តើពាក្យថា កម្ពុជា គួរអានដូចម្តេច?

តាមវចនានុក្រមភាសាខ្មែរ​ ពាក្យថា កម្ពុជ ត្រូវណែនាំឲ្យអានថា ក័ម-ពុ-ជៈ (ទំព័រ ២៤)។ អំណានបែបនេះយើងក៏នាំគ្នានិយាយជាហូរហែរមកដែរ។ ប៉ុន្តែមានអ្នកអាន​ព័ត៌មាន​តាមវិទ្យុ និងតាមទូរទស្សន៍មួយចំនួនអានថា កំ-ពុ-ជា។

តើពាក្យ កម្ពុជា គួរអានថា កាំ-ពុ-ជា ឬ កំ-ពុ-ជា?

3 Responses to តើពាក្យថា កម្ពុជា គួរអានដូចម្តេច?

  1. វិចិត្រ ថា:

    “ក័ម” អាន​ថា​”កាំ” ហ្នឹង មើល​ទៅ​ទំនង​ជា​របៀប​អាន​តាមបែប​ខ្មែរ។
    ដល់ “កំ” ប្រហែល​ជា​អាន​តាម​បែប​សំស្ក្រឹត។

  2. kienforcefidele ថា:

    ខ្ញុំ​ធ្លាប់​សួរ​លោក​គ្រូ​ខ្មែរ​របស់​ខ្ញុំ​ដែរ​ចំពោះ​អំណាន​ពាក្យ​នេះ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា​គួរ​តែ​អាន​ថា “កំ” វិញ ពី​ព្រោះ​ថា​ប្រសិន​បើ​អាន “កាំ” វា​ស្រដៀង​នឹង​ពាក្យ “កម្ម” ហាក់​ដូច​ជា​មាន​អត្ថន័យ​បន្តុះ​បង្អាប់​ជាតិ​ខ្មែរ​របស់​យើងថា​មាន​កម្ម។ នេះ​គ្រាន់​តែ​ជា​ទស្សនៈ​មួយ​ប៉ុណ្ណោះ។ :grin:

  3. និមិត្ត ថា:

    មែនហើយលោក Fidele នេះទំនងជាប្រទេសយើងឈ្មោះអញ្ចឹងហើយ ទើបយើងមានកម្មរហូត ពិសេសនៅសម័យខ្មែរក្រហម។ តាខ្ញុំថា សាហាវ ណាស់នៅពេលនោះ។

ទំលាក់ មួយចំលើយតប ទៅ និមិត្ត បោះ​បង់​ការ​ឆ្លើយ​តប