អ្នកចម្រៀងល្បីឈ្មោះរបស់ថៃបោកហ្គីតាសំណប់ចិត្តខ្លួនៅលើឆាកសម្តែង ។
អ្នកនិយមកីឡាប្រដាល់នឹងស្គាល់ពាក្យ ខារ៉ាបាវ ។ ខារ៉ាបាវ ជាពាក្យហ្វីលីពីន មានន័យជាភាសាខ្មែរថា ក្របី ។ ខារ៉ាបាវជាភេសជ្ជៈលើកកម្លាំងមួយប្រភេទផលិតនៅប្រទេសថៃ ។ លោកអ្នកភាគច្រើនពិតជាស្គាល់បុរសម្នាក់ដែលជាតួអង្គឯកក្នុងស្ពត់ផ្សាយពាណិជ្ជកម្មភេសជ្ជៈខារ៉ាបាវ ។ លោកមានរហ័សនាមថា អេតខារ៉ាបាវ ឈ្មោះពិត យឺនយង់ ឱផាគន់ ។ លោកជាអ្នកចម្រៀងល្បីម្នាក់នៅប្រទេសថៃ ក្នុងវង់តន្ត្រីដើម្បីជីវិត ។គួបញ្ជាក់ថានៅប្រទេសថៃមានតន្ត្រីសម័យច្រើនប្រភេទជាអាទិ៍ ស្រ្ទីង, លូកធុង, ដើម្បីជីវិត (ឬចម្រៀងស្នេហាជាតិ)…។ កាលពីយប់ថ្ងៃទី ២៣ មីនា២០១១ ក្នុងពិធីប្រគល់រង្វាន់តន្ត្រី SEASON AWARDS អេតខារ៉ាបាវបានបោកហ្គីតាសំណប់ចិត្តរបស់ខ្លួនលើវេទិកាប្រគុំតន្ត្រី ។ 
តាមការចេញមុខមកសុំទោសទស្សនិកជននិងមិត្តរួមការងារ នៅចំពោះមុខអ្នកកាសែត អេតខារ៉ាបាវបានប្រាប់ពីមូលហេតុនៃការបោកហ្គីតានារាត្រីនោះថា មកពីនឿយហត់ក្នុងការងារដោយចេញទៅច្រៀងពីរយប់ជាប់ៗ មិនបានសម្រាក និងដោយអ្នករួមការងារមិនសូវរវីរវល់នឹងការបង្គាប់បញ្ជារបស់ខ្លួន ទើបបណ្ដាលឲ្យទប់អារម្មណ៍មិនបានរហូតផ្ទុះកំហឹងបែបនេះឡើង ។
សម្រាប់លោកអ្នក ទោះក្នុងករណីណាក៏ដោយ តើការធ្វើរបៀបនេះត្រឹមត្រូវដែរឬទេ ?

ប្រហែលជាទប់លែងបានហើយមើលទៅលោកខ្មែរលីង បើសិនជារឿងបន្តិចបន្តួចគាត់មិនធ្វើបែបនេះទេ ព្រោះនៅស្រុកថៃអ្នកណាក៏ស្គាល់គាត់ដែរ ។ ចិត្តមនុស្ស ណា សូម្បីព្រះវេស្សន្តរក៏នៅមិនអាចទប់បាន ។ ចំពោះសំណួរលោកខ្មែរលីង ខ្ញុំប្រហែលជាធ្វើលើសពីគាត់ផងក៏មិនដឹង ។
យ៉ាងណាគួរទប់អារម្មណ៍ឲ្យបានទ។
Big Bang’s G-Dragon also smashes his guitar when he performs song “Tonight” on stage. But that’s the show only. :-D