យើងគ្រប់គ្នាធ្លាប់តែបានឮនិងឃើញបុរស ឬក៏តាៗទេ ដែលចេះក្បាច់គុនល្បុក្កតោ ឬគុនដំបងជាដើម ប៉ុន្តែប្រហែលជាភ្លេចគិតថា ស្ត្រីក៏មានដែរ ជាក់ស្តែងលោកយាយម្នាក់បានបង្ហាញខ្លួនថា គាត់នៅចេះចាំក្បាច់គុនរបស់បុព្វបុរសយើងមិនចាញ់បុរសឡើយ ។ លោកយាយរូបនេះឈ្មោះសៅ វ៉ុន បច្ចុប្បន្នអាយុ៧០ឆ្នាំ មានទីលំនៅភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ។ អានបន្ត…

ប្រភព៖ កោះសន្តិភាព (២១ កក្កដា ២០១១)
រឿងទាក់ទង៖

បើសេចក្តីលោភលន់របស់អ្នកធំមិនទាន់ដល់កម្រិតទេ អំពើពុករលួយនៅតែមានគ្មានទីបំផុត តើគេទៅគិតអីរឿងមរតកដូនតានោះ ។ គេកំពុងបំពេញតម្រូវការមិនទាន់ហូរហៀរនៅឡើយទេ ។ ស្រុកអីខុសគេ ។ ស្រុកគេ គេលើកដំកើង គេខ្លាចស្នាដៃមនុស្សជាតិដ៏កម្របាត់បង់ ។
ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈគួរតែជួយឧបត្ថម្ភប្រាក់កាស សម្រាប់គាត់ខ្លះ ចាត់ទុកជារង្វាន់សម្រាប់លោកយាយដែលបានរក្សាទុកស្នាដៃរបស់ដូនតាយើង ។ សូមឲ្យលោកយាយមានសុខភាពល្អ ។
ស្របជាមួយទស្សនៈរបស់ Sounvichar មួយភាគ ខ្ញុំសង្ឃឹមតិចណាស់ថា រដ្ឋយើងមានការទំនុកបម្រុងក្នុងការអភិរក្សមរតកដូនតាយើង បើកេងចំណេញលើរឿងនេះទើបមាន ។ ខ្ញុំស្ដាយមរតកថ្លៃថ្លារបស់បុព្វបុរសយើងបន្សល់ទុកមក ហើយអ្នកជំនាន់ក្រោយបំភ្លេចចោល ហើយជួនកាលរបស់ទាំងនោះត្រូវប្រទេសជិតខាងគេយកទៅអភិរក្សឲ្យ ហើយប្រាប់កូនចៅគេថា វាជាកេរសល់ពីដូនតាគេ ដូចជាក្បាច់ប្រដាល់, ភ្លេង, របាំ…។
អាចជាការខ្ចីពីយើងទៅ ឬមនុស្សនៅសម័យនោះរស់នៅរួមគ្នាច្នៃរបស់នេះប្រើរួមគ្នាក៏ថាបាន ។ យើងខ្លាចតែរហូត ខ្លាចព្រោះស្រុកកើតសង្គ្រាម ។ អ្នកចេះមួយចំនួនមិនហ៊ានបញ្ចេញឲ្យគេឃើញ ។ វិជ្ជាគុនដែលលោកយាយចេះនេះ មិនមែនកើតពីការបង្ហាត់បង្ហាញពេញមុខទេ គឺចេះដោយសារលួចហាត់រៀន ។ នេះហើយជាកត្តាឈានទៅរកភាពបាត់បង់ និងដោយមិនមានការយកចិត្តទុកដាក់ពីមនុស្សពីមួយជំនាន់ទៅមួយជំនាន់
យើងត្រូវផ្ញើគេផ្ញើឯងជិតខាងដេលគេចង់បាន ។ ជួនកាលគួរអរគុណគេ ដែលជួយរក្សាឲ្យ ។ មិនបាច់មើលអីទេ មើលតែពិធីក្នុងវាំង គេនៅប្រតិបត្ដិតាមរបៀបបូរាណសម្រាប់ក្សត្រគេ ដែលរបៀបរបបនោះ គេយកពីយកទៅប្រើតាំងតែសម័យអតីត ។ ក្រឡេកមើលខាងយើងវិញ ធ្វើកាត់ ៗ ដូចខ្លាចអស់លុយ ។
[...] ក្បាច់គុនល្បុក្កតោ និង គុនដំបង [...]