ជាបឋម Khmerling សូមរួមចំណែកសម្ដែងនូវសេចក្ដីទុកក្រៀមក្រំជាមួយនឹងក្រុមគ្រួសារសពដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរដ៏សែនរន្ធត់មួយនៅខណ្ឌព្រៃនប់ ។ នេះជាសោកនាដកម្មមួយដែលគួរឲ្យសោកស្ដាយបំផុត ។ សូមព្រលឹងវិញ្ញាណក្ខន្ធអ្នកដែលបាត់បង់ជីវិតទៅ បានទៅកាន់សុខគតិភព ចំណែកអ្នកដែលរងរបួស សូមបានជាសះស្បើយឲ្យបានឆាប់ ។
មូលហេតុនៃគ្រោះថ្នាក់ តាមដើមអំពិលថា មកពីខាងអ្នកបើកបររថយន្តដឹកដែកទំនងជាងងុយដេក ។ ប៉ុន្តែតាមការសង្កេតជាទូទៅ អាចបណ្តាលមកពីភ្លៀងធ្លាក់ និងការផ្ទុកហួសចំណុះ ។ តាមចំនួនអ្នកស្លាប់និងរបួស គេមិនសមនឹងប្រើរថយន្តតូចមួយដែលមានចំណុះមិនដល់ម្ភៃនាក់ផងនោះ ។ តាមរូបថត រថយន្តដឹកអ្នកដំណើរនេះទំនងជារថយន្តទួរីស ១២ ឬ ១៦ កៅអី ប៉ុណ្ណោះ ។
ព្រឹត្តិការណ៍ស្រដៀងគ្នានេះក៏កើតមានរួចមកហើយលើកំណាត់ផ្លូវកំពុងចាមភ្នំពេញ ត្រង់ម្ដុំជិតស្គន់ ។

ប្រភព៖ ដើមអំពិល និង កោះសន្តិភាព , អាពាហ៍ពិពាហ៍ក្រោមតំណក់ទឹកភ្នែក

សូមចូលរួមសោកស្តាយចំពោះក្រុមគ្រួសារអ្នកស្លាប់ផង ។ អារឿងដាក់មនុស្សហួសចំណុះនេះ មិនថាតែស្រុកខ្មែរទេ សូម្បីតែនៅថៃក៏អញ្ចឹងដែរ ខ្ញុំឧស្សាហ៍ជួបណាស់ឲ្យតែអ្នកជិះព្រម ឡើងមកប៉ុន្មានក៏បានដែរ ។
ជីវិតតាមផ្លូវថ្នល់នៅប្រទេសយើងនៅមានសុវត្ថិភាពទាបណាស់ រាប់ទាំងគ្រោះថ្នាក់ចរាចរ និងអំពើប្លន់ ។