ក្តីស្រមៃរបស់ខ្ញុំក៏ដូចរាស្ត្រខ្មែរទូទៅដែលថា ប្រសិនបើប្រទេសយើងមានផ្លូវប្របនឹងបន្ទាត់ព្រំដែនទោះនោះជាការល្អមួយ ។ ពេលនេះក្តីស្រមៃបានកំពុងក្លាយជាការពិត ដោយកំណាត់ផ្លូវពីប៉ោយប៉ែតទៅប៉ៃលិន ប្រវែង ១៥០ គីឡូម៉ែត្របានត្រូវបើកការដ្ឋានសាងសង់ហើយ នៅថ្ងៃ ១៥ កុម្ភៈ ២០១១ នេះ (កោះសន្តិភាព)។
ជួនកាលកម្រិតរស់នៅរបស់ប្រជាជនច្រើនឬតិចអាចមកពីកត្តាផ្លូវថ្នល់ជាសំខាន់ ។ អ្នកដែលធ្លាប់ឡើងចុះផ្ទះគេនិងអ្នករកស៊ីជាយដែនបានឲ្យដឹងថា គេមានផ្លូវប្របដីជាយដែនរហូតតាំងពីត្រាតឡើងមកឧប៊ុន ។ ក្រៅពីមូលដ្ឋានឈរជើងរបស់កងទ័ពភូមិស្រុកដែលមានមនុស្សរស់នៅកុះករនាជាយដែនក៏ជារបាំងដ៏រឹងមាំដែរ ។ របាំងមួយនេះអាចមាំនិងយូរអង្វែងជាងរបាំងប្រដាប់អាវុធ ព្រោះទាំងរាស្រ្តគេនិងរាស្ត្រយើងចៀសមិនផុតពីការប្រាស្រ័យទាក់ទងគ្នាជាបងប្អូនក្នុងជីវភាពប្រចាំថ្ងៃ ។ ១៥០ គីឡូម៉ែត្រមិនទាន់ធន់ល្មមនឹងប្រវែងព្រំដែនជាង ៨០០ គីឡូម៉ែត្រជាប់ថៃ ឬជុំវិញប្រទេសហ្នឹងទេ ប៉ុន្តែអំណឹះតទៅយើងមានសុទិដ្ឋិនិយមថាយើងនឹងមានផ្លូវវែងជាងនេះទៀតតាមព្រំដែន ។
ការរំលាយទស្សនៈអំពីបូរណភាពទឹកដីប្រហែលជាត្រូវប្រើពេលរាប់សិបឆ្នាំឬដល់រយក៏មិនដឹង បើគេចេះតែចង់បានរបស់យើងបែបនេះ ។ ពេលណាទើបភូមិអាស៊ានកើតឡើងដូចដែលប្រទេសជឿនលឿនគេកំពុងមាន ?
មើលពិធីសម្ភោធផ្លូវថ្ងៃទី ១៥ កុម្ភៈ ២០១១ ។

កន្លែងដែលមានផ្លូវថ្នល់ងាយស្រួលធ្វើដំណើរ កន្លែងនោះពិតជាមានការអភិវឌ្ឍន៍ ពេលនោះជីវភាពប្រជាជនដែលនៅតាមតំបន់នោះពិតជាធូរធាជាងមុនមិនខានឡើយ ។ សូមចូលរួមត្រេកអរបងប្អូនដែលរស់នៅក្នុងតំបន់នោះ ។ កុំភ្លេចមើលថែកូនចៅឲ្យបានស្រួលផងណា៎ ផ្លូវថ្នល់ស្អាតឡាន ម៉ូតូបើកលឿនៗខ្លាំងណាស់ ។
ដីនៅតំបន់ដងផ្លូវពិតជាឡើងថ្លៃ តែយើងអ្នកអត់លុយទៅមិនទាន់គេមានលុយទេ ។
ចុះទៅលុយទឹកបន្តិចទៅលោក Khmerling លុយច្រើន(ទឹក)បានច្រើន ។
ចូលហ៊ុនគ្នាជាមួយអ្នកនៅ wordpress ទៅលោកKhmerling ខ្ញុំដាក់១ហ៊ុនដែរ ។