ទន្ទឹមនឹងបញ្ហាតានតឺងនយោបាយទាក់ទងនឹងវិវាទព្រំដែនរវាងប្រទេសទាំងពីរ ទំនាក់ទំនងខាងពាណិជ្ជកម្ម ការសិក្សា និងវិស័យផ្សេងៗទៀតរវាងប្រទេសទាំងពីរ មើលទៅហាក់មានដំណើរការប្រក្រតី ។ ជាក់ស្តែងប៉ុន្មានថ្ងៃកន្លងមកនេះមានការប្រឡងយកអាហារូបករណ៍ទៅរៀននៅប្រទេសថៃ និងមានការតាំងពិព័រណ៍ពាណិជ្ជកម្មថៃ បាននិងកំពុងប្រព្រឹត្តទៅធម្មតា ។
គួរបញ្ជាក់ថា គណៈប្រតិភូស្ថាប័នឧត្តមសិក្សាមកពីសាកលវិទ្យាល័យនានានៅប្រទេសថៃបានធ្វើដំណើរមកទីក្រុងភ្នំពេញ ដើម្បីរៀបចំការប្រឡងជ្រើសរើសអ្នកសិក្សាកម្ពុជាដើម្បីទទួលអាហារូបករណ៍សិក្សាបន្តនៅប្រទេសថៃ ។ ការប្រឡងបានចាប់ដំណើរការតាំងពីថ្ងៃទី ១០-១៥ ខែកុម្ភៈ ឆ្នាំ២០១១ ។
ប្រភព ពូជអង្គរ , វិទ្យុអាស៊ីសេរី
អត្ថបទទាក់ទង៖ ការសិក្សា និង នយោបាយ ,

ខ្ញុំចុចលើ វិទ្យុអាស៊ីសេរីតែម៉េចបានចេញ កោះសន្តិភាពទៅវិញ ។
អូ សូមទោស ញាប់ពេកដាក់ច្រឡំ ។ ឥឡូវដូរហើយ ។
អរគុណ Somada ដែលចេះតែចូលលេង ។
បើកចេញតែ កោះសន្តិភាពដដែលហ្នឹង !
កែម្ដងនេះប្រហែលជាត្រូវប៉ាច់ហើយ ។ សូមសាកចុចម្តងទៀតមើល តែបើមិនដល់ដូចបំណង សូមប្រាប់ទៀតផង ។
http://www.rfa.org/khmer/
ខ្ជិលទៅណាស់
:D
នេះគ្រាន់តែប្រកាសឲ្យដឹង ក្រែងញាតិញោមចង់ទៅ ព្រោះមានគេរើសរាល់ឆ្នាំ ។ សុភ័ក្រខ្ជិលទៅព្រោះខ្លាចអេហ្វដប់ប្រាំមួយទេដឹង ?
ប្រហែលអញ្ចឹងឯង!
:D
នរណាទៅជឿថា អ្នកដែលថាមិនចង់ហ្នឹងច្រើនទៅក្រាលកន្ទេលចាំមុន ។
មែនហើយខ្ញុំក៏ជឿថាអញ្ចឹងដែរលោកសួនវាចារ
មិនចង់ចាយអាយុនៅទីនោះទេ តែបើចាំបាច់…
មិនអីទេ បើមិនស្រួលដាក់មេប្រូចទៅ ។ តែតាមខ្ញុំគិតដូចជាមិនអីទេ តែបើយ៉ាងណានោះក៏នឹងគេនឹងឯងទៅ ។ ខ្វះអីខ្មែរអត់សាលារៀននៅស្រុកខ្លួនឯងទៅរៀនឲ្យគគោកនៅស្រុកគេនោះ ។
លោកសុភាក់ដូចចង់ទៅសំបើមណាស់។ ម៉ោណេះ ម៉ោយកអាវុធខ្ញុំទៅការពារទៅ ខ្ញុំឱយមួយ។