អ្នកសិក្សាអក្សរសាស្ត្រខ្មែរខ្លះ រិះគន់ថា ពិធីករ ពិធីការិនីខ្លះអត្ថាធិប្បាយនៅតាមកញ្ចក់ទូរទស្សន៍ និងតាមស្ថានីយវិទ្យុមានការខុសឆ្គង។
សូមចុចត្រង់នេះដើម្បីភ្ជាប់អត្ថបទពេញ…
អត្ថបទទាក់ទង៖
អ្នកសិក្សាអក្សរសាស្ត្រខ្មែរខ្លះ រិះគន់ថា ពិធីករ ពិធីការិនីខ្លះអត្ថាធិប្បាយនៅតាមកញ្ចក់ទូរទស្សន៍ និងតាមស្ថានីយវិទ្យុមានការខុសឆ្គង។
សូមចុចត្រង់នេះដើម្បីភ្ជាប់អត្ថបទពេញ…
អត្ថបទទាក់ទង៖
មានពិធីករខ្លះនិយាយញាប់ស្តាប់មិនបាន ឬអូសអន្លាយៗ ។ ខ្ញុំដូចជាចូលចិត្តអ្នកនិយាយមួយចំនួនតាមវិទ្យុអាស៊ីសេរីនិងវិទ្យុសហរដ្ឋអាមេរិក និង ទូរទស្សន៍កម្ពុជា ។ មិនដឹងគេរើសពិធីករតាមស្ថានីយ៍មួយៗដោយយកអ្វីជាគោលកំណត់ទេ ។
ប្រហែលមកពីគេចង់កាច់តុងយកស្ទីលទេដឹង ។
ហេតុអ្វីក៏ពិធីករ ពិធីការនី ចូលចិត្តនិយាយពាក្យជាភាសាគេម្ល៉េះ ម៉េចមិនប្រើភាសាយើងទាំងអស់?
ิខ្ញុំយល់ស្របតាមគំនិតរបស់លោកម៉ៅ អាយុទ្ធដែលគាត់ទាមទារឲ្យពិធីករ ពិធីការិនីទាំងនោះ រៀនឲ្យបានខ្ពង់ខ្ពស់ ។ ព្រោះភាគច្រើនអ្នកដែលជាតារាសម្តែងនៅស្រុកយើង គាត់សុខចិត្តលះបង់ការសិក្សា ដើម្បីការងារសិល្បៈរបស់ពួកគាត់ ។ ដោយមានអ្នកខ្លះទើបតែរៀនថ្នាក់ទី ៨ ឬ មិនទាន់ទាំងបានប្រឡងបាក់ឌុបផងក៏លះបង់ការសិក្សា ហើយស្រវាចាប់យកស្ពានជាតារាជំនួសវិញ ។ ដោយផ្ទុយស្រឡះពីស្រុកគេ តារាសម្តែងរបស់គេភាគច្រើនរៀនបានខ្ពង់ខ្ពស់ ។
នេះមកពីក្រសួងវប្បធម៌ គាត់មិនបានត្រួតពិនិត្យអោយបានច្បាស់លាស់ ចឹងហើយ ចឹងហើយគ្រូដែលអោយប្រាក់ខែតិចតួចនោះ ! វប្បធម៌អរិធម៌ខ្មែរ ចុះថោកអស់ហើយ មានតែឥវ៉ាន់ទេឡើងងថ្លៃ ! ល្មមរៀបចំផ្លះប្តូរ អ្នកដឹកនាំ ខាងក្រសួងវប្បធម៌ហើយ ! មែនទេ ?
អ្វីដែលយើងទាំងគ្នាចង់បានគឺគុណភាពនៃពិធីករ ។ ពួកគេមាននាទីសំខាន់ណាស់ក្នុងការរក្សាមរតកវប្បធម៌ជាតិ និយាយដោយឡែកគឺភាសានេះឯង ។ ឱកាសដែលគេឡើងលើឆាក ឬផ្សាយក្នុងកម្មវិធីអ្វីមួយ គេជាម្ចាស់នៃវេលានោះ ហេតុនេះរាល់ពាក្យពេចន៍កាយវិការដែលគេសម្ដែងឡើងទស្សនិកជនឬអ្នកស្ដាប់ភាគច្រើនពិតជាបានឮបានស្ដាប់ ។ ពួកគេសឹងធៀបទៅនឹងគ្រួម្នាក់ក៏ថាបាន អ្វីដែលគេសាបព្រួសម្ដងៗរមែងមានអ្នកទទួលយកគេចមិនផុត ។ ហេតុនេះបើគេសាបព្រួសអ្វីដែលត្រូវ នោះជាគុណប្រយោជន៍មួយ តែបើគេសាបព្រួសអ្វីដែលមិនល្អទៅ អ្នកដែលទទួលយកអ្វីដែលមិនល្អនោះទៅប្រតិបត្តិជាក់ស្ដែង វានឹងនាំការខូចខាតដល់យើងទាំងអស់គ្នាជាមិនខាន ។
អរគុណប្រិយមិត្តទាំងអស់ដែលបានចូលរួមផ្ដល់មតិដ៏មានប្រយោជន៍ ។
សម្រាប់ការប្រើពាក្យពេចន៍ខុសឆ្គងនោះគឺមានកើតឡើងយូរណាស់មកហើយ តែក៏គ្មានការអើពើពីបណ្តាលក្រសួងនានាដែរ ។ ព្រោះដោយហេតុថា ពីមុនខ្មែរយើងទើបរូចផុតពីសង្គ្រាម ហើយអ្នកចេះដឹងមានតិចតួច សម្រាប់ការនិយាយតាមបណ្តាលវិទ្យុរឺទូរទស្សន៍ គឺគ្រាន់ជាការកំសាន្តនិងផ្តល់ពត៌មានប៉ុណ្ណោះឯង ខុសប្លែកពីបច្ចុប្បន្ន ដែលអ្នកចេះដឹងមានច្រើន។ទស្សនៈក្នុងសិល្បៈពេលខ្លះគឺពិបាកក្នុងការប្រើសម្របឲ្យត្រូវតាមវេយ្យករណ៍ខ្មែរ ដូចដែលយើងឃើញស្រាប់ហើយថាភាសានិយាយនិងភាសាសរសេរគឺខុសគ្នា ហើយការនិយាយដែលអាចទាក់ទាញការចាប់អារម្មណ៍របស់យុវវ័យសម័យថ្មីគឺត្រូវប្រើមានស្ទាយខ្លះ ទើបមានចំនុចទាក់ទាញ ។ តែដោយសារចំនុចនេះក៏ ជាហេតុធ្វើឲ្យកូនខ្មែរយើងខ្លះមិនដឹងថាពាក្យណាត្រឹមត្រូវ? សម្រាប់ផ្កាយក្នុងនាមជាអ្នកធ្លាប់មានបទពិសោធន៍បន្តិចបន្តូចដែរនោះ យល់ថា យើងគួរមានសិក្ខាសាលាខ្លីៗ សម្រាប់គ្រប់ពិធីករទាំងទូរទស្សន៍ និងវិទ្យុ យល់ដឹងពីការប្រើពាក្យពេចន៍ និងការរៀបចំការនិយាយរបស់ខ្លួន ព្រោះថាការប្រើខុសនេះមានយូរណាស់ហើយ បើមិនមានការកែប្រែ និងផ្តល់ការចែករំលែកដល់ពួកគាត់ខ្លះ ចឹងធ្វើម៉េចអាចត្រឹមត្រូវ បើគាត់រៀនតាមរាមច្បងចាស់ៗដែរណឹង :)
អរគុណផ្កាយ ដែលឆ្លៀតមកផ្ដល់មតិ ។ ផ្កាយពិតជាមានមតិល្អមែន គួរឲ្យសរសើរ ។
អ្នកនៅលើវេទិកាពិបាកនឹងដឹងថា កាយវិការខ្លួន សម្ដីខ្លួន សមឬមិនត្រូវ គឺមានតែទស្សនិកជន អ្នកស្ដាប់នេះហើយជាអ្នកឃើញអ្នកឭ ។ ប្រសិនបើពិធីករ សិល្បៈករម្នាក់ៗទទួលយករិះគន់ទិះតៀនពីគ្រប់មជ្ឈដ្ឋាន ក៏ជាចំណែកមួយក្នុងការបំបាត់ចំណុចខ្វះខាតខាងលើបានខ្លះដែរ ។
ចា៎ មិនសូវជាចេះដឹងអីប៉ុន្មានទេ តែគ្រាន់តែមានបទពិសោធន៍ខ្លះរឿងការនិយាយ ធម្មតាពេលនិយាយខ្លួនឯង មើលមិនឃើញចំនុចខុសឆ្គងខ្លួនឯងនោះទេ តែបើសាកចាក់ស្តាប់ នឹងដឹងនៅពាក្យខុសរបស់ខ្លួន ។ តែពេលខ្លះ ដោយសារគ្មានអ្នកចាំកែតម្រូវ ទើបធ្វើឲ្យការខុសឆ្គងចេះតែបន្តដំណើរ ដល់ពេលចង់កែ ក៏ត្រូវប្រើពេលយូរគួរសមដែរ :)