រោះពាក្យ​នេះក្លាយមកពីពាក្យ សូម ហើយមានន័យ (តាមវចនានុក្រមខ្មែរ) ថា ការសូម, សេចក្ដីសូម : ធ្វើសំណូម, ទទួលសំណូមពរ; សេចក្ដីប្រាថ្នាដែលសាងសូមឬដែលបានសាងសូមមកពីព្រេងនាយ : មានសំណូម​មកពីនាយ ។ យើងប្រើ សំណូមពរ រត់មាត់ជាដរាបមកហើយ ក៏ចេះតែនាំគ្នាប្រើទៅចុះ ប៉ុន្តែអ្នកប្រើភាសា​ខ្មែរ​មួ​យចំនួននៅមិនទាន់ស្ងប់នឹងផលកម្លាយនៃពាក្យនេះនៅឡើយ ។ ប្រហែលជាមកពីទម្ងន់ជានាម​របស់ពាក្យនេះនៅស្រាល ហេតុនេះ គេថែមពាក្យ ការ មួយជាន់ទៀត ។ ឧទាហរណ៍ មេធាវីការពារក្តីឲ្យលោក សែម សុវណ្ណដេតបានធ្វើការសំណូមពរតាមពាក្យសំដីរបស់កូនក្តីខ្លួន ។ (ដើមអំពិល 18 ឧសភា 2010, )។ មិនយូរប៉ុន្មានពាក្យនេះនឹងមានវាសនាដូចពាក្យ ទំនាក់ទំនង , ឯកភាព ដែលបច្ចុប្បន្ននេះគេថែមពាក្យ ការ ទៅលើនាមទាំងនេះ គឺ ការទំនាក់ទំនង, ការឯកភាព ។

3 Responses to សំណូមពរ និង ការសំណូមពរ

  1. ទឹម បឿន និយាយថា ៖

    ដោយសារ​អ្នក​ប្រើ​មិន​បាន​ដឹង​ថា​ពាក្យ​នោះ​ជា​នាម​រួច​ទៅ​ហើយ​ទើប​បន្ថែម​ការ យូរៗ​ក៏​ក្លាយ​ទៅ​ជា​ទម្លាប់ យក​ល្អ​គួរ​រៀន​ប្រើ​ឲ្យ​បាន​ត្រឹមត្រូវ​វិញ ។

  2. វិចិត្រ និយាយថា ៖

    ដូចជា​ពាក្យ​ “ជាមួយ​នឹង”
    ឥលូវ​នេះ​សូម្បី​តែសម្តេច​តេជោ ក៏​និយាយ​ថា “សូម​អរគុណ​ជាមួយ​នឹង​…” ដែរ :D

    លឺ​គេ​និយាយ​អញ្ចឹង​យូរៗ​ទៅ ក្លាយ​ជា​​ស៊ាំ​ត្រចៀក​ ខ្ញុំក៏​ចង់​វង្វេង​ម្ដង​ម្កាល​ដែរហ្នឹង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: