តើទិដ្ឋភាពក្នុងរូបនេះនៅប្រទេសណា ?
បន្ដិចទៀតស្រុកខ្មែរនឹងមានភ្លើងខ្លួនឯង ។ ទំនប់វារីអគ្គសនីនេះនឹងផ្ដល់ផលអវិជ្ជមាន និងវិជ្ជមានដល់ការរស់នៅរបស់ប្រជាជន ។ ផលទាំងពីរនេះពិតជាកើតព្រមគ្នា ចៀស មិនផុត គ្រាន់តែថា តើមួយណាមានទម្ងន់ធ្ងន់ជាងមួយណាប៉ុណ្ណោះ ។
នៅទីនេះសូមមិនវែកញែកក្នុងរឿងនេះ ដោយសូមលើកយករឿងមួយដែលខ្មែរយើងមួយចំនួនទំនងជាមើលរំលងឬក៏គិតថាជារឿងតូចតាច ។
ជាភ័ព្ទសំណាងដែលភាសាយើងមានអក្សរប្រើប្រាស់ដូចភាសានៃជាតិនានាក្នុងលោក ។ យើងមានអក្សរប្រើជិតពីរសហសវត្សមកហើយ បើផ្អែកតាមសិលាចារឹកខ្មែរដំបូង ។ វិលទៅមើលរូបខាងលើវិញ ខ្ញុំសូមឆ្លើយនឹងសំណួរខាងលើថា ទីនោះជាទឹកដីខ្មែរ គឺជាទំនប់វារអគ្គសនីភ្នំកម្ចាយនាទឹកដីខេត្ដកំពត ។ កូនសំណួរតូចមួយទៀតប្រាកដឡើង ៖ តើម៉េចបានជាស្លាកទាំងនោះសរសេរជាភាសាបរទេសទៅវិញ ? ត្រង់នេះសូមទុកឲ្យប្រិយមិត្ដជួយឆ្លើយផងចុះ ប៉ុន្ដែម្ចាស់ប្លក់សូមបញ្ចេញមតិតូចមួយលើរឿងនេះបន្ដិតថា តាមគំនិតជាតិនិយមរបស់ខ្ញុំក៏ដូចជាជនរួមជាតិមួយភាគធំ អក្សរនៃភាសាជាតិទាំងនោះគួរតែជាគ្រឿងបន្ទាប់បន្សំសរសេរអែបៗនឹងអក្សរភាសាខ្មែររទៅវិញទេ ទើបត្រូវ ។
រឿងទាក់ទង៖

គេទិញក្បាលបានហើយ គេធ្វើអីតាមចិត្ត!!
ខ្មែរខ្លួនឯងភាគច្រើនមិនតិចទេ មិនទាំងសរសេរភាសាខ្លួនឯងផង កុំទៅខឹងអីនឹងបរទេសនោះ!
សង្ស័យខ្វះលុយបង់ថ្លៃបកប្រែ :D
អ៊ឺចឹងខ្មែរដែលមានចំណេះដឹងខាងភាសាចិន ឬអង់គ្លេសគួរចូលខ្លួនជួយបកប្រែយកបុណ្យផងទៅ ។
អក្សរបរទេសទោះក្រវេមក្រវាមយ៉ាងម៉េចក៏ឡូយជាងរបស់យើងព្រោះគេមានគុណលើយើង ។
អក្សររបស់ជាតិណាក៏ដូចជាតិណាដែរ សុទ្ធតែមានតម្លៃសម្រាប់ជាតិគេ ។ រសជាតិរបស់គេមិនមែនជារសជាតិរបស់យើងទេ ។ សម្លយើង យើងថាឆ្ងាញ់ប៉ុន្ដែមិនប្រាកដថាគេឆ្ងាញ់ដូចយើងទេ ។
នោះជាការរំលោភអធិបតេយ្យភាពខ្មែរយើង។ដោយពេលនេះខ្មែរ
យើងខ្សោយ រំលោភសិនចុះ ចាំថ្ងៃណាខ្មែរខ្លំាង អធិបតេយ្យភាពខ្មែរ
នឹងរឹងមាំ គ្មាននរណាអាចរំលោភដូចពេលនេះទៀតឡើយ។
ខ្ញុំគិតថាគេមិនចង់រំលោភទេ តែយើងទៅវិញទេដែលសុំឲ្យគេរំលោភដើម្បីយកចិត្ដគេ ។
អរគុណលោក sambatt ដែលឆ្លៀតចូលរួមបញ្ចេញយោបល់ ។
ទោះបីយ៉ាងណា,រឿងហ្នឹងគួរតែដឹងឮដល់់រដ្ឋាភិបាលដែល
មានភារៈការពារអធិបតេយ្យភាពខ្មែរទាំងបូរណភាពទឹកដីនិងភាសា។
យើងមានច្បាប់់ការពារ,ដូច្នេះខ្មែរដែលអោយគេរំលោភនោះត្រូវតែ
មកសាកសួរនៅចំពោះមុខច្បាប់់។នៅខេត្តកេបិចក្នុងប្រទេសកាណាដា
មានច្បាប់់មួយឈ្មោះថា១០១សំរាប់់ការពារអធិបតេយ្យភាពនៃភាសា
បារំាងដែលជាភាសាទី១នៅកេបិច។ដូច្នេះនៅទីណាក្នុងខេត្តកេបិច មិនមាន
សរសេរភាសាបារំាងទេនោះ នឹងមានការប្ដឹងផ្ដល់់ដល់់រដ្ឋាភិបាលឬតុលាការ
ផ្ទាល់់តែម្ដង។
មើលរូបដំបូងស្មានតែនៅស្រុកគេទេតើ ព្រោះសុទ្ធតែភាសាគេ ។ នៅស្រុកខ្មែរពិតជាស្រួលមែន អ្នកមានលុយធ្វើអីក៏បានដែរ ។
បើតាមខ្ញុំស្តាប់មើលទៅ អ្នកកាន់អំណាចខ្មែរសព្វថ្ងៃ ម្នាក់ៗដូចជាគ្មាន សង្ឃឹមថាខ្លួននឹងមានវាសនា គ្រប់គ្រងឬកាន់កាប់ ប្រទេសកម្ពុជាបាន យូរទៅអនាគត់ឡើយ នេះបើតាមរបៀបនៃការគ្រប់គ្រងសព្វថ្ងៃ ដូចជាប្រព្រឹត្តអំពើពុករលួយគ្មានអាណិត គឺរឹបអូសផ្ទះសម្បែងដីធ្លី សំណូកសូកប៉ាន់ដល់ឆ្អឹង និងការកាប់ព្រៃឈើគ្មានត្រាប្រណី គឺធ្វើយ៉ាង ណាអោយខាងតែពីបានលុយ ទោះអស់អីក៏អស់ទៅ គ្មានខ្វល់រឿងជាតិ រឿងប្រជាជនអ្វីទាំងអស់ គឺដូចជាផ្លាកដែលគេសរសេរ ឃើញស្រាប់ហើយ បើពួកគេគិតគូររឿងជាតិប្រជាជន គេច្បាស់ជាមិនធ្វើ ដូច្នោះទេ !មិនថាអញ្ចឹង ?
ឥឡូវនេះ ត្រូវការគណបក្សប្រឆាំង អោយខ្លាំងជាងនេះបន្តិច វានឹងឃើញមានការប្រែប្រួលហើយ ខាងក្រៅឃើញថា ដូចជាស្អាតល្អដែរ តែខាងក្នុងស្អុយរលួយចង់អស់ហើយ មិនខុសពីផ្លែល្វាទេ បើអ្នកនយោបាយនៅតែមិនយល់ទេ ក៏មិនខុសពី សន្ធិសញ្ញា ២៣ តុលា ១៩៩១ ដែរ !
អរគុណលោកពូLovepeehs05 ដែលចូលរួមផ្ដល់មតិ ។
ខ្ញុំគិតថាទោះខាងណាកាន់ខាងណាមានអំណាចមិនមែនជារឿងសំខាន់ទេ ប៉ុន្ដែបើមានអំណាចក្នុងដៃហើយ គួរនាំគ្នាជួយជ្រោមជ្រែងប្រជាជាតិមួយនេះឲ្យបានជឿនលឿន និងមានយុត្ដិធម៌ក្នុងសង្គម មិនមានការជ្រៀតជ្រែកពីបរទេស ជាប្រទេសឯករាជក្បែរ 100 ភាគរយ ។
មិនមែននៅស្រុកខ្មែរទេដឹង??? :D :D :D :D
ខ្ញុំគិតថានៅស្រុកក្រៅក៏ប្រហែលជាមានបែបហ្នឹងដែរ គ្រាន់តែមិនដឹងថា តើអ្នកស្រុកគេនោះគេមានប្រតិកម្មឬអ៊ឺអើនឹងរឿងបែបនេះតែប៉ុណ្ណោះ ។
ឃើញគេសរសេរអក្សរខ្មែរដែរតើ នៅនុងតុវេទិកានាថ្ងៃសម្ពោធនោះ ។
ខ្ញុំស្អប់ជាងគេ កាឡង់កាយេរបស់ក្រុមហ៊ុនចិនហ្នឹង មិនដឹងពីណាយកមកដាក់លើតុខ្ញុំ។ ខ្ញុំមើលច្រឡំពីរខែដោយសារគ្មានអក្សរខ្មែរមួយតួ។
អរគុណកល្យាណដែលឧស្សាហ៍៍ចូលមកចូលរួមមតិ ។
បំណាច់គេឲ្យហើយ រក្សាទុកជាទ្រព្យសម្អប់ទៅ ។ ប្រហែលគចង់ឲ្យយើងចេះភាសាហ្នឹងមួយទៀតហ្នឹងណា ។ គេមានទុកអ័ងប៉ាវភ្ជាប់នឹងប្រតិទិនហ្នុងទេ ?
សុំទោសឆ្លើយតបយឺតពេកខ្ញុំ
អត់មានទេលោកពូ បើមានក៏ហៅឱ្យត្រឡប់មកវិញដែរ។
ម្ចាស់ម៉ៅការរោងចក្រជាជនជាតិចិន គេចេះអានតែចិន និងអង់គ្លេស ធ្វើម៉េចគេសរសេរអក្សរភាសាយើងកើត :lol: