រយះ និង រយៈ

រយៈ និង រយះ ពាក្យទាំងពីរនេះមានលក្ខណៈខុសគ្នាទាំងសំណេរ អំណាន និងន័យ ។ ពាក្យមួយសរសេរដោយស្រៈ ៈ អានថា រ-យៈ ជានាម មានន័យថា សង្កាត់, ថ្នាក់, ភាគ, កម្រិត : រយៈកាល, រយៈផ្លូវ, រយៈវេលា, រយៈពាក្យ (រយ “សន្ទុះ, ល្បឿន, ដំណើររួសរាន់, ឆាប់, រហ័ស”) (ទំព័រ ១០៣៦) និងមួយទៀតសរសេរដោយស្រៈ ះ អានថា រ-យះ ជាកិរិយាស័ព្ទ មានន័យថា “បែករហែកញែកចេញដូចគេចាប់យះ : មែកឈើរយះ (ម. ព. រយាយ ផង)។ ព. ប្រ. សើចរយះមាត់ សើចដោយរិះគន់ហាក់ដូចជានឹងរយះមាត់ : ឱ! ធ្វើការយ៉ាងហ្នឹង គេសើចរយះមាត់អស់ហើយ !; និយាយថា សើចរយះមាត់រយះក ក៏មាន (ព. សា.) (ទំព័រ ១០៣៨) ។

 ​​​សាធារណជនខ្មែរមួយភាគតួចមិនបានចាប់អារម្មណ៍នឹងសំណេរនៃពាក្យនេះទេ ដោយអ្នកខ្លះសរសេរខុសលើស្លាកយីហោពាណិជ្ជកម្មរបស់ខ្លួនទៀតផង ។

(យោង៖ ពុទ្ធសាសនបណ្ឌិត្យ, វចនានុក្រមខ្មែរ (ភាគ១-២), បោះពុម្ពគ្រាទី៥, ភ្នំពេញ, ១៩៦៧)

5 Responses to រយះ និង រយៈ

  1. David និយាយថា ៖

    ពាក្យរយះ និងរយៈ វាមានន័យខុសគ្នាដូច្នេះ នៅពេលសរសេរសូមមេត្តាពិនិត្យ​មើលឲ្យបានច្បាស់លាស់ ។ ជៀសវាងការសរសេរខុសអត្ថន័យ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: