ទន្ទឹមនឹងល្បឿននៃបច្ចេកវិទ្យានៃពិភពលោកកំពុងមានសន្ទុះ ការប្រើភាសាខ្មែរដើម្បីបង្គ្រប់ទៅនឹងលំហូរចូលនៃពាក្យបច្ចេកវិទ្យាទាំងនោះនៅមានកម្រិត ។ នៅមានការប្រើពាក្យបែបរប៉ាត់រប៉ាយ គ្មានសណ្តាប់ធ្នាប់ ដោយខ្មែរមួយចំនួនតែងលើកតម្កើងខ្លួនជាអ្នកដឹងសព្វសុះសាច់អំពីភាសា ឬតាំងខ្លួនជាម្ចាស់ភាសាមួយនេះហើយធ្វើម៉េចក៏បាន ។
ពាក្យ Internet ខ្មែរយើងទទួលពីគេមកដោយរក្សាន័យរួមតែមួយ ប៉ុន្តែមានការបញ្ចេញសំឡេងជ្រលិះឬផ្សេងគ្នាតាមការយល់ដឹងរបស់ខ្លួន ។ អ្នកដែលមានចំណេះដឹងខាងបារាំង គេក៏អានតាមបែបបារាំង អ្នកចេះអង់គ្លេសឬនិយមអង់គ្លេស គេក៏អានបែបអង់គ្លេសទៅ ។ ទំនោរទាំងពីរនៃការបញ្ចេញសំឡេងនេះ មិនបានស្តែងចេញមកតែពីរបែបនេះទេ ។ នៅក្នុងទំនោរបែបបារាំង គេសរសេរពាក្យនេះថា អាំងទែណែត ។ ដោយឡែកទំនោរខាងអង់គ្លេស គេបញ្ចេញសំឡេងពាក្យ Internet ទៅតាមការយល់ឃើញរបស់គេ ដូចដែលបង្ហាញខាងក្រោម៖
- អ៊ិនធើណេត
- អ៊ីនធើណេត
- អ៊ីនធឺណេត
- អ៊ិនធើណែត
- អ៊ិនធឺណិត
- …
លើសពីនេះ ក្រែងពាក្យមានន័យមិនគ្រប់ អ្នកខ្លះព្យាយាមបន្ថែមពាក្យ ប្រព័ន្ធ មួយជាន់ទៀត៖ ប្រព័ន្ធអ៊ិនធើណេត …។ ខ្ញុំមិនមានជំនាញអ្វីនឹងបច្ចេកវិទ្យាមួយនេះទេ ប៉ុន្តែគ្រាន់តែឆ្ងល់ថា ចាំបាច់អីទៅថែមពាក្យ ប្រព័ន្ធ ទៀត ។ បើថែមពាក្យ ប្រព័ន្ធ ទៀត ន័យនឹងត្រូវតាមភាសាអង់គ្លេសថា Internet System ទេដឹង ? សូមទុកបញ្ហានេះឲ្យអ្នកជំនាញខាងផ្នែកនេះចូលមកបកស្រាយទៅចុះ ។ រឿងដែលសំខាន់នាពេលនេះ យើងត្រូវការឯកភាពក្នុងសំណេរពាក្យនេះ ។ សូមទាញអារម្មណ៍ថា ការសរសេរបានច្រើនបែបនេះ មិនមែនជាភាពសម្បូរបែបខាងភាសាទេ តែជាភាពអនាធិបតេយ្យនៃការប្រើប្រាស់ភាសាទៅវិញទេ ។

ពាក្យថាអ៊ិនធឺណេត នេះយើងចង់សរសេរបែបណាក៏បានដែរ ព្រោះគ្រាន់តែជាសំលេងអានតាមភាសរបស់គេតែប៉ុណ្ណោះ ឧទាហរណ៍ថាពាក្យខ្មែរដែលអានជាភាសាអង់គ្លេស យើងក៏មិនអាចសរសេរបានត្រឹមត្រូវនោះដែរ ព្រោះសំខាន់បំផុតគឺត្រូវតាមសូសៀងដើម អ្នកខ្លះអានថា អ៊ិនធឺណិត អ្នកខ្លះអានថា អ៊ុនរឺណិត! តាមសំលេងធ្លាប់និយាយ។ សូម្បីតែពាក្យថា កម្មវិធី (កាំ វិធី) មួយទៀតគឺ (កាំ មះវិធី)
កម្មវិធី អាន កាំ ម៉ៈ វិធី អញ្ចឹងហើយ ដូចតែ កម្មសិទ្ធិ អញ្ចឹងដែរ មាននរណា អាន កាំសិត?
ចំណែកឯពួកសរសេរ អ៊ិនរឺណិត ហ្នឹងពួកឆ្កួតទេ កុំទៅតាមពួកហ្នុង
ខ្ញុំគិតថា គួរសរសេរឲ្យមានឯកភាពគ្នា ក្នុងការប្រើប្រាស់ភាសាជាតិយើង។
គួរឲ្យសរសើរម្ចាស់ប្លក់ដែលយកបញ្ញានេះមកដាក់ប្រកាស។
ពាក្យដែលប្រើក្នុងភាសាខ្មែរបច្ចុប្បន្នមិនមែនជាពាក្យខ្មែរសុទ្ធមួយភាគរយនោះទេគឺមានពាក្យពី
ភាសាបរទេសមកប្រើរាប់ពាន់ពាក្យ ។ ទោះជាមានប្រភពមកពីភាសាណាក៏ដោយ
ក៏ពាក្យបរទេសទាំងនោះបានក្លាយជារបស់ខ្មែរហើយ ។ បើទៅជាខ្មែរហើយ គួរណា
យើងនាំគ្នាផ្ដល់លំនឹងវាដូចដែលយើងផ្ដល់លំនឹងដល់ពាក្យខ្មែរដទៃទៀតដែរ អ្វីដែលចង់
បាននាទីនេះគឺលំនឹងនៃសំណេរ ។
យើងពិបាកដែរ ដោយសារលោកខាងរាជបណ្ឌិតសភា ដូចជាមិនទាន់បានចេញផ្សាយអំពីពាក្យបច្ចេកទេសសរសេរជាភាសាខ្មែរនៅឡើយទេ។ តែនៅក្នុងវចនានុក្រម (ឯកសារពិនិត្យអក្ខរាវិរុទ្ធ របស់ពុទ្ធសាសបណ្ឌិត្យ) នៅក្នុង OpenOffice.org និង LibreOffice ឃើញគេសរសេរថា អ៊ីនធឺណិត បែបនេះទៅវិញ។
INTERNET បើយកខ្យល់តាមភាសាបារាំង
អាំងទែកណែត អាំងទែកណិត អាំងទែរណែត អាំងទែរណិត
អាំងទែណែត អាំងទែណិត…គឺពួកអាំងៗនៅក្បាល ។
បើតាមខ្យល់អង់គ្លេសវិញ
អ៊ិនធើនែត អ៊ិនធើណែត អ៊ិនធើណិត
អ៊ិនធ័រនែត អ៊ិនធ័រណែត អ៊ិនធ័រណិត… ។ល។
បើយកខ្យល់អាគាំងគឺ អ៊ិនរើ— +នែត/ណែត/ណិត/ណឹត/…/…
បើតាមដូចប្អូនវិចិត្រឃើញទៅជា អ៊ិនធឺណិត ឆ្កុយទៅវិញ
-ធឺ- ហ្នឹងមិនដឹងអានចេញតាមភាសាណា ?
តាមយោបល់ខ្ញុំពាក្យតិចនិចខាងកុំព្យូទ័រគួរតែយកតាមសម្លេង
ភាសាដើមជាអង់គ្លេស ដែលក្រសួងសិក្សាធិការគួរតែជ្រើសយក
មួយណាជាផ្លូវការឧិ្យបានទាន់ពេលវេលាដើម្បីឆាប់មានឯកភាព ។
ហើយយ៉ាងណាៗក៏កុំពន្យុះគ្នាឧិ្យរៀនតាមតែភាសាខ្មែរសុទ្ធ បើនៅ
តាមឧត្តមសិក្សាគង់រៀនជាអង់គ្លេសវិញដដែលជាដដែល ។ល។
មែនហើយគួរតែរកឯកភាពមួយ សំខាន់គឺឯកភាព មិនសំខាន់ចំពោះសូរសៀងនោះទេ ជាក់ស្ដែងដូចជា តុ អានថា តុក អញ្ចឹង ។
[...] ពាក្យ Internet [...]