ឆ្នេរសមុទ្រកម្ពុជា ត្រូវបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិក្នុងក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្លឹបកាលពីថ្ងៃទី២២ខែមករាឆ្នាំ២០១១នៅទីក្រុងកាហ្សែសប្រទេសបារាំងដោយត្រូវបានបោះឆ្នោតសម្រេចគាំទ្រដោយសំឡេងជាឯកច្ឆន្ទ។ ការទទួលវិញ្ញាបនប័ត្របញ្ជាក់ជាផ្លូវការនឹងប្រព្រឹត្តិទៅនៅចុង ខែ ឧសភា ឆ្នាំ 2011 ខាងមុខនេះ នៅប្រទេសសេនេហ្គាល់ ។
ប្រភព៖ កម្ពុជាថ្មី , សន្លឹកមាស, AKP

សូមចូលរួមសម្តែងក្តីរីករាយ និង អបអរ ចំពោះការចូលជាសមាជិកពេញសិទ្ធនាឱកាសនេះ ។
ដើម្បីរក្សាវិញ្ញាបនបត្រនេះឪ្យបានស្ថិតថេរ យើងម្នាក់ៗត្រូវចេះផ្ញាក់រលឹកឡើង ជួយគ្នារក្សាអនាម័យ កុំស៊ីហើយចោលសម្រាមពាសទឹកពាសដី ។