អក្សររលត់ជាតិរលាយ

ខ្ញុំមិនដឹងថាពាក្យស្លោកនេះកើតមានតាំងពីពេលណាមកទេ គ្រាន់តែដឹងថា កាលពីនៅរៀនថ្នាក់បឋមសិក្សា ពាក្យស្លោកផ្សេង​ ៗ ទាក់ទងនឹងរបបសង្គមនាពេលនោះក៏មាន ។ ក្នុងចំណោមពាក្យស្លោកមួយក្នុងចំណោមនោះ បានរំឭកខ្ញុំឲ្យនឹកដល់ខ្លឹមសាររបស់វា កាលបើ​ដឹងថា​ភាសា​ខ្មែរដែលនិយាយដោយខ្មែរភាគខាងជើងក្នុងប្រទេសថៃនឹងត្រូវសរសេរជំនួសដោយតួអក្សរថៃនាអនាគតដ៏ខ្លីនេះ ។ តាមពិតទៅពាក្យថាអក្សរនៅក្នុងពាក្យស្លោក អក្សររលត់ជាតិរលាយ មានន័យគ្របដណ្តប់​ពាក្យ​ថា​​ភាសា ។ ពេលនេះភាសាខ្មែរនៅភាគខាងជើង ដែលខ្មែរយើងភាគច្រើនស្គាល់ថា ខ្មែរសុរិន្ទ្រ​ នឹងត្រូវ​បញ្ចូល​ក្នុងកម្មវិធីសិក្សាតាមខេត្តនានាក្នុងប្រទេសថៃ ។ នេះជាមោទនភាពមួយរបស់យើងជាខ្មែរ ព្រោះ​សង្ឃឹម​ថាភាសាខ្មែរភាគខាងជើងនឹងបន្តនិរន្តភាពរបស់ខ្លួនបានយូរអង្វែងតទៅ ។ ប៉ុន្តែអ្វីដែលប្លែកក្នុងចិត្ត និងខកចិត្តគឺ ការបង្រៀននោះនឹងមិនប្រើអក្សរខ្មែរទេ គេប្រើតួអក្សរថៃ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: