ឪពុក៖ ចុមយក្ស!!! កូនកំពុងមើលអីហ្នឹងកូន ?
កូនៗ ៖ កូនកំពុងមើលខួបកំណើតឆ្កែ ណ៎ាប៉ា!!! ល្អមើលណាស់!!!
ខ្ញុំប្រញាប់ទៅរឹបអូសបំបិទសេរីភាពកូនដែលកំពុងសប្បាយនឹងក្លីបវិដេអូ ដែលដាក់ផ្សាយដោយ CEN cambodiaexpressnews ។ អ្នកជំនាញខាងគ្លីបប្រភេទនេះ គ្រាន់តែឃើញព័ណ៌រាត្រីផ្កាឈូក…ដែលខ្ចប់មកបង្ហាញខាងក្រោមនេះ ឬគ្រាន់តែឮសំឡេងចម្រៀងអង់គ្លេសសម័យទសវត្សឆ្នាំ ៨០ ខ្សាវៗដែលកំដរក្នុងគ្លីបនេះ គេនឹងកាត់យល់ថា នេះជាគ្លីបអ្វីមិនខាន ។ ចង់និយាយថាមានមនុស្សភាគច្រើនដែលគេដឹង ។
ខ្ញុំជាអ្នកអានម្នាក់របស់ CEN ។ អត្ថបទភាគច្រើនរបស់ CEN មានគុណប្រយោជន៍ក្នុងការផ្ដល់ពុទ្ធិល្អៗនិងដំណឹងគួរជឿជាក់បានដល់អ្នកអាន ។ តែមិនមែនតាមរយៈគ្លីបបែបនេះទេ ។ ការចុះផ្សាយគ្លីបនេះ មិនគួរជាវត្ថុបំណងរបស់CENទេ ព្រោះវាមិនបានជួយជាប្រយោជន៍អ្វីផង ។ CEN មានលទ្ធភាពច្រើនណាស់នឹងផលិតឯកសារនិងព័ត៌មានច្រើនដែលមានប្រយោជន៍និងមានលទ្ធភាពទាក់ទាញអតិថិជនឬអ្នកអាន ។ មិនយូរប៉ុន្មានទេ ផលប៉ះពាល់ដែលបានមកពិការដាក់ផ្សាយគ្លីបនេះប្រាកដជាកើតឡើងចៀសមិនរួច នេះប្រសិនបើ CEN នៅតែបន្តដាក់ផ្សាយគ្លីបនេះ ។
ទំនាស់នយោបាយរវាងស្រុកយើងនឹងស្រុកគេនោះមិនទាន់ដល់ដំណាក់កាលដែលត្រូវយករឿងអញ្ចឹងៗមកផ្សាយនៅឡើយទេ ។ ដើម្បីភាពសុខដុមរម្យនានៃជាតិទាំងពីរ យើងគួរធ្វើអ្វីដែលមិនឈានដល់ទំនាស់រវាងគ្នានឹងគ្នា ។ ពេលមានបញ្ហាម្តងៗ រាស្ត្រតូចតាចជាអ្នករងគ្រោះមុនគេ ។ ទោះជារូបភាពនេះបានមកពីណាក្តី អ្វីដែលសំខាន់គឺគួរប្រមើលមើលអំពីផលវិបាកដែលនឹងអាចកើតមានឡើង ។ ទោះជាដំណឹងល្អឬអាក្រក់ យើងមានចំណែកនៃការផ្សាយបន្ត ។ សូម្បីការចុះរបស់ខ្ញុំនេះក៏ជាចំណែកនៃការផ្សាយបន្តដែរ ប៉ុន្តសូមបន្តត្រឹមនេះហើយចប់តែម្តងទៅ ។ អូឃេ!
សូមអភ័យទោសចំពោះអ្នកដែលកំពុងប្រមាញ់គ្លីបនេះ … ឡូតបានហើយខ្ចប់ទុកឲ្យស្រួលមើលគ្នាឯងស្ងាត់ៗ ច្បាស់ជាអត់មានផលរមាស់អ្វីទេ ។

ចែកគ្នាមើលផង
សក្ដិសិទ្ធមែន លោកខ្មែរលីងអើយ ពេលនេះភ្ញៀវចូលមើលគ្លីបនុងជិតមួយពាន់នាក់ហើយ ផ្សាយប្រហែលដប់ម៉ោងសោះ ។
រឿងនេះល្បីយូរហើយ ទើបចូលមើលសែនព្រឹកមិញក៏ឃើញហើយចុចមើលភ្លាម។ ឈិបៗៗៗហ្មង ។
មើលហើយបែរជាឆ្ងល់ថា គាត់ស្រឡាញ់ប្រពន្ធគាត់ឬអត់ ? បើស្រឡាញ់ហេតុអីបានជាឲ្យប្រពន្ធស្លៀកពាក់បែបហ្នឹង មិនមែនមានតែពីរនាក់ឯណាមានអ្នកផ្សេងនៅឲ្យគគោក អ្ហើយមើលទៅដូចជាម៉េចមិនដឹងទេ ។ ខ្ញុំចូលចិត្តមើលព័ត៌មានស្តេចដែលគេចាក់ផ្សាយតាមទូរទស្សន៍ជាពិសេសមើលរូបម្ចាស់ក្សត្រីយ៍អង្គនេះតែម្តង ព្រោះគាត់ស្អាតជាពិសេសរូបរាងរបស់គាត់ ពិតជាស្អាតមែន ។ តែមិននឹកស្មានថាប្តីគាត់ធ្វើអញ្ចឹងសោះ ។
CEN ខុសខ្លាំងណាស់ ក្នុងការយកវីដេអូនេះមកដាក់វេបសៃត៍របស់ខ្លួន
អាឡូវមើលលែងឃើញហើយតាមរយៈសែន តែអាចមើលបានបើចូលតាម៖
http://ksn-news.com/Default2.aspx