នៅទំព័រកោះសន្តិភាព ថ្ងៃ ១១ កុម្ភៈ ២០១១ មានចុះអត្ថបទមួយទាក់ទងនឹងអនាម័យផ្លវថ្នល់ ដែលមានចំណងជើងថា ៖ រទេះដឹកត្រីបង្ហូរទឹកឆ្អេះឆ្អាបនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត (ចុចអានអត្ថបទដើម)។
មិនមានក្លិនស្អុយយ៉ាងម៉េចនឹងកើត បើមួយខែមួយខួបប្រហែលជាមិនដែលឃើញលាងម្តងផងទេដឹង ។ ចំណែកនៅម្ខាងទៀត គ្រាន់តែឆ្លងដល់ពាក់កណ្តាលស្ពានទៅខាងគេ គេដូចជាបាញ់ទឹកលាងសឹងរាល់ថ្ងៃ ចំណែកខាងយើងអត់មានទឹកបាញ់ដូចគ្នា ហេតុនេះផ្សំគ្នានឹងការដឹកជញ្ជូនមិនមានការវេចខ្ចប់មិនត្រឹមត្រូវផង បន្តិចម្តង ៗ វាបង្កើតបានជាស្នាមប្រឡាក់ស្អុយជាប់ថ្នល់ ។ រឿងនេះកើតឡើងទាំងពីរករណី ១). មិនមានការលាងសម្អាតថ្នល់ជាប្រចាំ, ២). អ្នកប្រើប្រាស់ថ្នល់មិនជួយគ្នាថែរក្សា ។
(រូបថតកោះសន្តិភាព)
ដល់ទៅឆ្អុយអញ្ចឹង អ្នកនៅក្បែរក្លោងទ្វាធ្វើការម៉េចកើតទៅ ? ច្រកទ្វារអន្តរជាតិមួយទាំងមូល ម៉េចក៏មិនចម្លងរបៀបរបសណ្តាប់ធ្នាប់ពីកន្លែងជាប់គ្នាខ្លះផង ឬចង់បង្ហាញថា យើងមិនចង់ឲ្យដូចគេ ។ ខ្ញុំគិតថាការទទួលអ្វីដែលល្អពីគេមកប្រើមិនមែនជាការខុសឆ្គងអ្វីទេ ។ ឬថាមិនចង់យករបៀបញាតិក្បែរ ៗ អញ្ចឹងទៅ ខាងម៉ាឡេ សិង្ហបុរី (ខ្ញុំមិនដែលទៅទេ តែប្រហែលមានអ្វីល្អដែលយើងគួរធ្វើតាមខ្លះដែរ) ។

