យាយ ៖ រួចចៅឯងទិញផ្កាយកទៅណា ?
ចៅ ៖ យកទៅបុណ្យសង្សារ ។
យាយ ៖ មីដែលម៉ោពីម្សិលមិញហ្នឹង ហ្អី ។
ចៅ ៖ បាទ, យាយ ។
យាយ ៖ ចុះម៉េចបានវាស្លាប់ ?
ចៅ ៖ ថាម៉េច យាយ ????
មនុស្សចាស់គាត់មិនយល់ គាត់ស្មានថា បុណ្យសង្សារ គឺសង្សារហ្នឹងស្លាប់ ហើយគេចាត់ធ្វើពិធីបុណ្យសពតាមទំនៀមទម្លាប់ខ្មែរ ។
យើងជួបពាក្យ បុណ្យ ញឹកញាប់ក្នុងលក្ខណៈជាពាក្យផ្សំ ដូចជា បុណ្យខ្មោច បុណ្យ បច្ច័យ បួន បុណ្យសង្ឃទាន បុណ្យជាតិ បុណ្យ ជាដើម ។ ពាក្យថា បុណ្យ ខាងលើមាន បុណ្យមួយមិនមានទានធូប ឬសក្ការបូជា ។ ក្រៅពីនោះគេមានរណ្តាប់បូជាបែបសាសនាទាំងអស់ ។
តាមវចនានុក្រមភាសាខ្មែរ ពាក្យថា បុណ្យ មានន័យថា ៖ គុណជាតជាគ្រឿង ជម្រះ សន្តានចិត្ត; កុសល, អំពើល្អ, សេចក្តីសុខ ។ ធ្វើបុណ្យ គឺធ្វើសេចក្តីល្អខាងផ្លូវកាយវាចា ចិត្ត ឲ្យកើតមានដោយកិច្ចនិងទំនងផ្សេងៗ…។…ពាក្យថា បុណ្យ នេះ ខាងសំស្ក្រឹត ប្រើ ជា គុ. ផងក៏បាន, ប្រែថា “បរិសុទ្ធ, ស្អាត, ល្អ, គួរ, ស្រឡាញ់, គួរចង់បាន” ។
ដោយឥទ្ធិពលបច្ចឹមប្រទេស ខ្មែរយើងបានទទួលពិធីនានាពីប្រទេសទាំងនោះ ទាំងផ្លូវ លោកនិងផ្លូវធម៌ ។ ផ្លូវលោកមានជាអាទិ៍ ទិវាសិទ្ធមនុស្ស, កុមារអន្តរជាតិ ជាដើម ។ នា ពេលថ្មីៗនេះយើងបានទទួលពិធីមួយ ដែលយុវវ័យភាគច្រើនកំពុងមានការពេញនិយម នោះគឺ valentine day ដោយទិដ្ឋភាពជាទូទៅនៅឱកាសនោះ ដើម្បីបង្ហាញទឹកចិត្តនៃក្តីស្រឡាញ់របស់ខ្លួន គេជូនផ្កា វត្ថុអនុស្សាវរីយ៍ដល់គ្នា ។ ខ្មែរយើងហៅពិធីនេះថា បុណ្យសង្សារ ហើយឲ្យតែដល់ឱកាសនេះម្តង ៗ យុវវ័យយើងតែងពពាក់ពពូនទិញវត្ថុអនុស្សារីយ៍ជាពិសេសផ្កាកូលាបជូនគ្នាដើម្បី សម្តែងក្តីស្រឡាញ់របស់ខ្លួនចំពោះសង្សារឬអ្នកជាទីស្រឡាញ់របស់ខ្លួន ។ ប៉ុន្តែលើសពីនេះ មានយុវវ័យមួយចំនួនប្រើឱកាសនេះដើម្បីការសប្បាយភ្លើតភ្លើនដែលប្រាសចាកទំនៀមទម្លាប់នៃសង្គមខ្មែរ ។ ដោយឃើញថាទង្វើនេះអាចជះផលមិនល្អដល់សង្គមខ្មែរ ទើបអ្នកដែលមានការបារម្មណ៍អំពីរឿងនេះ បានព្យាយាមបង្វែរសេចក្តីប្រែរបស់ពាក្យខាងលើមកជា ទិវានៃក្តីស្រឡាញ់ (ខ្លឹមសារបន្ថែម) ។ ទោះជាយ៉ាងនោះក្តីក៏ពាក្យ បុណ្យសង្សារ នៅតែមានប្រជាប្រិយភាពក្នុងចំណោមយុវវ័យ ។
ខ្លឹមសារបន្ថែមនៃពាក្យ សង្សារ ៖

ពាក្យថា បុណ្យសង្សារ ហ្នឹង ចាស់ៗ ស្ដាប់មិនយល់ទេ ទោះបីបកស្រាយយ៉ាងម៉េចក៏ដោយ មានតែក្មេងៗទេបានវាយល់អត្ថន័យរបស់បុណ្យនេះច្បាស់។
ចាស់ៗគាត់ភ្លេចអស់ហើយថា អារម្មណ៍កាលពីក្មេងវាយ៉ាងម៉េច ទាល់តែប្រើអារម្មណ៍នៅពេលនៅក្មេងនោះ បានយល់ថាបុណ្យសង្សារមានន័យយ៉ាងណា។
សុំចូលរួមផ្តល់មតិមួយ សូមចុចលីងនេះ
ចាស់ ៗ គាត់ស្តាប់មិនយល់មែនហើយ លោកវិចិត្រ ប្រហែលមកពីកាលគាត់នៅក្មេងគ្មានថ្ងៃបុណ្យសង្សារនេះទេមើលទៅ ។ តើលោក Khmerling ដឹងទេថា ពិធីបុណ្យសង្សានេះចូលមកក្នុងប្រទេសកម្ពុជាយើងតាំងពីណាមក ? ចុះលោកវិចិត្រ និង លោក Khmerling មានបានត្រៀមអ្វីទុកសម្រាប់អ្នកជាទីស្រឡាញ់ហើយឬនៅ ?
កុំតែលោកសួរអ៊ីចឹង កុំអីភ្លេចបាត់ យ៉ាប់តែម្ដងខ្ញុំ :D
កំពុងគិតមើលសិន ចុះលោក Somada ត្រៀមស្រេចហើយមែនទេ ?
ចាំដល់ថ្ងៃនឹងសិនទើបដឹង ! មិនទាន់នឹកឃើញផងហ្នឹង ។
សុំទោស ល្បងទាំងពីរខាងលើ Somada ជាស្រីទេច៎ាស! ចាំដល់ថ្ងៃសិនទើបប្រាប់ឲ្យដឹង ព្រោះវាជាការសម្ងាត់របស់ស្រ្តី ។ សំណាងល្អដល់លោកទាំងពីរ ។
[...] អត្ថបទទាក់ទង…បុណ្យសង្សារ 11.570285 104.898906 [...]