ស្តាប់ព័ត៌មាននេះទៅ ហាក់ដូចជាឆាកប្រយុទ្ធគ្នារវាងទាហានខ្មែរនិងថៃធ្វើឡើងក្នុងទឹកដីថៃ ៖
…អ្នកនាំពាក្យភាគីទាំងពីរនិយាយថា ការប្រយុទ្ធបានផ្ទុះឡើងនៅម៉ោង ៦.០០ ព្រឹក ថ្ងៃសៅរ៍ ដែលជាពេលដូចគ្នានៃការប៉ះទង្គិចដែលបានចាប់ផ្ដើមឡើងកាលពីថ្ងៃសុក្រ នៅវត្តតាមឿនទំ ក្នុងស្រុកប៉ានំដុងរាក់ នៃខេត្តសុរិន្ទនៃប្រទេសថៃ ។…
ជាធម្មតា ជម្លោះបែបនេះ តាមបណ្ដាញសារព័ត៌មាននៃភាគីម្ខាងៗតែងតែផ្សាយកន្លែងកើតហេតុនៅក្នុងឈ្មោះភូមិ ឃុំ ស្រុក និងខេត្តដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសខ្លួន ឬបញ្ជាក់ទីកន្លែងគូ ៗ គ្នា ។
VOA Khmer 24 April 2011 (Morning News)

មិនបាច់និយាយទេ វិទ្យុមួយហ្នឹងមិនដែលចាត់ទុកថាខ្លួនឯងជាខ្មែរទេ ពីព្រោះរាល់ពត៌មានដែលគេផ្សាយពីខ្មែរគឺស្តាប់ទៅខ្មែរជាប្រទេសមួយអាក្រក់ហើយរលួយវាល់។ ចឹងមិនបាច់សង្ស័យទេ។
គេផ្សាយជាភាសាខ្មែរ តែគាំទ្រខាងសៀម ។
ព័ត៌មាន VOA ផ្សាយគឺដើម្បីឲ្យខ្មែរស្តាប់ តែព័ត៌មានដែលចេញផ្សាយគាត់ការពារផលប្រយោជន៍ខាងសៀមជាងខ្មែរ ។
Sth wrong !
Sidet Sin, what do you mean?
Thanks for stopping by.