រថយន្តដឹកកងទាហានបុកគ្នា និងក្រឡាប់ស្លាប់៣នាក់ និង ៣៨ នាក់ទៀតរងរបួសធ្ងន់ និងស្រាលនៅឧត្តរប្រទេស (សូមអានត…) ។ មូលហេតុនៃគ្រោះថ្នាក់នេះបណ្តាលមកការប្រើភ្លើងបំភ្លឺផ្លូវបែបខ្មែរ ។ នៅលើដងផ្លូវស្រុកខ្មែរពិសេសផ្លូវទៅខេត្ត ការប្រើភ្លើងបំភ្លឺផ្លូវរបស់អ្នកបើកបយានយន្តនៅមានលក្ខណៈឆ្កួតៗច្រើនបង្គួរ ។ ប្រការនេះ ខ្ញុំសូមចំពោះលោកអ្នកដែលគោរពច្បាប់ចរាចរត្រឹមត្រូវ ។ ការបើកភ្លើងឡានដ៏ឥតដឹងខ្យល់របស់គេនោះ មិនដឹងគេរៀននៅសាលាបើកបនឯណាទេ បានជាមិនយល់អីសោះអញ្ចឹង ។ ភ្លើងណាភ្លឺខ្លាំងមើលបានឆ្ងាយគេប្រើតែភ្លើងហ្នឹង ទោះមានឬគ្មានអ្នកប្រើប្រាស់ផ្លូវថ្នល់ជាមួយគ្នាក៏ដោយ គឺក៏គេសពព្រះទ័យនឹងភ្លើ(ង)ហ្នឹងណាស់ ។ មានជួនកាលពេលបើកមកជិតកៀកគ្នាហ្នឹងទើបគេទម្លាក់ហ្វា ឬ គេបើកភ្លើងកូដតាមយើងសុំ តែហ្វាឆ្វាច់ពេលកៀកមុខយើង ។ ហើយជួនកាល គេបើកហ្វាកូតៗ ភ្លឹបភ្លែតៗ ឬគេបើកហ្វាគាំងរហូតក៏មាន (អត់ប្រែប្រួល) ។ យីអីក៏គ្មានដឹងខ្យល់អីសោះអញ្ចេះពួកនេះ ។ មានឡានធំខ្លះដាក់ភ្លើងជះទៅក្រោយ គេដាក់មើលស្អីអាហ្នុង បើឡានបើកទៅមុខសោះហ្នឹង ឬបំភ្លឺក្មេងពាលថា កង់ឡានធំៗ ។ សូមបញ្ចេញកំហឹងបន្តិចចុះ ។
ការក្រឡាប់ឡានម្តងស្លាប់មនុស្សសឹងលើសឬស្មើថ្ងៃវ៉ៃគ្នានៅព្រះវិហារជារឿងមួយគួរឲ្យខ្មាសគេណាស់ ពិសេសខ្មាសបច្ចាមិត្រ ។ ឯមូលហេតុ នៅត្រង់ការប្រើភ្លើងហ្វាដោយឥតដឹងខ្យល់ដឹងទិសតំបន់នេះឯង ។ មានស្រុកឯទៀតអញ្ចឺងដែរឬអី ?![]()

សុំទោស លោកខ្មែរលីងខ្ញុំមើលអត់យល់ ។
អូ! ប្រហែលក្តៅនឹងពួកមិនគោរពច្បាប់ចរាចរធ្វើឲ្យសរសេរផ្លិចចុះផ្លិចឡើង នាំឲ្យអានពិបាកយល់ ។
មិនដឹងយ៉ាងម៉េចទេ អ្នកខ្លះបើកបរឈ្លើយតែម្ដង។ ប្រហែលមកពីទើបតែក្លាយជាអ្នកមានទេដឹង?
សូមសួរលោកវិចិត្របន្តិច! នៅស្រុកបារាំងហ្នុងចរាចរដងផ្លូរគេយ៉ាងម៉េចដែរ ?
នៅកន្លែងខ្ញុំនៅ មនុស្សភាគច្រើនបើកគោរពអ្នកដើរ គោរពប្លាកសញ្ញា។ល។ បានល្អ។ តែ
- ពួកស្ទាវ បើកឈ្លើយ ដូចតែនៅស្រុកយើងដែរ
- មនុស្សភាគច្រើនបើកឡាន លើសល្បឿនកំនត់
- អ្នកបើកឡានអត់ពែរមី មានកាន់តែច្រើន ព្រោះចំនាយរៀនបើកបរថ្លៃខ្លាំងពេក និង ច្បាប់ទទួលបានពែរមី តឹងតែងពេក
ចំនុចខុសគ្នាពីស្រុកយើង គឺបើប៉ូលីសចាប់បាន អ្នកប្រព្រឹត្តខុស នោះអ្នកនោះ នឹងយ៉ាប់ហើយ។
ពួកអ្នកធ្វើការខាងរក្សាច្បាប់ចរាចរគ្មានសមត្ថភាពអីទេ គេចាំតែសម្តេចប្រាប់ទើបធ្វើ ។
គិតទៅស្រុកណាក៏ដូចជាស្រុកណាតែងតែមានអ្នកល្មើសច្បាប់ជានិច្ច តែបើស្រុកយើងប្រកាន់ច្បាប់តឹងរឹងដូចស្រុកគេ យូរៗទៅស្រុកយើងក៏ល្អដូចគេដែរ ។
អរគុណចំពោះចម្លើយតបរបស់លោកវិចិត្រ ។ ខ្ញុំចង់ឲ្យមានចំណុចចុងក្រោយនេះមកអនុវត្តនៅស្រុកយើង ប៉ុន្តែមើលទៅប្រហែលជាមិនងាយទេ ។
បានលោកបន្ធូរកំហឹង ខ្ញុំក៏រាងធូរកំហឹងដែរ។ ពេលណាមានការយប់ព្រលប់ទៅតាមខេត្តជួបអាឡានស៊េរីខ្ពស់ៗគឺពិបាកណាស់ ណាមួយភ្នែកខ្ញុំមិនសូវបានផងសុខចិត្តចៀសផ្លូវជូន សូមលោកអញ្ជើញទៅស្រុក(ដើម)មុនចុះ។
តែមានពេលខ្លះដែលខ្ញុំជិះតែម្នាក់ឯង ខ្ញុំគ្មានចង់ចៀសទេ តាមដំណើរ តម្រង់តែចង្កូតរួចចាំមើលស្ថានភាព។
ដឹងថាខ្លួនខុសដែរតែជួនកាលសុំវាទម្លាក់ហ្វារាប់ភ្លេចហើយវាមិនព្រមទម្លាក់ទេ មានជួនកាលទើសចិត្តនឹងអ្នកបើកតាក់ស៊ីដែលយើងជិះជាមួយដែរហ្នឹង។