ពាក្យដែលខ្មែរយើងមួយចំនួនតូចមានប្រភពចេញពីភាសាថៃ ។ ប្រមាណសតវត្សទី១៧ គឺក្រោយពេលដែលបន្ទាយលង្វែកបែក ពាក្យថៃបានហូរច្រាសមកកម្ពុជាវិញ ពាក្យកម្ចីសៀមមានពីរយ៉ាងគឺ ពាក្យកម្ចីសុទ្ធ និងពាក្យកម្ចីសំណងបំណុល ។
ពាក្យកម្ចីសុទ្ធ ៖ កាពិ កាពិផៅ ក្លងខែក ក្លងឆ្នះ ក្វែន ខុនហ្នឹង ខុន ខុនណាង ខៅតាក ខ្វាម ចៃ(ចិត្ត) ចៅ ឆាន់ ដៀវ ឌឺ ណាំនួន។
ពាក្យសងបំណុល ៖ គឺពាក្យដែលថៃយកពីខ្មែរទៅប្រើ ហើយខ្មែរក៏យកពាក្យនោះត្រឡប់មកប្រើវិញដោយត្រាប់សូរតាមថៃ ។ ពាក្យទាំងនោះមានដូចជា ៖ កុន ក្រុត ឆ្លាត ចំណាន ចឹម ទិតៀន ប្រថាប់ត្រា សំខាន់ សុក័ន្ត ។
សូមអានបន្ថែម
ក្រសួងអប់រំ. វេយ្យាករណ៍ថ្នាក់ទី ៧. ភ្នំពេញ : មជ្ឈមណ្ឌលនិពន្ធកម្មវិធីនិងសៀវភៅសិក្សា, 1983. ទំព័រ 39 – 40
អៀវ កើស. ភាសាខ្មែរ៖ ការសាកល្បងពិនិត្យដោយរកហេតុផល. ភ្នំពេញ : ពុទ្ធសាសនបណ្ឌិត្យ, 1967. ទំព័រ 255 - 276

Well done. Keep up with the good job.