GDP នៅស្រុកខ្មែរ ២៨០០ ដុល្លាក្នុងឆ្នាំ ចំណែកនៅប្រទេសថៃ ៨៧០០ដុល្លា ។ ឃើញថាប្រជាជនខ្មែរមានចំណូលតិចជាងថៃ ។ ផ្ទុយទៅវិញរាស្ត្រខ្មែរមានជាងរាស្ត្រថៃព្រោះនៅកន្លៀតណាក៏យើងមានស្គាល់មុខមាត់លុយបរទេសដែរ ពិសេសដុល្លា ។ ដោយឡែកនៅស្រុកថៃ តិចច្រឡំកាន់លុយដុល្លាទៅទិញរបស់របរបាននោះ គឺទិញមិនបានអីទេ ។ ព្រោះមានមនុស្សតិចណាស់នៅស្រុកគេនេះស្គាល់លុយដុល្លា ។ មានម្តងនោះយកលុយតាស្រមូមទៅរកកន្លែងដូរ ។ កន្លែងដូរលុយមិនមានស្អេកស្កះដូចស្រុកយើងទេ ។ មានតែធនាគារប៉ុណ្ណោះដែលគេទទួលដូរ ។ ហើយមុននឹងដូរ គេពិនិត្យសឹងសោះខ្យល់៖ ថតចម្លងលុយ ថតចម្លងលិខិតឆ្លងដែន បំពេញសំណុំបែបបទធនាគារ ។ អូ សែនយ៉ាប់ ។ ឬក៏យ៉ាប់តែកន្លែងខ្ញុំទៅហ្នឹងទេដឹង ? ការគ្រប់គ្រងក្រដាសប្រាក់របស់គេឲ្យចរាចរប្រកបដោយលំនឹងនេះ ប្រហែលជាអាចរកចំណូលចូលរដ្ឋគេមិនតិចទេមើលទៅ ។ ការប្រើប្រាស់លុយស្រុកខ្លួនឯងអាចឆ្លុះបញ្ចាំងបញ្ហាមួយចំនួនក្នុងប្រទេសគេ ។ ខាងសង្គមរស់នៅ ការប្រើប្រាស់តែលុយក្នុងស្រុកជាមោទនភាពនៃជាតិគេ ចំណែកខាងសេដ្ឋកិច្ច គេអាចរកចំណូលដល់ប្រទេស គឺ អ្នកចូលមកស្រុកខ្ញុំអ្នកត្រូវដូរយកលុយខ្ញុំទៅចាយ ហើយពេលអ្នកត្រឡប់ទៅវិញអ្នកចាំបាច់ត្រូវដូរលុយអ្នកវិញ ។ ការលុយដូរចុះដូរឡើង រមែងអីមិនសឹក ដាច់ដោចក្លាយជាចំណេញបាន ។ គ្រាន់តែគិតសើរៗ របរដូរលុយជារបរកាក់កបមួយនៅស្រុកខ្មែរសម្រាប់អ្នកទីក្រុង ។
ហេតុនេះការប្រើរូបិយវត្ថុបរទេសពាសទឹកពាសដីនៅស្រុកនៅស្រុកយើងមិនមែនឆ្លុះបញ្ចាំងសេរីភាពនៃចាយវាយទេ ។ ផ្ទុយទៅវិញវាជាការខាតបង់មួយនៃការរកចំណូលចូលប្រទេស ។
សូមទោស ខាងលើនេះសូត្រតាមគេទេណា បើខុសត្រូវអីអ្នកខាងហ្នុងជួយបំភ្លឺផង ។
សូមអរគុណ !
មូលហេតុនាំដល់ការសរសេរ៖ ចុចត្រង់ហ្នឹង , សំណើចដុល្លា ៖ ចុចត្រង់នេះ ។

ថ្ងៃនេះមានសំណាងមែនបានឃើញក្រដាស ១០០០០ដុល្លា ។ មានពិតមែនអត់លោក khmerling ? បានឃើញហើយ ចង់ប៉ះទៀត មិនដឹងជាមានវាសនាបានឃើញហើយបានប៉ះដោយផ្ទាល់អត់ទេហ្ន៎ !
បើចង់បានក្រដាស១០០០០០ដុល្លា អត់ពិបាកទេ គឺយកក្រដាស១០០ដុល្លាចំនួន ១០០ សន្លឹកមកផ្គុំគ្នា នោះវានឹងកើតជា ១០០០០ដុល្លាហើយ ។
ចង់បានក្រដាស ១០០០០ មិនមែន យកក្រដាស ១០០ ចំនួន១០០ សន្លឹកនោះទេ ។
អូ! ចឹងហ៎!
តាមខ្ញុំចាំបានដូចជាមានពត៌មានស្តីពីការក្លែងក្រដាសប្រាក់ ១០០០០ដុល្លា នៅហាងលក់ទំនិញ SUPER MARKET ពេលនោះស្ត្រីគិតលុយមានការសង្ស័យក៏ទូរស័ព្ទហៅប៉ូលីស។
ក្នុងប្រកាសនេះ សង្ស័យតែ KHMERLING ថតរូបលុយសែនមកដាក់ទេ។
អរគុណ lykalyane ដែលចូលមកលេង ។ តាមពិតទៅខ្ញុំធ្លាប់ស្គាល់តែប្រភេទក្រដាសប្រាក់ដុល្លាប្រភេទ ១០០ ដុល្លា ចំណែកខ្ពស់ជាងនេះមិន ដែលបានពាល់ទេ ។ ទើបមកឆែក្នុងអ៊ិនធើក៏ជួបតាំងតែ ១ ដុល្លា រហូតដល់ ១សែន ។ ខ្ញុំមិនប្រាកដថាមានក្រដាសប្រាក់ដុល្លាដល់សែនដែរឬទេ ។ បើគ្មានទេ គឺមានតែត្រឹមក្រដាស ១០០ រូបដែលដាក់ក្នុងប្រកាសនេះគ្រាន់តែជាការធ្វើឲ្យប្លែកៗប៉ុណ្ណោះ ។
ខ្ញុំនេះកូនអត់ពូជមែន។ ចូលលេងផ្ទះគេភ្លេចជម្រាបសួរ។
ជម្រាបសួរបង khmerling ភាសាខ្មែរ ។ សុំហូបបាយមួយពេលផង។ :-)
មានអី! lykalyane, ចូលមក៍ថ្ងៃបានជាមកសុំអាសារបាយមួយពេលទៅហើយ តែមិនដឹងចូលចិត្តអត់ បាយកកស៊ីអ៊ីវ ។ តែបើចង់ឆ្ងាញ់ជាងនេះ ហូតលុយខាងលើមួយសន្លឹកម៉ោ ទៅទិញអីហូបជាមួយគ្នា ។
អរគុណដែលបានចូលលេង ។
បាយកកទឹកស៊ីអ៊ីវក៏បាន ព្រោះថាបើឱ្យខ្ញុំហូតលុយខាងលើមុខជាដូចបងសុម៉ាដាហើយ ចង់បានអា ១០០០០ ដុល្លាហ្នឹង ដល់ទៅទិញបាយមុខជាជាប់ជុចមិនខាន។
អរគុណណាស់បងៗ សូមជម្រាបលា ថ្ងៃក្រោយជួបគ្នា។
ជាប់ជុងក៏មិនអីដែរ lykalyane ឲ្យតែបានស្គាល់ បានប៉ះ បានចាយអាមួយម៉ឺនដុល្លាហ្នឹងអស់ចិត្តហើយ ។
ការចាយលុយអីក៏បាន នៅឯណាក៏បានជាការឱ្យសិទ្ធិសេរីភាពហើយ ឬចង់បានគេត្បិតត្បៀតជាងនេះ ។ ខ្មែរយើងនៅអាមេរិកផ្ញើលុយមកឱ្យញាតិមិត្តសុទ្ធតែដុល្លារ៍ អ្នកទទួលបានលុយនោះអាចយកទៅប្រើបានភ្លាម មិនបាច់ក្បាច់ក្បូរដើរត្រឹកៗទៅដូរនៅធនាគារទេ ។ ស្រួលទេអញ្ចឹង???