ចៃ អំបាត

នៅក្នុងវចនានុក្រមភាសាខ្មែរ ពន្យល់ថា ចៃ (ន.) សត្វល្អិតអាស្រ័យនៅនឹងកាយមនុស្ស ឬសត្វតិរច្ឆាន បរិភោគឈាមជាអាហារ ។ ចំណែក អំបាត ( ន. ) កូនចៃ : ចៃអំបាត ចៃនិងកូនចៃ ឬចៃធំនិងចៃតូច ។ គុ. (ព. ប្រ.) ដែលមានរូបតូចពេកខុសពីគេ : មនុស្សអំបាត, សេះអំបាត (ព. ព.) ។ ដែលថយថោក, តូចទាប, សាបរលាប : មនុស្សអំបាត (ព. ម.) ។
នៅក្នុងភាសាខ្មែរមានពាក្យមួយចំនួនផ្សំដោយពាក្យ ចៃ ដូចជា សំចៃ ចៃដន្យ ដួងចៃ ។ ប៉ុន្តែពាក្យ ចៃ ក្នុងពាក្យទាំងនេះទំនងមិនមានន័យអ្វីទាក់ទងនឹងពាក្យ ចៃ ក្នុងពាក្យទាំងនេះ ចៃឆ្កែ ចៃព្រះ ចៃវត្ត ចៃពស់ ។

3 Responses to ចៃ អំបាត

  1. cbe និយាយថា ៖

    ចៃ ទំនងមកពីការគន្លាស់របស់ពាក្យ ចង្រៃ ទេដឹង? (ចៃ រ៉ង់)

  2. សួនវិចារ និយាយថា ៖

    ស្តាប់ទៅទំនងជាអញ្ចឹងមែន ប៉ុន្តែវាជាគំនិតស្រមៃស្រមើទេ ។ គ្រាន់តែគាប់ជួននឹងរបស់ការគន្លាស់ ។ អាញ្ចឹងទៅធ្វើកូនចៅរបស់ក្រុមគន្លាស់កាត់ទៅ ។ ហេ!!!

  3. សំបូរ និយាយថា ៖

    និយាយអញ្ចឹង នឹកឃើញពាក្យមួយដែលមានពាក្យ ចៃ នៅក្នុងហ្នឹង ។ ខ្ញុំមិនច្បាស់ថា​ចាញ់ថ្ងៃ , ចាយថ្ងៃ , ឬ ចៃថ្ងៃ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: