គ្រោះធម្មជាតិដូចជាទឹកជំនន់ ភាពរាំងស្ងួត រញ្ជួយដី ព្យុះសង្ឃរា និងសង្រ្គាមសម្លាប់មនុស្សគ្នាឯងសុទ្ធសឹងជាដើមហេតុនៃទុក្ខវេទនាដែលរមែងកើតឡើងចំពោះមនុស្សជាតិទាំងមូល ។ ដើម្បីជួយបន្ថយទុកក្ខលំបាករបស់អ្នកដែលរងទុក្ខទាំងនេះ ការជួយសង្រ្គោះតាមរយៈការផ្តល់ជំនួយដោយរដ្ឋាភិបាល ដោយអន្តរជាតិ ឬអង្គការនានាបានកើតឡើង ។
តាមការសង្កេតជាទូទៅ ប្រទេសភាគច្រើនពេលមានវិបត្តិធ្ងន់ធ្ងរកើតឡើងម្ដងៗ ភាពអនាធិបតេយ្យនៅក្នុងសង្គមក៏កើតឡើងផ្ទួនគ្នាដែរ ដែលប្រការនេះកើតចេញពីអ្នកឆ្លៀតឱកាសនិងអ្នករងគ្រោះពិតៗ ។ហេតុនេះដំណើរការជួយសង្រ្គោះតែងតែប្រព្រឹត្តិទៅដោយលំបាក ។ពោលគឺការហុចអំណោយដល់ដៃអ្នករងគ្រោះសឹងថាលំបាកជាងការដើររកអំណោយទៅទៀត ។

(១) ទិដ្ឋភាពប្រញាយគ្នាយកអំណោយនៅប្រទេសប៉ាគិស្ថាន
![]()
(២) ទិដ្ឋភាពប្រញាយគ្នាយកអំណោយនៅប្រទេសប៉ាគីស្ថាន
(៣) ទិដ្ឋភាពទទួលអំណោយនៅហាយទី
ក្រោយវិនាសកម្មសាងដោយស៊ឹណាមិ ប្រជាជនជប៉ុនដែលរងគ្រោះដោយមហន្តរាយធម្មជាតិនេះបានជួបបញ្ហាយ៉ាងច្រើនពិសេសកង្វះគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ ។ ប្លែកពីទិដ្ឋភាពដូចបានពោលខាងលើ នៅប្រទេសជប៉ុនតាមបណ្តាញសារព័ត៌មាននានាដូចជាមិនមានឃើញចុះផ្សាយនូវបញ្ហាអនាធិបតេយ្យនានាកើតឡើងទេ ។ ប្រជាជនជប៉ុនបានប្រកាន់ខ្ជាប់វិន័យ គេឈរតម្រង់ជួររាប់ម៉ោងដើម្បីរង់ចាំទទួលអំណោយ ឬទិញទំនិញ ។

(៤) ទិដ្ឋភាពប្រជាជនជប៉ុនតម្រង់ជួររង់ចាំទទួលអំណោយ

(៥) ទិដ្ឋភាពរង់ចាំទទួលអំណោយប្រេង
អ្នកឲ្យរីករាយក្នុងការឲ្យ ឯអ្នកទទួលរីករាយក្នុងការទទួល ។ ខ្ញុំគិតថាអ្នកបរិច្ចាកតិចតួចណាស់ដែលសប្បាយនឹងអំណោយរបស់ខ្លួនត្រូវគេប្រញាយគ្នាយក វ៉ៃគ្នាដណ្តើមយក ។
ដោយមិននិយាយចោះលើមនុស្សជប៉ុនណាម្នាក់ សូមពិនិត្យជារួម ទិដ្ឋភាព (៤) និង (៥)ជាការឆ្លុះបញ្ចាំងឲ្យឃើញពីរបៀបរបបនៃការរស់នៅរបស់មនុស្សជប៉ុន ។ ប្រទេសគេជឿនលឿនប៉ុណ្ណេះ មិនមែនទេវតាប្រទានឲ្យទេ គឺវាពិតជាកើតពីការព្យាយាមរបស់គេគួបផ្សំនឹងវិន័យទាំងក្នុងការងារនិងក្នុងការរស់នៅរបស់គេ ។
ហេតុនេះអ្វីដែលល្អ អ្នកស្រុកយើងគួរយកគំរូតាម ។ និយាយបែបនេះ ព្រោះនៅក្នុងសង្គមខ្មែរយើង វប្បធមនៃការអត់ធ្មត់នៅមានកម្រិត ៖ មកក្រោយចង់បានមុន អ្នកណាខ្លាំង អ្នកហ្នឹងឈ្នះ ។ សិល្បៈនៃការប្រញាយនៅពេលនិយមនៅឡើយក្នុងសង្គមមនុស្សខ្មែរ ។ ចង់ដឹងអំពីបញ្ហានេះ សូមអញ្ជើញទៅពិសារអាហារនៅផ្សារសុរិយា ជាន់ទី ៤(កន្លែងលក់បាយចាយក្រដាស) ឬយូរការបូបធំមួយទៅបេនឡាន ឫស្តាប់កំប្លែងរឿង “អញស្អប់អាណារោមច្រើន” របស់លោកព្រហ្ម ម៉ាញ ជាដើម ។

អ្វីៗអាចធ្វើទៅបាន បើក្រពះឆ្អែត ។ វិន័យកើតមានបានក្រោយក្រពះឆ្អែត ។
គិតបែបហ្នឹងក៏ម្យ៉ាងដែរ ។ អរគុណដែលបានចូលលេង ។
សូមសរសើរអស់ពីបេះដូងចំពោះជនជាតិជប៉ុនដែលមានវិន័យល្អបែបនេះ ។ កាលពីមានការរញ្ជួយដីនៅប្រទេសហៃទី ប្រជាជននៅទីនោះតាមដែលខ្ញុំសង្កេតមើល អត់របៀបដូចខ្មែរយើងអញ្ចឹង គឺចង់តែឈ្នះ ចង់តែបានមុនរៀង ៗខ្លួន ។