អំណឹះតទៅកំណើនរាស្ដ្រនឹងចេះតែកើនឡើង ។ កន្លែងខ្លះដែលពីមុនជាទីវាល បឹង ថ្លុកត្រពាំង កាលជាង ១០ ឆ្នាំមុន ឥឡូវបានប្រែក្លាយជាលំនៅដ្ឋាន ជាសំណង់អាគារផ្សេង ៗ ។ សាលារៀនខ្លះមានអាគារសិក្សាតែពីរបី ឥឡូវត្រូវបានសាងសង់បន្ថែមជាបន្ដបន្ទាប់ ដើម្បីបំពេញតម្រូវការកំណើនសិស្សានុសិស្ស ។ ការសាងសង់បន្ថែមនូវអាគារសិក្សានេះនឹងត្រូវមានឡើងជាបន្ដបន្ទាប់ជៀសមិនរួច ។ មានសាលាខ្លះនៅសល់ដីទូលាយ ប៉ុន្ដែមិនប្រាកដដីនោះនឹងនៅទំនេររហូតទេ ព្រោះតម្រូវការខាងសិក្សាអប់រំដូចបានលើកឡើងខាងលើ ។
ព័ត៌មានពីរបីថ្ងៃនេះរបស់វុទ្យុអាស៊ីសេរីអំពីរឿងដីក្នុងវិទ្យាល័យបឹងត្របែក បានធ្វើខ្ញុំនឹកឆ្ងល់នឹងទង្វើច្រៀកដីសាលានេះ ។ ឆ្ងល់ថាពេលនេះសាលាចេះតែចែក???ឲ្យគេស៊ីចឹង ចុះថ្ងៃណាមួយសាលាត្រូវការដីសាងសង់ដែរ ឬត្រូវការដីសម្រាប់បំពេញតម្រូវសិក្សារប់សសិស្សានុសិស្ស តើសាលានឹងបានដីពីណាមកប្រើប្រាស់ ឬត្រូវដូរសាលាទៅកន្លែងផ្សេង ។
អានប្រភពទាំងស្រុង ៖

រូបថត៖ RFA
តែមិនស្រួលគ្រូ ៗ ដែលងើបប្រឆាំងហ្នឹងត្រូវគេចោទថាមិនស្រឡាញ់អង្គការ ជាជនរាំងស្ទះចលនាអង្គការទៀត ក៏មិនដឹង!!!

សង្ស័យតែធំពេកពិបាកគ្រប់គ្រងហើយមើលទៅ ! បង្រួមខ្លះទៅស្រួលគ្រប់គ្រង ហើយបានលុយចូលហោប៉ៅខ្លះផងក៏មិនដឹង ។ នេះជានយោបាយផ្ទៃក្នងរបស់គេ ។
នេះហើយដែលគេហៅថាអៈភិវាត់ ។ ឃើញវាត់ខ្ទេចវាត់ខ្ទី ។