កន្ទាំងបាយស និង កន្ទ្រាំងបាយស

បច្ចុប្បន្ននេះដោយបច្ចេកវិទ្យាបានបោះជំហ៊ានយ៉ាងលឿន វត្ថុប្រើប្រាស់ប្រចាំថ្ងៃខ្លះដែលជាគំនិតច្នៃប្រឌិត​របស់ដូនតាយើងកំពុងបាត់បង់​បន្តិចម្តង ៗ ។ សព្វថ្ងៃនេះយើងកម្រនឹងឃើញមានប្រើអំបោសបោសដីម្យ៉ាង​ដែលធ្វើអំពីដើមកន្ទាំងបាយស ហើយដើមកន្ទាំងបាយសនេះទៀតសោតក៏មិនសូវមានក្មេងជំនាន់ក្រោយ​នឹង​​ស្គាល់​​ណាស់ ពិសេសកូនអ្នកក្រុង ។ ពាក្យកន្ទាំងបាយស មានអ្នកខ្លះសរសេរជា កន្ទ្រាំងបាយសក៏មាន ។ តាមវចនានុក្រមភាសាខ្មែរពាក្យនេះសរសេរ ជា កន្ទាំងបាយស ។ ក្រៅអំពីយកដើមមកធ្វើអំបោស ចាស់បូរាណយើងយកស្លឹកមកបិទដំបៅបូស ។ ចំណែកឬសវា គេយកមកធ្វើថ្នាំ ។

4 Responses to កន្ទាំងបាយស និង កន្ទ្រាំងបាយស

  1. វិសាល និយាយថា ៖

    ខ្ញុំក៏អានថាកន្រ្ទាំងបាយសដែរ។

  2. veha និយាយថា ៖

    យកស្លឹកវាមកបិទបូស វាហួសសម័យហើយពេលនេះ ។ គេមានថ្នាំទំនើប ៗ ព្យាបាល ។

  3. achharia និយាយថា ៖

    ខ្ញុំធ្លាប់ស្គាល់និងហៅវាថា ដើមកន្ទ្រាំងបាយស ។
    នឹកឃើញទៅដល់ឈ្មោះដើម ទន្ទ្រានខែត គេក៏ហៅ
    ថាកន្ទ្រាំងខែតដែរ ដូចនោះដើមកន្ទ្រាំងបាយស
    ប្រហែលអាចមកពីឈ្មោះដើម ទន្ទ្រានបាយស ដែរ ។
    ស្លឹកទន្ទ្រានបាយសនេះពិតជាមានចែងក្នុងក្បួនថ្នាំ
    ព្យាបាលបុរាណខ្មែរយើង ។ ខ្ញុំក៏ធ្លាប់បានប្រើសាកល្បង
    ដែរកាលសម័យអាពតខ្មែរក្រហម គឺធ្លាប់យកស្លឹកកន្ទ្រាំង
    បាយសនេះមួយក្តាប់ទៅបុកលាយអំបិលប្រហែលមួយ
    ចិបម្រាមបី រឺអាចបុកថែមអង្ករដំណើបមួយចិបទៀត
    រួចហើយយកទៅបិទគ្របលើមុខដំបៅអោយឆាប់រួមជា
    រឺបិទលើមុខបូសអោយឆាប់ធ្លាយ និងបន្ថយការឈឺចាប់ដែរ។
    ខ្ញុំគិតថា អ្នកសិក្សាខាងឧិសថសាស្ត្រផ្នែកថ្នាំបុរាណខ្មែរ
    មិនគួរមើលរំលងទេ នៅស្រុកខ្មែរយើងសំបូររុក្ខជាតិដែល
    យកធ្វើថ្នាំព្យាបាលបានច្រើនណាស់ តែយើងហាក់ដូចជា
    ខ្វះអ្នកស្រាវជ្រាវនិងមធ្យោបាយធ្វើពិសោធន៍ ចងក្រងកត់
    ត្រា និងផលិតអោយបានដល់កំរិតពាណិជ្ជកម្មនិងវិទ្យាសាស្ត្រ។
    .

  4. David និយាយថា ៖

    Thany
    នៅពេលអានអត្ថបទអំពីកន្រ្ទាំងបាយសនេះ បានធ្វើឲ្យខ្ញុំនឹកផ្ទះរបស់ខ្ញុំ ។ ខ្ញុំ​ធ្លាប់​យកមកបិតបុសកាលនៅពីក្មេង​ដោយយកវាមកលាយ​ជាមួយ​នឹង​អង្ករ​ដំណើប អំបិលបន្តិច រួចយកវាទៅបុក រួចទើបយក​វាមក​បិត​នៅ​លើ​មុខ​បុស ។ ហើយសព្វថ្ងៃនេះក៏នៅមានគេយកវិធីនេះមកប្រើដែរ ទោះបីជា​សព្វ​ថ្ងៃ​នេះ​វិទ្យាសាស្រ្តជឿនលឿនក៏ដោយ ក៏ប្រជាជនខ្មែរនៅតែបន្តរក្សាវិធីនេះ ព្រោះ​វាជាវិធីដែលងាយស្រួលរកសម្រាប់អ្នកដែលនៅជនបទដាច់ស្រាយាល ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: