ពាក្យ បណ្ឌិតសភា និង បណ្ឌិត្យសភា

មានសាធារណជនខ្មែរមួយចំនួនបានផ្តល់ទំនុកចិត្តរបស់ខ្លួនទៅលើរាជបណ្ឌិតសភាក្នុង
រឿងអារកាត់បញ្ហាភាសាដែលកំពុងតែមានទំនាស់ ។ ទំនោរនៃរាជបណ្ឌិតសភាកម្ពុជាគឺផ្អែក​លើវចនានុក្រមភាសាខ្មែរ (វចនានុក្រមសម្តេចសង្ឃ ជួន ណាត) ។ មានអ្នកខ្លះនាំគ្នាឆ្ងល់ថា ហេតុអ្វីបានជាស្ថាប័នកំពូលមួយនេះ បែរជាសរសេរពាក្យ បណ្ឌិតសភា ខុសពីវចនានុក្រមខាងលើ ដែលសរសេរពាក្យនេះជា បណ្ឌិត្យសភា ?

6 Responses to ពាក្យ បណ្ឌិតសភា និង បណ្ឌិត្យសភា

  1. សុភ័ក្ត្រ និយាយថា ៖

    បណ្ឌិត​ត្បាញ​អាយ!

  2. វិចិត្រ និយាយថា ៖

    ប្រហែល​ សុភ័ក្ត្រ ឯង​ចេះ​ស្ទើរ​ដឹង?
    សរសេរថា បណ្ឌិត​សភា ក៏​បាន​ដែរ តែប្រហែល​ជាមាន័យ​ខុស​គ្នាតិចតួច​ជាមួយ នឹងពាក្យ បណ្ឌិត្យសភា។

    ពាក្យ ថា បណ្ឌិត​សភា មាន​ន័យ​ថា សភា​នៃ​ពួក​បណ្ឌិត​ (វចនានុក្រមសំស្ក្រឹតអង់គ្លេស Sir Monier Monier Williams)

    ត្រង់​នេះ ប្រហែល​ដូច​អ្នក​ខ្លះ សរសេរ ឯករាជ្យ ជា ឯករាជ អញ្ចឹង

  3. សំបូរ និយាយថា ៖

    ទស្សនៈរបស់វិចិត្រដូចជាទំនងម្យ៉ាងដែរ ព្រោះក្នុងវចនានុក្រមជួន ណាត សម្រាប់ពាក្យ បណ្ឌិត្យសភា គេដូចជាពន្យល់ក្នុងន័យជាកន្លែង ។ ហើយតាម​វចនានុក្រមសំស្ក្រឹតអង់គ្លេស Sir Monier Monier Williams ដែលឲ្យន័យថា បណ្ឌិតសភា ជា សភានៃពួកបណ្ឌិត ក៏ដូចជាត្រឹមត្រូវ ។ ហេតុហ្នឹងប្រហែលគេគិតថា បណ្ឌិតសភា ជាបណ្តុំនៃអ្នកចេះដឹង ព្រោះឮថាទីនោះមានស្រាវជ្រាអី របស់គេផង ។

  4. ទឹម បឿន និយាយថា ៖

    កាលណា​គេ​និយាយ​អំពី​ទីកន្លែង និយាយ​អំពី​តំណែង គេ​ត្រូវ​សរសេរ បណ្ឌិត្យ តែ​បើ​ជា​មនុស្ស​គេ​សរសេរ បណ្ឌិត ។ បណ្ឌិត្យស្ថាន បណ្ឌិត្យសភា ពុទ្ធសាសនបណ្ឌិត្យ ឯ​ពាក្យ​បណ្ឌិត ដូចជា វេជ្ជបណ្ឌិត បណ្ឌិត​ខាង​ច្បាប់ បណ្ឌិត​ខាង​អក្សរសាស្ត្រ… ។

  5. សួនវិចារ និយាយថា ៖

    រឿងបណ្ឌិតត្បាញអាយឬត្បាញត្បិតជារឿងធម្មតា នៅស្រុកណាក៏មានដែរ ។ តែសូមឲ្យអាត្បាញទាំងពីរ ឬ ទាំងបីហ្នឹងចេះសាមគ្គីគ្នាទៅសាងជាតិយើងទៅឲ្យវារីកចម្រើនដូចគេទៅ វាបានហើយ ។ ហ៎ៈហ៎ា …

  6. ក្តាមស្រែ និយាយថា ៖

    តែឃើញគេកែជា រាជបណ្ឌិត្យសភា ហើយ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: