ការជឿនលឿនខាងការផ្តល់ព័ត៌មាននៅប្រទេសកម្ពុជាជាចំណែកមួយក្នុងការពង្រីកសមត្ថភាពខាងការទទួលដឹងហេតុការណ៍នានាដល់សាធារណៈជនខ្មែរ និងដល់ពិភពលោកបានជ្រួតជ្រាបផងដែរ ។ ទន្ទឹមនឹងភាពរហ័សនៃការផ្តល់ព័ត៌មាន ប្រសិនបើយើងគ្រប់ខ្លឹមសារនៃព័ត៌ឈរលើភាពពិតច្រើនជាងការប្រឌិត នោះនឹងរឹងរឹតធ្វើឲ្យបណ្តាញសារព័ត៌មានខ្មែរទទួលការជឿជាក់ទ្វេរឡើង ។ ប៉ុន្តែទន្ទឹមនឹងនេះ បើបានតែលឿន តែប្រាសចាកការពិតក៏អាចនាំមកនូវផលអវិជ្ជមាន ។ ការផ្តល់ព័ត៌មានគួរស្ថិតនៅលើការពិតច្រើនជាងការប្រឌិត ។
តាមរយៈបណ្តាញអ៊ិនធើណេត កាលពីម្សិលមិញនិងកំពុងបន្តដល់ថ្ងៃនេះ ខាងខ្មែរយើងអាប់ឌេតព្រឹត្តិការណ៍យ៉ាងគគ្រឹកគគ្រេងស្ទើគ្រប់នាទី ដោយឡែកខាងថៃមិនសូវជាប៉ុន្មានទេ ។ ខ្លឹមសារដែលទទួលបានពីទាំងពីរប្រភពពិបាកនឹងយកជាការបានណាស់ ព្រោះខាងខ្មែរថាបែបនេះ ចំណែកខាងថៃថាបែបនោះ ។ ខាងយើងថាថៃខូចខាតយ៉ាង ដំណំទាំងយុទ្ធោបករណ៍ ទាំងជីវិតទាហាន ជារូមទម្ងន់នៃការខូចខាត ខ្មែរយើងតិចជាងថៃ ។ ចំណែកព័ត៌មានពីថៃវិញ ទម្ងន់នៃការខូចខាត គេតិចជាងខ្មែរ គឺទាហានគេរបួស ៨នាក់ និងអ្នកភូមិស្លាប់ម្នាក់ ។ ?????????
ប្រភពសម្រង់ កម្ពុជាថ្មី និង ថៃរ៉ាត់

ទាហានគេរបួស ៨នាក់ តាមពាក្យយុទ្ធសាស្ត្រសង្គ្រាមទេ បើគិតទៅ យ៉ាងហោចណាស់ ក៏របួស ២០ ៣០នាក់ដែរ។
ត្រូវហើយនេះជាចិត្តសាស្ត្រនៃការធ្វើសង្គ្រាម ។ វាមិនខុសអីពីគ្រូពេទ្យព្យាបាលជំងឺទេ ។ ទឹកចិត្តមនុស្សសំខាន់ណាស់ ព្រោះវាអាចជំរុញយើងឲ្យសម្រេចអ្វីមួយបាន ប្រសិនបើទទួលការលើកទឹកចិត្ត ។ ហេតុនេះលទ្ធផលនៃការប្រកាសជ័យជំនះជាកលវិធីមួយ ។ តែទំនងដែរ ព្រោះយើងបាញ់សុទ្ធតែគ្រាប់ស្រោច មែងអីនឹងគេចពីស្លាប់បានពួកសៀមនោះ ។
ត្រូវហើយនេះជាចិត្តសាស្ត្រនៃការធ្វើសង្គ្រាម ។ វាមិនខុសអីពីគ្រូពេទ្យព្យាបាលជំងឺទេ ។ ទឹកចិត្តមនុស្សសំខាន់ណាស់ ព្រោះវាអាចជំរុញយើងឲ្យសម្រេចអ្វីមួយបាន ប្រសិនបើទទួលការលើកទឹកចិត្ត ។ ហេតុនេះលទ្ធផលនៃការប្រកាសជ័យជំនះជាកលវិធីមួយ ។ តែទំនងដែរ ព្រោះយើងបាញ់សុទ្ធតែគ្រាប់ស្រោច មែងអីនឹងគេចពីស្លាប់បានពួកសៀមនោះ
People believe what they wish to believe. :mrgreen:
ខ្ញុំមិនដឹងថា ខាងណាត្រូវ ឬ ខុសទេ ប៉ុន្តែអ្ចីដែលខ្ញុំឃើញតាមរយៈទូរទស្សន៍គឺ ព្រឹត្តិការណ៍នៃការជម្លៀសខ្លួនរបស់អ្នកស្រុក មើលទៅគួរឲ្យអាណោចអាធមខ្លាំងណាស់ (ThaipbS)។ ហើយសម្លេងដែលខ្ញុំបានលឺគឺគេនិយាយភាសាខ្មែរ ទឹកចិត្តសាច់ឈាមជាខ្មែរដូចគ្នា នៅពេលលឺសម្លេងគេ ធ្វើខ្ញុំរន្ធត់ខ្លាំងណាស់ ។ តែខាងគេមានកន្លែងឲ្យពួន មានម្ហូបអាហារ មានពេទ្យ ចុះខាងខ្មែរ យើងវិញយ៉ាងម៉េចដែរ? បើបងប្អូនណាបានដឹងសូមមេត្តាជួយប្រាប់ផង ។ តើពេលណាទើបសង្រ្គាមបញ្ចប់ ?????