ចង់និយាយអំពីក្លិនទ្វេភាគីបន្តិច (ឬបើចង់ដឹង សូមចុចត្រង់នេះ) ប៉ុន្តែសូមទុករឿងជាតិមួយឡែកសិន ព្រោះបានជាញៀននិយាយដល់រឿងចរាចរ ពេលនេះ សូមនិយាយមួយរឿងទៀត…
តាមដងផ្លូវ របរកាក់កបជាងគេនៅស្រុកខ្មែគឺការរកស៊ីបុក និង ជួសជុលរបាំងទ្រូងផ្លូវ ។ ការដាក់របាំងទ្រូងផ្លូវនៅរាជធានីភ្នំពេញត្រូវផ្តូចផ្តើមសាងសង់ឡើងក្នុងសម័យអតីតចៅហ្វាងក្រុង ដែលអ្នកក្រុងខ្លះតែងហៅថា នាគជាសុផារ៉ា ។ អ្នកខ្លះបន្ទោសចំពោះការដាក់របាំងនេះ ។ ចំណែកខ្ញុំ សូមគាំទ្រទៅវិញ ប៉ុន្តែសូមធ្វើទៅតាមបច្ចេកទេសចរាចរឲ្យបានត្រឹមត្រូវ ពិសេសត្រូវលាប ឬដាក់ចំណាំងផ្លាតទាំងនៅក្បាលដងដឹងខ្លួន។ ប្រការមួយដែលមិនសូវល្អគឺការដាក់របាំងជាកំណាត់ៗ ដូចជាផ្លូវទៅសាលាណតប្រីដ (ចុះពីអូបែកក្អមទៅពោធិចិនតុង) ។ ដាក់ធ្វើអីអញ្ចឹង!!! ត្រង់ផ្លូវបំបែក ឬនៅមុផ្ទះអ្នកអន្ទ្រើស(?) គេទុកចន្លោះមួយ ។ ការដាក់នេះគួរកំណត់ថា ប៉ុន្មានគឺឡូម៉ែត្រត្រូវទុកចន្លោះឆ្លងមួយ នេះទើបត្រឹមត្រូវ ។
អ្នកណាក៏ចង់ឆាប់ដែរ ប៉ុន្តែត្រូវគិតពីសុវត្ថិភាពជាចម្បង (safety first) ។ ហ្អេ! មានជួនកាលខ្ញុំផ្លូវកាត់ដែរ តែរួចហើយបានភ័យតាមក្រោយ គឺកាលពីកំពុងល្មើសមិនជាអីទេ តែពេលមកគិតក្រោយទើបហឹងត្រចៀក ។ អញ្ចឹងតាមរយៈនេះ ខ្ញុំក៏សូមណែនាំខ្លួនឯងផង និងអ្នកនិយមបំពានច្បាប់ផង ។ ទៅបត់ឬឆ្លងកន្លែង ដែលកំណត់ឲ្យឆ្លង មិនជាខាតអីប៉ុណ្ណាទេ ។ តើប្រញាប់ទៅផ្ទះឬទៅពេទ្យ?
របាំងផ្លូវបានធ្វើឲ្យអ្នកសេរីភាពនិយមបើកបុកស្ទើររាល់យប់ ប្រការនេះអាចមកពីគាត់មិនប្រុងប្រយ័ត្ន ឬអាចមកពីបច្ចេកទេសនៃការសាងសង់របាំងទ្រូងផ្លូវមិនស្របតាមបច្ចេកចរាចរ ។
រូបចម្លងពី កម្ពុជាថ្មី និង CEN


ស្រុកខ្មែរប៉ូលីសអត់មានសាំងជិះម៉ូតូតាមទេ បានតែត្រឹមវ៉ៃអាយកូមហៅគ្នាប៉ុណ្ណោះ ហើយកាមេរ៉ាដែលថតពេលបើកឆ្លងភ្លើងក្រហមក៏អត់មានដែរ ចាំតែពេលគ្រោះថ្នាក់ចរាចរណ៍ហ្នឹង អាហ្នឹងលុយក្ដាំងតាម៉ង់។
ពិបាកដែរ បើបន្ទោសប៉ូលីសក៏ថាបាន ប៉ុន្តែបើម្នាក់ៗគោរពទៅតាមច្បាប់ចរាចរទៅ ហេតុការណ៍អាក្រក់ពិតជាមានតិចតួច ។ មើលទិដ្ឋភាពសង្គ្រាមប៉ូលីសនិងអ្នកដំណើរ៖
[youtube http://www.youtube.com/watch?v=uzWLOM9RmRM&w=480&h=390%5D
បើកបុករបាំងទ្រូងផ្លូវ មកពីការមិនប្រុងប្រយ័ត្នត្រូវជាង ព្រោះភាគច្រើនជាអ្នកមិនគោរពច្បាប់ចរាចរ ផឹកស្រាពេលបើកបរជាដើម ។