នៅថ្ងៃទី 6 មិនា ឆ្នាំ2011 ម្សិលមិញ នាយករដ្ឋមន្ត្រីថៃបានទៅថ្លែងបឋកថាពិសេស ដើម្បីអបអរខួប 100 ឆ្នាំទិវាសិទ្ធិនារីអន្តរជាតិ នៅសាកលវិទ្យាល័យធម្មសាស្ត្រ ។ គ្រាដែលកំពុងឡើងថ្ងែង មានស្រ្តីម្នាក់ស្រែកថា “(ឃាតក)បាតដៃប្រឡាក់ឈាម” ។ ក្រោយមកមានស្រ្តីពីរនាក់ទៀតលើកបដាសរសេរថា “ពូកែតែនិយាយ” (ดีแต่พูด ឌី តែ ភូត) “You are just good at talking” ។
នៅក្នុងភាសាថៃគេប្រើពាក្យបីម៉ាត់ (ดี (ឌី) ល្អ, แต่ (ទែ) តែ, พูด (ភូត) និយាយ = ดีแต่พูด) ក្នុងការរិះគន់ ជេរ អ្នកដែលមិនបានធ្វើអ្វី ឃើញតែនិយាយ ។ សំនួននេះ នៅក្នុងភាសាខ្មែរយើងមានច្រើនបែប ហើយមានន័យជ្រលិះគ្នា៖ បានតែមាត់, ពូកែតែមាត់, និយាយពិរោះណាស់, បានតែថា, ឃើញតែថា តែមិនឃើញធ្វើ, បានតែនិយាយ…។

ប្រភព៖ Breaking News, The nation

តើបដាដែលគេលើកឡើងនោះ ចង់ថាឲ្យលោកអភិសិទ្ធ ឬ មួយអ្នកណា ?