ប៉ុន្មានថ្ងៃនេះនៅតាមបណ្តាញសារព័ត៌មាន យើងឃើញតែការអន្ទងពីខាងថៃឲ្យស្រាយជម្លោះដោយទ្វេភាគី ខណៈដែលខាងកម្ពុជាច្រានចោលដោយជ្រើសយកដំណោះស្រាយតាមរយៈសហប្រជាជាតិ, អន្តរជាតិ ។
ទាំងបើកភ្នែកទាំងបិទភ្នែក គេទន្ទេញទ្វេភាគីជាប់មាត់ ។ អ្នកខ្លះនឹងយល់ថាទ្វេភាគីដែលថៃកំពុងនិយាយនាបច្ចុប្បន្ននេះជាសុឆន្ទៈមួយ ។ ទ្វេភាគីដែលគេលើកឡើងនេះ គឺធ្វើសង្គ្រាមទ្វេភាគី មិនមែនចរចារទ្វេភាគីទេបាទ !!! គេកំពុងដឹកជញ្ជូនសព្វាវុធទំនើប ៗ ជីកលេនដ្ឋាន ជន្លៀសប្រជាជនទៅទីសុវត្ថិភាព ។

អ្នកនយោបាយទាំងពីស្រុកមិនទាន់ស្ទុះស្ទារអីនឹងរឿងនេះទេ ព្រោះស្រុកទេសកំពុងសុខ ។ មិនយូរទេ គេនឹងកកាយឆ្កឹះអោយឡើងទៀត ដើម្បីគោលបំណងនយោបាយរបស់គេ ។ ចាំមើល បើមិនជឿ ។