ធ្លាប់តែសរសេរ ឥវ៉ាន់ ជាង អីវ៉ាន់ តាំងពីដើមមក ដោយយល់ថាពាក្យនេះគេសរសេរអញ្ចឹងអ៊ឹចឹង ។ ក្រោយពីបានដឹងថាភាសានេះមានវិបត្តិរហូតបែងចែកជាបក្សលោកសង្ឃនិងបក្សឧបាសក ឬ ធម៌ចាស់ និងធម៌ថ្មី (ក្រុមអភិរក្សនិយមនិងក្រុមកែប្រែនិយម) អីណានោះ ខ្ញុំក៏មានទំនោរមកខាងក្រុមអភិរក្សនិយមច្រើនជាងក្រុមកែប្រែនិយម ។ហេតុនេះរាល់សំណេររបស់ខ្ញុំអនុលោមតាមសំណេរក្នុងវចនានុក្រមភាសាខ្មែរ គឺមិនយកតាមលំនាំដែលបានរៀនចេះចាំពីសាលានោះទេ ។ ពាក្យ ឥវ៉ាន់ នេះខ្ញុំចេះតែសរសេរបែបនេះរហូតមក ដោយគិតថាសំណេរនេះត្រូវនឹងសំណេរក្នុងវចនានុក្រម ។ ចំពោះសំណេរថា អីវ៉ាន់ ជាសំណេរខុស ។ មកដល់ពេលនេះអ្វីដែលខ្លួនគិតថាត្រូវនោះបែរជាខុស ព្រោះក្នុងវចនានុក្រមភាសាខ្មែរមិនមានពាក្យ ឥវ៉ាន់ ទេ មានតែពាក្យអីវ៉ាន់ (ទំព័រ ១៧៧៥) ។ អំណឹះតទៅប្រសិនបើខ្ញុំសរសេរ ឥវ៉ាន់ សូមប្រិយមិត្តមេត្តាជួយដាស់តឿនផង ។ មិនថាពាក្យតែមួយនេះទេ ពាក្យផ្សេងទៀតណាដែលប្រាសចាកពីសំណេរក្នុងវចនានុក្រម ក៏សូមជួយផ្ដល់មតិកែតម្រូវផងដែរ ។

ពាក្យ អញ្ចឹង ក៏ខុសដែរ វចនានុក្រម គេសរសេរ អ៊ីចឹង ។
អរគុណលោកវិចិត្រ, ពាក្យនេះក៏ខ្ញុំធ្លាប់ដៃសរសេរ អញ្ចឹង រហូតមក អំណឹះតទៅនឹងព្យាយាមដូរតាមសំណេរវចនានុក្រមវិញហើយ ។
ធម៌ចាស់ ធម៌ថ្មី មិនមែនជាជំលោះអក្សរសាស្ត្រទេ តែជាជំលោះរឿងធម៌នេះតែម្ដង។ ក្នុងរឿងនេះ គេចោទខាងសម្ដេចជួន ណាត ថាជាក្រុមធម៌ថ្មី ។ ក្រុមផ្សេងទៀតជាក្រុមធម៌ចាស់។ ឈ្លោះគ្នារហូតដល់មានការកាប់សំលាប់គ្នារវាងសង្ឃនឹងសង្ឃ។
ជំលោះបែបនេះកើតមានឡើង នៅពេលដែលក្រុម សម្ដេចជួន ណាត ជាសង្ឃជំនាន់ក្រោយ រឿនសូត្រចេះដឹងធម៌អាថ៌ពីព្រះត្រៃបិដកផ្ទាល់ ធម៌ទាំងនោះខុសគ្នា នឹងធម៌ ដែលខ្មែរទំលាប់ធ្វើតៗគ្នាមក ដូច្នេះក៏កើតមានជំលោះនឹងគ្នាទៅ។
បើតាមសម្ដេចជួន ណាត គ្មានធម៌ចាស់ធម៌ថ្មី អីទេ បញ្ហាគឺកើតមកពីមនុស្សធ្វើតៗគ្នា ហើយប្រាសចាកធម៌ដើមរបស់គេតែប៉ុណ្ណោះ។
បញ្ហាផ្សេងទឿត ដូចជាសម្ដេចជួន ណាត បានលើកតំកើងការបោះពុម្ពធម៌ជាសៀវភៅ ព្រោះវាលឿន តែក្រុមធម៌ចាស់ ប្រឆាំង ថាត្រូវតែចារលើស្លឹករិត ក៏កើតមានការប្រឆាំងប្រមូលសឿវភៅធម៌ដុតចោល មួលឆាវទៅ។
(ឆ្លងតាមរយៈជំលោះអស់នេះ ហើយ បានជាគេសរសើរសម្ដេចជួន ណាត ថាជាអ្នកបួសជឿនលឿន។)
ប្រហែលជាខ្ញុំធ្លោយនិយាយចូលរឿងធម៌ថ្មីប្រាសប្រធានបទហើយ ។ អរគុណវិចិត្រ
ពិតជាមានប្រយោជន៏មែន។ សូមសរសើរទាំងអ្នកមានមតិ ទាំងម្ចាស់ប្លុក។ សូមអរគុណ។
អរគុណសម្រាប់មតិចូលរួមផ្ដល់កម្លាំងចិត្តពី Love Kampuchea ។