គ្រប់ពេលដែលបានដឹងថាមានជនរួមជាតិយើងណាម្នាក់បានសាងអ្វីមួយដែលលេចធ្លោរក្នុងឆាកអន្តរជាតិ នោះហើយជាមោទនភាពសម្រាប់ខ្មែរទាំងមូល ។ ផ្ទុយទៅវិញមនុស្សមួយក្តាប់តូចមិនមានទស្សនៈគតិបែបនេះទេ ។ ខាងក្រោមនេះជារឿងដែលនឹកស្មានមិនដល់ថា បុគ្គលក្រុមនោះហ៊ានធ្វើបែបនេះ៖
…បន្ទាប់ពីមិនបានបញ្ជូនសិស្សពូកែផ្នែកគណិតវិទ្យាទៅចូលរួមប្រកួតនៅប្រទេសហូឡង់ ក្រសួងអប់រំត្រូវបានរកឃើញថា មិនបានបញ្ជូនសិស្សពូកែទៅប្រកួតនៅបរទេសចំនួន១១នាក់ហើយដែលក្នុងនោះរួមមានសិស្សពូកែផ្នែកគណិតវិទ្យានិងរូបវិទ្យា។ នេះបើតាមការបញ្ជាក់របស់គ្រូបង្រៀនមួយរូបដែលស្នើសុំមិនបញ្ចេញឈ្មោះ។…សូមអានបន្ត…
ក្នុងនាមជាខ្មែរ តើលោកអ្នកគិតយ៉ាងណាចំពោះទង្វើរបស់បុគ្គល(ក្រសួងអប់រំ)ខាងលើ ?
ฺព័ត៌មានទាក់ទង៖ សិស្សពូកែគណិតវិទ្យាសោកស្ដាយ…

ហាហាហា ប្រឹងទៅ អញ្ចឹងបានទៅមុខមិនរួច!
អ្នកមិនស្មោះត្រង់នឹងជាតិ ពួកពុករលួយកិបកេងយកថវិកាជាតិ
បើវែកមុខរកឃើញ គួរតែធ្វើប៉ាស្ព័រដាក់គរឌីប្លូម៉ាទិកបញ្ជូនអោយ
ទៅរស់នៅបរទេសអោយអស់ពីស្រុកខ្មែរតាំងគ្រួសារបានសម
ដើម្បីអោយអ្នកដែលនៅ សុទ្ធតែជាមនុស្សស្អាតស្អំ ស្នេហាជាតិពិត
ប្រាកដ ។
រលួយត្រង់ណាក៏មិនល្អដូចគ្នា តែធ្ងន់ជាងគេត្រង់ផលិតធនធានមនុស្សនេះ ។ ហ្អីឆ្លើយថា ៖ «ជាប់ប្រជុំ យើងធ្វើការងារ មកសម្ភាសន៍ស្អី»។ពួកអស់នេះមិនចង់ឲ្យខ្មែរងើបមុខទេ ទើបវាធ្វើយ៉ាងនេះ ។
ខ្ញុំឈឺចាប់ណាស់ពេលបានទទួលព័ត៌មានបែបនេះ ។ តែពួកដែលប្រព្រឹត្តិបែបនេះ វាមិនឈឺទេ ព្រោះមួយជិវិតរបស់វា វាមិនដែលមានឱកាសនឹងបានរៀនពូកែយ៉ាងនេះ វារៀនបាតថ្នាក់តែរហូតមក ហេតុនេះអាណាខ្លាំងជាង ពូកែជាង ជាសត្រូវនឹងវា ។ រាជរដ្ឋាភិបាលមិនគួរនៅស្ងៀមនឹងពួកនេះទេ ត្រូវមានវិធានការកម្ចាត់ ទម្លាក់ ផ្ដន្ទាទោស ដាក់គុក ឲ្យរាងចាលទៅ ។
ម្ដងទៀត!!! ខ្ញុំឈឺចាប់ណាស់នឹងរឿងនេះ ។
សូមចូលរួមសោកស្តាយជាមួយប្អូន ៗ ដែលខិតខំរៀន ព្រមទាំងសុខចិត្តឆ្ងាយពីភូមិស្រុកមករស់នៅភ្នំពេញ សុខចិត្តលំបាក ដើម្បីបង្ហាញឲ្យសកលលោកបានឃើញថា ខួរក្បាលក្មេងខ្មែរក៏ពូកែដូចក្មេង នៅប្រទេសដទៃទៀតដែរ ។ ដូចជានិស្សិតខ្មែរដែលមករៀននៅ សាកលវិទ្យាល័យ មហាសារខាម លោកសកលវិទ្យាធិការ សសើរពីនិស្សិតខ្មែរខ្លាំងណាស់ http://vsthea.wordpress.com/2011/05/13/ksmar/ តែពិតជាសោកស្តាយខ្លាងណាស់ដែលខាងយើងមើលមិនឃើញពីចំណុចល្អរបស់ខ្លួនឯង ។
ហើយរិតតែឈឺចាប់ខ្លាំងណាស់ចំពោះទង្វើអគតិរបស់ក្រសួង ហេតុអីបានជាពួកគេហ៊ានធ្វើបែបនេះ ពួកអ្នកនៅក្រសួងអប់រំនឹងមិនមែនជាខ្មែរទេមើលទៅ ? អស្ចារ្យណាស់នៅពេលដែលគេចង់សម្ភាសន៍ ឆ្លើយមកដូចជាមនុស្សខ្វះការអប់រំអញ្ចឹង ។ ពិតជាសោកស្តាយខ្លាំងណាស់ដែលខ្មែរ មិនមានឱកាសបញ្ចេញសមត្ថភាព ។
ក្នុងនាមជាអ្នកដែលធ្លាប់ស្គាល់រួសជាតិអយុត្តិធម៌មួយពីការពុករលួយនេះ ខ្ញុំសូមចូលរួមសោកស្តាយប្អូនៗខ្មែរដែលក្រសួងធ្វើឆ្កួតយ៉ាងនេះផង ។
ក្រសួងថាអត់មាលុយ ១០០០០ ដុល្លារសំរាប់ក្មេងទៅប្រឡង ។ ម៉េចក៏អះអាងបែបល្ងីល្ងើបែបនេះ ។ តែខាងធនាគារថាបើកហើយ ម៉េចថាអត់លុយ ។
មហាពុករលួយស្រុកខ្មែរ!!!