ធ្លាប់តែនិយាយរត់មាត់មកហើយអំពីត្រីមួយប្រភេទ ដែលច្រឡំថាជាឈ្មោះរបស់ខេត្តមួយនៃព្រះរាជាណាចក្រកម្ពូជា ។ នោះគឺត្រីក្រពត និង ខេត្ដកំពត ។ ក្រែងមានលោកអ្នកខ្មែរទាំងឡាយណាច្រឡំដូចខ្ញុំដែរ ពេលនេះសូមលើកយកមកជម្រះជូន ។ ប៉ុន្តែសម្រាប់លោកអ្នកដែលដឹងហើយក៏ហើយទៅ ។
តាមពិតសំណេរពាក្យត្រីមួយប្រភេទដែលអាចបំប៉ោងខ្លួនបាន ហើយមានធ្មេញពី អាចកាត់ច្រិប…បាន ពេលយើងហែលទឹកបឹងស្ទឹងទន្លេនោះ ឈ្មោះពិតរបស់វា គឺ ក្រពត មិនមែន កំពត ទេ ។ ខ្ញុំខ្លួនឯងពីមុនយល់ថា ការដែលហៅខេត្ដខាងលើថាកំពត ព្រោះខេត្តនោះសំបូរត្រីប្រភេទហ្នឹង ឬ អាចថាមកពីខេត្តនោះ មានរឿងតំណាលអ្វីទាក់ទងនឹងត្រីនោះ ។ ដល់ពេលនេះ ទើបដឹងថា ខុស ។ តែក៏សុំថាមិនទាន់ខុសទាំងស្រុងដែរ ព្រោះក្រែងលោពាក្យ កំពត និង ពាក្យ ក្រពត ជាសន្ដាននឹងគ្នា ឬមានឬសគល់ជាមួយគ្នា ។
សូមទុកភារកិច្ចវែកញែកជាតិសព្ទនៃពាក្យទាំងពីរនេះដល់ប្រិយមិត្ដជួយផ្ដល់យោបល់បន្ថែមសិនទៅចុះ ។ វត្ថុបំណងនៅទីនេះ គឺ ត្រីក្រពត មិនមែន ត្រីកំពត ទេ ។ បើថា ត្រីកំពត គឺត្រីដែលយកពីខេត្ដកំពត ឬត្រីរបស់ខេត្ដកំពត… ។ ក្នុងនោះមានផលិតផលទឹកត្រីមួយឈ្មោះ ទឹកត្រីកំពត ប្រហែលមិនមែនជាទឹកត្រីធ្វើពីត្រីក្រពតទេមើលទៅ ។
អរគុណមួយចំណែកដល់៖ កោះសន្ដិភាព

អរគុណដែលលោកបានបង្ហាញ ខ្ញុំអត់ដឹងទេ។
ខ្ញុំឮអ្នកខ្លះគេហៅត្រីស្លាត ថាត្រីឆ្លាត… នាំគ្នាញ៉ាំត្រីឆ្លាតបានកូនវាឆ្លាត។ល។
ម្តឹងយាយពន្យល់ម៉េចបើសុទ្ធតែមនុស្សចាស់ក្បាលរឹង!
មានគេហៅត្រីហ្នឹងថា ត្រីស្លាតផង ។ នៅស្រុកខ្ញុំត្រីស្លាតមិនមានលក្ខណៈបែបនេះទេ គឺទ្រង់ទ្រាយសំប៉ែត ។ ដូចក្នុងរូបនេះអញ្ចឹង៖ ចុចដើម្បីមើល ។
អរគុណ កល្យាណ
ឱទេ! ខ្ញុំចង់និយាយថាមនុស្សហៅឈ្មោះត្រីខុស។
ខ្ញុំក៏មានចិញ្ចឹមកូនត្រីក្រពតមួយដែរ។ ឈ្មោះ លី គល័រ (ពណ៌លឿង)តែឥឡូវងាប់បាត់ហើយ។
សួស្តីលោកខ្មែរលីង ត្រីក្រពតនេះ កាលណាវាខាំយើង មើលមិនងាយជាទេណា ។ ត្រីនេះកំពង់ចាមសម្បូរណាស់ ជាពិសេសទន្លេបិទ ។ កល្យាណអើយ ម៉េចបានជាចិញ្ចឹមត្រីក្រពតអញ្ចឹង ? ខ្ញុំទើបតែដឹងមិញហ្នឹងថាត្រីក្រពតហ្នឹង គេចិញ្ចឹមដែរ ។
ចាសបង ខ្ញុំឃើញគេដាក់លក់វានៅកន្លែងលក់ត្រីចិញ្ចឹមក៏ទិញវាមកសាកចិញ្ចឹម។ វាមានពណ៌លឿង គេថាវាត្រូវបានគេបង្កាត់នៅស្រុកយួន មួយពីរពាន់ឬបីពាន់ទេ ខ្ញុំចិញ្ចឹមបានបីបួនខែនៅតែតូចដដែល ដល់ពេលខ្ញុំចុះទៅខេត្ត អត់មាននរណាដាក់ចំណីឱ្យវា វាក៏ស្លាប់ទៅ។
ខ្ញុំមានចិញ្ចឹមតែសព្វយ៉ាង ត្រីអណ្តែងដែលគេញ៉ាំ ត្រីទីឡាប់យ៉ា ត្រីក្រឹមជល់ ត្រី… កន្ធាយ អណ្តើក … សេក លលក… ឆ្កែ…
ធានាថាបើបងផ្ទះក្បែរខ្ញុំ កូនបងមិនពិបាកដើររកទេ មករកតែផ្ទះខ្ញុំទៅឃើញហើយ។ :-D
ផ្ទះកល្យាណចិញ្ចឹមសត្វច្រើនអញ្ចឹង ពិតជាមានដីធំមិនខានទេ ។ ធានាថាកូនបងទៅលេងសត្វចិញ្ចឹមកល្យាណ រហូតទាល់តែសត្វឃើញកូនបងទៅ វាពិតជានាំគ្នារត់អស់មិនខានទេ ។
សុំទោសបង ខ្មែរលីង យកប្រកាសបងមកនិយាយរឿងផ្សេង។
មិនជាថ្វីទេ ព្រោះរាល់អ្វីដែលយកមកនិយាយសុទ្ធតែមានប្រយោជន៍ គ្រាន់មានតិចឬច្រើនតែប៉ុណ្ណោះ ។ ប្រយោជន៍ដែលខ្ញុំទទួលបានពីរឿងផ្សេងរបស់កល្យាណគឺខ្ញុំពីកល្យាណថាត្រីក្រពតក៏ជាត្រីចិញ្ចឹមលម្អដែរដែលកាលពីមុនគ្រាន់តែដឹងថា វាជាត្រីធម្មតា ហើយអាចធ្វើម្ហូមបានប៉ុណ្ណោះ ។
ម្ដងទៀត៖ រាល់មតិចូលរួមសុទ្ធតែមានប្រយោជន៍ ។
ឥឡូវញ៉ាំត្រីក្រពតពុលដែរ។
http://dap-news.com/typography/the-news/26668-2011-08-15-10-42-16.html