សិលាចារឹក

បុព្វបុរសខ្មែរបានបន្សល់ស្នាដៃដ៏ធំធេងសម្រាប់កុលបុត្រជំនាន់ក្រោយថែរក្សានិង
អភិរក្សបន្ត។​ សិលាចារិកមានរាប់ពាន់ផ្ទាំងនៅរាយប៉ាយគ្រប់ទិសទីនៃទឹកដីប្រទេស
កម្ពុជានិងនៅប្រទេសជិតខាង។ សិលាចារឹកប្រទេសកម្ពុជាដែលស្គាល់មកទល់សព្វ
ថ្ងៃនេះមាន១២៣៧ ហើយរកឃើញនៅគ្រប់ទិសទីនៃទឹកដីកម្ពុជាសម័យបូរាណ
ពោលគឺកម្ពុជាបច្ចុប្បន្ន, ភាគខ្លះនៃប្រទេសថៃឡង់ដ៍, ភាគខ្លះនៃប្រទេសវៀតណាម,
ភាគខ្លះនៃប្រទេសលាវ ។ ជួនកាលជាភាសាខ្មែរសុទ្ធ ជួនកាលជាភាសាសំស្ក្រឹតសុទ្ធ
ហើយជួនកាលទៀតនោះ ប្រើភាសាទាំងពីរឆ្លាស់គ្នាតាមសាច់រឿងផងនៅក្នុងសិលា
ចារឹកតែមួយ ។ រីឯអក្សរនោះ គឺមានការវិវឌ្ឍជាធម្មតាតាំងពីស.វ.ទី៦មកដល់សព្វថ្ងៃ ។
ក្រៅពីការវិវឌ្ឍ គេអាចនិយាយថាមានបែបពពួកអក្សរដែរ​ បើនិយាយតាមសិល្បៈ ស្ទើរ
តែអាចពោលថាមាន “រចនាបថ” ផង ។ អក្សរមួយពួកនោះតែងឃើញរាងមូល
ឯបែបខ្លះទៀតរាងជ្រុង ។ អក្សរខ្លះផ្តេកទ្រេតមកខាងស្តាំ ជួនកាលមានសោភ័ណ
ជួនកាលទៀតនោះ អ្នការខ្វៀកពុំគិតខ្វល់រឿងសម្រស់អ្វីឡើយ ។ នេះហើយដែល
ក្រោយមកហៅថា “អក្សរជ្រៀង” ។
សូមអានបន្ថែម កម្ពុជាក្សរ ដោយ អាំង ជូលាន

One Response to សិលាចារឹក

  1. ជីវិតអមតៈ និយាយថា ៖

    ហេតុអីក៏មិនបង្រៀនអក្សរចារិកដល់កូនខ្មែរទូទៅឲ្យចេះអាននិងយល់ន័យទៅ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: