ប្រទេសថៃ បច្ចុប្បន្នមានឈ្មោះដើមថា សៀម ។ រដ្ឋប្រហារនាឆ្នាំ ១៩៣២ បានប្ដូរពីការគ្រប់គ្រងប្រទេសពីរបបរាជានិយមមកជារបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ។ ក្រោយមកទៀត នៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៩៣៩ ពាក្យថា សៀម ក៏ត្រូវបានប្ដូរមកជា ថៃ គឺក្នុងសម័យ ចមភុន ប៉. ភិប៊ូនស៊ុងក្រាម (ចមពល ប៉. វិបូលសង្រ្គាម จอมพล ป. พิบูลสงคราม) ។
ហេតុនេះការប្ដូរឈ្មោះប្រទេសពី សៀម មក ថៃ ធ្វើឡើងប្រហែល ២៣ ឆ្នាំមុនខ្មែរឈ្នះក្តីប្រសាទព្រះវិហារ ។ ខាងក្រោមនេះអាចជាការភ័ន្តច្រឡំរបស់វិទ្យុអាស៊ីសេរី ៖
…តុលាការអន្តរជាតិទីក្រុងឡាអេកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៦២ ពោលគឺជាង ៤០ ឆ្នាំមុន បានសម្រេចកាត់ប្រសាទព្រះវិហារដែលភាគីថៃ ដែលកាលនោះគេហៅថា ប្រទេសសៀម មកឲ្យភាគីកម្ពុជាវិញ… (ស្តាប់ សំឡេងដើម… នាទីទី 1:15 ដល់ 1:25)
គួរកត់សម្គាល់ថា៖ ទោះជាមានការប្ដូរឈ្មោះ សៀម មកជា ថៃ អស់កាលជាង ៧០ ឆ្នាំមកហើយក្តី ក៏ខ្មែរនៅស្រុកថៃបច្ចុប្បន្នដែលរស់នៅតាមបណ្ដាខេត្តជាយដែនខ្មែរ-ថៃ នៅហៅ ថៃ ថា សៀម ៗ ដដែល ។
អត្ថបទទាក់ទង៖

សូមទោសចាកប្រធានបន្តិច.
បងមានដឹងទេថា យួនដូរមកវៀតណាមវិញ
នៅឆ្នាំណាដែរ?
បងឆ្លើយមិនទាន់បានទេ ព្រោះរកមិនទាន់ឃើញ ។ អញ្ចឹងយើងគួររង់ចាំប្រិយមិត្តបន្ត ក្រែងអាចជួយបំភ្លឺបាន ។
អរគុណកណ្ដូបប្រមឹក ដែលឆៀងមកលេង ។
ខ្ញុំក៏ធ្លាប់ជួបច្រើនដែរជាពិសេសអ្នកសុរិន្រ្ទ និង បុរីរ៉ាំ គាត់ហៅថាសៀម ៗពេញមាត់តែម្តង គាត់ប្រាប់ថាធ្លាប់ហៅអញ្ចឹងទៅហើយ ដល់ទៅដូរជាថៃមិនទម្លាប់ អ្នកណាហៅថៃក៏ហៅទៅ តែពួកគាត់នៅតែហៅថាសៀមដដែលហ្នឹង ។
សៀមវាខ្លាចជាប់ឈ្មោះចាញ់ខ្មែរយូរបានវាសុំដូរឈ្មោះចឹង (សៀមរាប)។
ខ្មែរយើងហៅសៀមរាប ចំណែកថៃគេហៅខេត្តនេះតាមសំណេរថា សៀមរដ្ឋ เสียมราฐ ។ ខ្មែរយើងថា ពេលធ្វើសង្រ្គាមបង្ហូរឈាមគ្នារវាងខ្មែរនិងសៀម សមរភូមិចុងក្រោយដែលសៀមចាញ់ដៃខ្មែរគឺនៅខេត្ដសៀមរាបនេះឯង ។ ពាក្យ រាប នេះគឺចាញ់ គឺខេត្តសៀមចាញ់ ។ ចំណែកសៀមវិញ គេថា ខេត្តនេះជារដ្ឋមួយដែលគ្រប់គ្រងដោយសៀម ក្នុងអំឡុងដែរខេត្តខ្មែរមួយចំនួនធ្លាក់ក្នុងការគ្រប់គ្រងរបស់សៀម ។