ខ្មែរយើងមានជំនឿលើព្រលឹង ខ្មោច ព្រាយ បិសាចតាំងពីមុនទទួលឥទ្ធិពលឥណ្ឌាមកម៉្លេះ ។ អ្នកតាជាចំណែកមួយនៃភស្តុតាងក្នុងជំនឿនេះ ។ មេទ័ព ឬអ្នកដែលមានស្នាដៃក្នុងការការពារស្រុកទេសពេលនៅរស់ ក្រោយពេលបាត់បង់ជីវិតទៅ អ្នកស្រុកច្រើនលើកតម្កើងបារមី និងតាំងងារថាជាអ្នកតា ។ ទាក់ទងនឹងជំនឿខាងលើនេះដែរអ្នកស្រុកតាមជនបទ ពេលដើរព្រៃ គេហាមនិយាយប៉ផ្លិចប៉ផ្លូច ឬពេលគេទទួលទានអាហារក្នុងព្រៃ គេតែងបេះអាហារបន្តិចដាក់លើស្លឹកឈើ ហើយអញ្ជើញម្ចាស់ទឹកដីព្រៃប្រឹក្សាមកសេពសោយ និងសុំសេចក្តីសុខ ។
ថ្មីៗនេះ ក្រោយពីការប្រយុទ្ធគ្នាច្រើនប្រាវនៅដែនដីតំបន់ព្រះវិហារ ក៏នៅមានការផ្ទុះរប៉េះរប៉ោះសស្ទើររាល់យប់ ។ ភាគីទាំងពីរចោទគ្នាអំពីការផ្ទុះនេះ គឺខាងថៃថាខ្មែរ ឯខាងខ្មែរថាថៃ ។ ថ្ងៃនេះកាសែតកោះសន្តិភាពបានចុះផ្សាយទាក់ទងអំពីការផ្ទុះនេះ (សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីអាន)។ រួមមកខាងយើងនៅតែជាអ្នកបង្ករដដែល ព្រោះយើងបានបញ្ជូញព្រលឹងខ្មោចបិសាចទៅបន្លាចគេ ទើបគេបាញ់ ។ ប្រសិនបើខាងសៀមបាននិយាយដូចដែលកោះសន្តិភាពចុះមែន តើនេះជារឿងគួរឲ្យជឿឬទេ ? នេះខ្មោចត្រឹមបញ្ចេញរូបកាយជាមនុស្ស ចុះបើក្រោយទៅគេបញ្ចេញជារូបរាងយន្តហោះ ជារថក្រោះ ពេលនោះខាងហ្នុងលែងគប់គ្រាប់បែកអីហើយគេនឹងព្រលែងអាធំតបត រួចមកប្រាប់យើងថាខ្មោចលងទៀតហើយ ។
[មានមិត្តភក្តិមួយចំនួនសួរខ្ញុំថា តើជឿថាមានខ្មោចទេ ? (សំណួរនេះទូលាយណាស់) ខ្ញុំក៏ឆ្លើយថាមាន… ព្រោះមនុស្សកាលណាស្លាប់ទៅ ក៏ក្លាយជាខ្មោច ។]
អត្ថបទទាក់ទង៖ តើអ្នកណាផោម ឬ ខ្មោចលង ?

លោក Khmerling និយាយអញ្ចឹងមានន័យថាយើងចាញ់បោកគេមែនទេ ។ គេបញ្ឆោតយើងថា គេបាញ់ព្រោះគេឃើញខ្មែរ (តែជារូបរាងខ្មោច) ឯខាងយើងអរព្រោះយើងពូកែសូម្បីតែខ្មោចក៏មកជួយដែរ ។ តើនេះជាល្បិចថ្មីរបស់សៀមឬ ?
ក៏អាចថាត្រូវខ្លះដែរ ។
ខ្លាចតែនិយាយទៅនិយាយម៉ោ អាបាញ់គ្នាអស់គ្រាប់មួយសន្ធឹកកាលពីថ្ងៃ ៤ ដល់ ៦ហ្នុងកើតមកពីខ្មោចលងទេដឹង ។ សម័យនេះហើយមកកុហក់បែបនុងកើត ។
គេពូកែកុហកណាស់ ព្រោះខ្មែរគេចេះធ្វើឲ្យខ្មែរជឿគេស្តូកតែហ្មង ។