ពិនិត្យជារួមនៅស្រុកយើង អ្វីដែលល្អដែលមានគុណភាពដែលពិភពលោកនេះមាន ខាង យើងឯណេះក៏មានដែរ ។ ប៉ុន្ដែការដែលមាននោះ ភាពពិតជាសំបកច្រើនជាខ្លឹម ។
ពេលនេះសូមច្បិចយករឿងមួយមកចែកជូន ។ បើផ្អែកតាមការផ្សព្វផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុនទូរស័ព្ទ ឃើញថាសេវាគ្របដណ្ដប់អ៊ិនធឹណេតនៅស្រុកយើងសព្វថ្ងៃមានរហូតដល់ 3G និង 3.5G ឯណោះ ។ ពោលគឺប្រទេសយើងមាន 3G ប្រើមុនថៃទៅទៀត ។ តើ 3G ហ្នឹងទាក់ទងនឹងរឿងលឿនឬយឺតនៃអ៊ិនធឹណេតនេះដែរឬទេ ?
ពិនិត្យលើការប្រើប្រាស់ជាក់ស្ដែងសេវាអ៊ិនធឹណេតប្រទេសថៃដែលមានត្រឹមកម្រិត EDGE (Enhance Data Rates for Global) មានល្បឿនលឿនជាងអ៊ិនធឹណេតនៅស្រុកយើងច្រើនដង ។ ចំណែកការដាក់ឲ្យប្រើ 3G នៅថៃនៅមិនទាន់ចូលជាធរមាននៅឡើយទេ ។
ពិនិត្យទៅលើផែនទីអំពីសេវាគ្របដណ្ដប់អ៊ិនធឹណេតដែលធ្វើឡើងដោយ American Raomer នៅស្រុកយើងសូម្បីតែកម្រិត EDGE សឹងតែមិនមានមួយតក់ផង តែបើមើលទៅខាងថៃវិញ គេមានពាសពេញប្រទេស ។
បន្ដិចទៀត ពេលដែលពិភពលោកនេះមានសេវាអ៊ិនធឹណេតដល់ទៅ 4G…10G មិនយូរយើងនឹងស្រែកថាមាននឹងគេដែរ ។ យើងនិយាយថាយើងមានប្រព័ន្ធ 3G បានតែក្នុងចំណោមគ្នាយើងទេ តែយើងមិនអាចប្រាប់ញាតិបរទេសថាយើងមាន 3G ព្រោះនាំខ្មាសគេ ។
ទាំងនេះហើយដែលបរទេសតែងតែនិយាយថា ស្រុកខ្មែរស្រួលរកស៊ី !!! ព្រោះយើងមានលទ្ធភាពឲ្យគេជញ្ជក់បាន ។
តើ ICT របស់ប្រទេសយើងស្ថិតកម្រិតណា ?
ខុសឆ្គងយ៉ាងណា សូមមេត្ដាលោកអ្នកដែលមានជំនាញខាងនេះជួយបំភ្លឺតាមការគួរ ព្រោះម្ចាស់អត្ថបទមិនមានជំនាញអ្វីខាងរឿងនេះ ចេះដឹងតាមរយៈការប្រើប្រាស់ជាក់ស្ដែងតែប៉ុណ្ណោះ ។
រឿងពាក់ព័ន្ធ

ha ha ha ha អស់ទាស់ ស្រុកយើងប្រើសុទ្ធតែ 3G ដោនឡូតបានម្ដង 20kbs/sec ហាហា
Usually I don’t read post on blogs, however I wish to say that this write-up very compelled me to check out and do so! Your writing style has been surprised me. Thank you, quite great article. My blog is blog.KHMER79.com.
Why dont you try to promote your blog? You may try a free Khmer Web directory for All CAMBODIAN.
AGAIN! Keep doing excellence job i strongly support you!
My time doesn’t allow me to sit uplate with upgrading this blog, but I will try anyway.
Thanks for stopping by comment, Makara.
ទ្រីជីបោកហ្នឹងហី!
ឥឡូវខ្ញុំកំពុងប្រើ EDGE របស់ Cellcard ល្បឿនទាញយក គឺ មិនលើសពី ១០Kbps ទេយ៉ាប់ណាស់
មានម្ដងនោះខ្ញុំប៊ិះបោកកុំព្យូទ័រចោល ព្រោះប្រញាប់ពេក ពេលទាញយករូបថតមួយសោះ ស្រាប់តែគាំងស្ដូក ធ្វើអីលែងកើត ។ ចំជាយ៉ាប់មែន ។
អរគុណអ្នកទាំងអស់គ្នាដែលបានចូលរួម ។
ស្ដាប់ទៅយើងគ្រប់គ្នាសុទ្ធសឹងមានបញ្ហាដូចគ្នា ប៉ុន្តែយើងមិនអាចគេចផុតបានទេ ព្រោះយើងគ្មានជម្រើស ។ បើមិនប្រើសេវាគេ មានតែអត់ប្រើ ។ ទ្រាំទៅក្រែងថ្ងៃណាមួយយើងបាន 3G តាមមាត្រដ្ឋាននឹងគេ (Standard 3G)។ ពេលនេះទុកឲ្យគេបូមយើងសិនទៅ ។