នៅថ្ងៃទី ១៤ កុម្ភៈ ២០១១នេះ មានឧប្បទ្ទវហេតុយន្តហោះបុកគ្នាមួយបានកើតឡើងនៅលើឧទ្យានជាតិភ្នំលែនខា ខេត្តជ័យភូមិ ប្រទេសថៃ ។ យន្តហោះអេហ្វ ១៦ ពីរគ្រឿងរបស់ថៃបានបុកគ្នាលើមេឃក្នុងអំឡុងពេលហ្វឹកហាត់ ។ អេហ្វ ១៦ជាប្រភេទយន្តហោះប្រតិកម្មផលិតនៅស្រុកអាមេរិកហើយមានប្រសិទ្ធិភាពខ្ពស់ក្នុងចម្បាំង ។ នៅខែតុលា ឆ្នាំ២០១០ (MCOT) កន្លងទៅ អេហ្វ ១៦ មួយគ្រឿងក៏បានធ្លាក់នៅម្តុំខេត្តភាគខាងត្បូងប្រទេសនេះដែរ ។ អត្រានៃការធ្លាក់យន្តហោះនេះបង្ហាញថាប្រទេសនេះសម្បូរយន្តហោះចម្បាំង ។ នេះអត់ទាន់បានចេញទៅតស៊ូផង គឺហោះឆ្វែលចុះឡើងក៏បុកគ្នាខូចបន្តបន្ទាប់ទៅហើយ ។
លម្អិតព្រឹត្តិការណ៍ ថៃរ៉ាត់… រឿប្រហែលគ្នា៖ ឆេះក្លោងទ្វារច្រកព្រំដែន

នៅប៉ុន្មានគ្រឿងទៀត? ពិតជាទាន់ហាន់មែន ពួកសៀមសាងបាបកម្ម។
អាយន្តហោះ អេហ្វ១៦ ហ្នឹងហើយដែលតាប៉ិកាប់ជ្រូក ស៊ុន្ធិ លីមថងគុន អួតអំពីអំណាចទាហានសៀមលើខ្មែរ ។ មានតែរបស់តែខ្វះអ្នកបើកទេដឹង ។
នេះជាកាដូដ៏ពិសេសសម្រាប់ទាហានខ្មែរនៅទិវានៃក្តីស្រឡាញ់ ។ អារឿងយន្តហោះចម្បាំងនេះតាប៉ិ កាស៊ីតភិរម្យ ក៏អួតណាស់ដែរថា ឥឡូវដល់អញ្ចឹងទៅសមមុខហើយ ។
សូមខ្ចីទិន្នន័យពីKIមកបង្ហាញ ខុសត្រូវសូមសូត្រតាមគេ ៖
How much dose F16 cost?
Answer:
1) new F-16E: a unit cost $65 millions. It means 50 T-90 tanks from Russia or 12 Merkava
tanks from Israel.
2) Second hand F-16E: a unit cost $35 millions. It means 27 T-90 tanks from Russia or
6.5 Merkava tanks from Israel.
តស់នាំគ្នារៀនលួចយន្តហោះ F-16 របស់ថៃ៖
អរគុណ Vuthdevelop ដែលភ្ជាប់គ្លីបនេះឲ្យ ។ ប៉ុន្តែកុំនាំគ្នាប្រព្រឺត្តអំពើលួចអី ព្រោះវាមិនមែនជានិស្ស័យរបស់ជាតិយើងទេ ។
តាមពិតការធ្លាក់នេះគ្រាន់តែជាតេស្តគំរូសម្រាប់ទាហានរបស់គេទេ ! ហើយប្រហែលជាគេចង់បង្ហាញពីអានុភាពនៃយន្តហោះរបស់គេថា គ្រាន់តែធ្លាក់វាខ្លាំងស្មើនឹងគ្រាប់BM21 មួយកញ្ច្រែងទៅ ! វាគ្មានអ្វីប្លែកទេ ! រឿងរាវបែបនេះ និងមានជាបន្តច្រើនទៀតUnlimit !!!
អញ្ចឹងអាចមានការសាកល្បងច្រើនជាងនេះទេ ។ បើគេធ្វើឲ្យមានឧប្បទ្ទវហេតុយ៉ាងនេះមែន ហើយយើងនាំគ្នាផ្អើលជួយអរអញ្ចឹងមិនដឹងខ្មាស់គេប៉ុណ្ណាទេ ។