តាមប្រភពពីជាយដែនមានជម្លោះថា មានការផ្ទុះគ្រាប់រៀងរាល់យប់ បន្ទាប់ការប្រយុទ្ធគ្នាច្រើនប្រាវពីថ្ងៃទី ៤ ដល់ ៦ កុម្ភៈ ២០១១។
ប្រភពពីកងទ័ពខ្មែរនាតំបន់ជម្លោះថា មានការផ្ទុះស្ទើររាល់យប់ដែលបង្ករដោយទាហានថៃ ។ ប្រភពបន្ថែមថានេះជាអំពើរបស់ទាហាថៃធ្វើឡើយងដើម្បីរំខានដំណេក ហើយនេះជាយុទ្ធសាស្រ្តសង្រ្គាមដែលទាហានថៃធ្វើឡើង (RFA)។ ![]()
ស្តាប់ពីខាងថៃវិញ គេថាមានឮសំឡេងផ្ទុះគ្រាប់ដែលបង្ករដោយកងទ័ពកម្ពុជាប៉ុន្តែគេព្យាយាមអត់ធ្មត់មិនតបត (MCOT)។ ![]()
ស្តាប់ទៅស្តាប់មក តើខាងណាជាអ្នកបង្ករសំឡេងផ្ទុះពិតប្រាកដ ? ឬខ្មោចលងទេដឹង ?
បើគ្មាននរណាផោម មានតែខ្មោច !!!!
ហេតុខាងផ្លូវអាគម ត្រូវមានគ្រូចាប់ខ្មោចមកជួយ ហើយខាងផ្លូវលោក ត្រូវមានអ្នកអង្កេតការណ៍នៃភាគីទី៣មកឃ្លាំមើល ។

ព្រលឹងមាសអើយ!!! នេះជាកិច្ចកលសង្គ្រាម ។ មិនបាច់មើលអីទេ គ្រាន់តែរឿងទៅប្រជុំក្រុមប្រឹក្សាសន្តិសុខ ពេលម៉ោវិញ ម្ខាងៗបន្លឺថាខ្លួនបានជោគជ័យ ។ នេះហើយដែលគេហៅថា ឈ្នះ!ឈ្នះ នោះអី ។
នៅតែចោទគ្នាទៅវិញទៅមកបែបនេះតើថ្ងៃណាចប់ទៅលោកអើយ ! អ្នកដែលវេទនាគឺរាស្រ្តទាំងសងខាងឯណុះវិញទេ ។
ស្តាប់មុនបូងស្មានគាត់យករឿងកំប្លែងមកសើចសប្បាយ ។ អាហ្នឹងជារៀងដែលគេថាមិនមានពាក្យថា ចប់ ។ បើចោទមួយ ហើយមួយព្រមទទួលការពិតទៅ អាហ្នឹងវាចប់ឆាប់ហើយ ។ តែនេះជាចែតនាមិនចង់ចប់ ។ ស្តាប់អាស៊ីនិងមើលការសែតថៃទៅ គួរឧ្យព្រឺសំបោរ ។ តិចគេធ្វើសង្រ្គាមធំមែនទៅ ???????
គេត្រៀមធ្វើហើយលោកសួនវាចារ រាស្រ្តតូចតាចពិតជាវេទនាហើយ ។
[...] អត្ថបទទាក់ទង៖ តើអ្នកណាផោម ឬ ខ្មោចលង ? [...]